កម្ពុជា ញឹម វណ្ណដា ដែលត្រូវដកចេញព្រោះ«ភូតភរ» បានឡើងជាទីប្រឹក្សារដ្ឋាភិបាល មានកំហុសពីបទ«ខ្វះការទទួលខុសត្រូវ» និង«ភូតភរ» រហូតត្រូវលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បរិហារជាសាធារណៈ តែលោក ញឹម វណ្ណដា នៅតែមានតំណែង នៅក្នុងរដ្ឋាភិបាលលោក ហ៊ុន សែន ...
កម្ពុជា អ្នកវិភាគឆ្ងល់ថា គ្មានអាជ្ញាធរណាអើពើ ពេលចិន«បង្ហាញកាំភ្លើង» រូបភាពដែលបណ្ដាជនចិន«បង្ហាញកាំភ្លើង»នៅក្នុងដៃ ត្រូវបានបង្ហោះចែករំលែកតៗគ្នា នៅពាសពេញបណ្ដាញសង្គម និងបានបង្កឲ្យមានប្រតិកម្មចម្រុះ អះអាងថា «បណ្ដាជនចិនកាន់តែព្រហើន» ដែលចូលមកនៅក្នុងទឹកដីខ្មែរ តែបែរជាបង្ហោះរូបភាព យ៉ាងហ៊ឺហាដូច្នេះ។ សម្រាប់លោកបណ្ឌិត មាស នី អ្នកវិភាគនយោបាយ ...
កម្ពុជា អ្នកវិភាគលើកពីលទ្ធផលពីរ សម្រាប់«បាតុកម្មភ្លើងទៀន»នៅកូរ៉េ បាតុកម្មរបស់ពលរដ្ឋខ្មែរ នៅក្រុងក្វាងយូ ប្រទេសកូរ៉េខាងត្បូង ក្នុងរសៀលថ្ងៃសៅរិ៍នេះ ទទួលបានចំណាប់អារម្មណ៍ តាំងពីច្រើនថ្ងៃមកហើយ ពីគ្រប់មជ្ឈដ្ឋាន។ សម្រាប់លោកបណ្ឌិត មាស នី អ្នកវិភាគផ្នែកសង្គម និងនយោបាយ បានពន្យល់ថា ...
កម្ពុជា ហ៊ុន សែន៖ លប់«កាំកុងត្រូល»ដើម្បីវិនិយោគិនទទួលប្រយោជន៍ច្រើនជាងមុន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងជាថ្មី នៅព្រឹកថ្ងៃសុក្រ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៩នេះថា ការលប់ស្ថាប័ន «កាំកុងត្រូល» មួយចោល នឹងអនុញ្ញាតឲ្យមានការសម្រួលពាណិជ្ជកម្ម និងពង្រឹងភាពប្រកួតប្រជែង ...
កម្ពុជា អ្នកវិភាគ៖ ពលរដ្ឋខ្មែរចង់ឃើញវៀតណាម ដឹងគុណខ្មែរម្ដងវិញ ការរំលើកម្ដងហើយ ម្ដងទៀត ពីគុណូបការៈ នៃប្រទេសវៀតណាម ចំពោះទង្វើ ដែលត្រូវបានហៅថា ជា«ការរំដោះ» ប្រជាជនកម្ពុជា ពីរបបវាលពិឃាត ខ្មែរក្រហមនោះ វាជារឿងមួយ។ ហើយសម្រាប់ការគោរពដឹងគុណ ពីសំណាក់គណបក្សប្រជាជនកម្ពុជា ...
វិភាគ អត្ថាធិប្បាយ អ្នកវិភាគប្រៀបស្មារតី CNRP ទៅនឹងបក្សី«ហង្សទេព»ដែលមិនចេះស្លាប់ ការខ្វែងគំនិតគ្នា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ រវាងមន្ត្រីគ្រាក់ៗនៅក្នុងគណបក្សសង្គ្រោះជាតិ នឹងមិនធ្វើឲ្យគណបក្សនេះ រងការប្រេះឆានោះទេ។ ផ្ទុយទៅវិញ វាគ្រាន់តែជាវិញ្ញាសារ ដ៏សំខាន់មួយ ដែលគណបក្សប្រឆាំងដ៏ធំមួយនេះ ត្រូវឆ្លងកាត់ និងជំនះឲ្យបាន។ នេះ បើតាមការលើកឡើង ...