កីឡា និងបច្ចេកវិទ្យាបច្ចេកវិទ្យា

ហ្វេសប៊ុក បិទគណនី​និង​ទំព័រ របស់​ឥស្សរជន​និយមជ្រុល​ច្រើននាក់

ហ្វេសប៊ុក (Facebook) បណ្ដាញសង្កមយក្ស ប្រកាសនៅថ្ងៃព្រហស្បត្តិ៍ម្សិលម៉ិញ ថាខ្លួនបិទគណនី និងទំព័រ របស់ឥស្សរជនជាច្រើននាក់ ដែលតែងបញ្ចេញសក​ម្មភាព របស់ផងខ្លួន យ៉ាងប្រទាំងប្រទើស នៅលើបណ្ដាញ​អ៊ិនធើណែត។

ការប្រកាសបិទគណនី និងទំព័រនេះ នឹងអនុវត្តន៍ទាំងនៅលើបណ្ដាញសង្គម ហ្វេសប៊ុក និងអ៊ិនស្ដាហ្គ្រាម (Instagram)។

ពីក្នុងចំណោមនោះ គណនី និងទំព័ររបស់លោក «Louis Farrakhan» មេដឹកនាំ​សហគមន៍ជនជាតិស្បែកខ្មៅ និងរបស់លោក «Alex Jones» ពិធីករប្រជានិយមជ្រុល ក៏ត្រូវបានបិទដែរ។

លោក «Louis Farrakhan» ត្រូវបានគេស្គាល់ថា តែងលើកឡើងជាញយដង នូវសុន្ទរកថាប្រឆាំងបណ្ដាជាតិជ្វីហ្វ (តំណាងជាទូទៅ ដោយអ៊ីស្ត្រាអែល) ខណៈលោក «» ត្រូវបានគេស្គាល់ថា ជាអ្នកស្ដាំនិយមជ្រុលមួយរូប ដែលតែងបង្កើត និងគាំទ្រ នូវពាក្យចចាមអារាម ដែលមិនមានការពិត។

ក្រុមហ៊ុនហ្វេសប៊ុក បានថ្លែងនៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា ខ្លួនបានបិតគណនី និងទំព័រ របស់បុគ្គលនិងស្ថាប័នចំនួន៧ ដែលពួកគេត្រូវបានចាត់តាំង ទៅក្នុងជំពូក «បុគ្គល​និងស្ថាប័ន ដែលបង្កគ្រោះថ្នាក់»។ បណ្ដាញសង្គមយក្ស បានសរសេរឲ្យដឹងថា៖

«យើងតែងបានហាមឃាត់ បុគ្គលនិងស្ថាប័នទាំងឡាយណា ដែលលើកកម្ពស់ ឬចូលរួមក្នុងអំពើហិង្សា និងការស្អប់ខ្ពើម ទោះគេស្ថិតក្នុងមនោគមវិជ្ជាណា ក៏ដោយ៕»



លំអិតបន្ថែមទៀត

កម្ពុជា

ហ៊ុន សែន គម្រាម​បិទ​«ហ្វេសប៊ុក»​នៅកម្ពុជា

នាយករដ្ឋមន្ត្រីបីទសវត្សន៍ជាងនៅកម្ពុជា បានប្រកាសព្រមានក្រុមហ៊ុនហ្វេសប៊ុក នៅថ្ងៃនេះ ថានឹងបិទបណ្ដាញសង្គមមួយនេះនៅកម្ពុជា ប្រសិនណាជាក្រុមហ៊ុន ហ្វេសប៊ុក បិទគណនីនិងទំព័ររបស់លោក។ លោក ហ៊ុន សែន បានសរសេរដូច្នេះនៅមុននេះបន្តិច នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ដែលមានចំនួនអ្នកតាមដាន ...
កីឡា និងបច្ចេកវិទ្យា

កំពុងរង​រឿងអាស្រូវ… សហគ្រាស​ហ្វេសប៊ុក​ប្ដូរឈ្មោះក្លាយជា​«មេតា»

សហគ្រាសហ្វេសប៊ុក ដែលកំពុងគ្រប់គ្រងបណ្ដាញសង្គម«យក្ស»ជាច្រើន នៅលើពិភពលោក នឹងប្ដូរឈ្មោះក្លាយជា«មេតា (Meta)»។ នេះ បើតាមការអះអាងរបស់ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន លោក«Mark Zuckerberg» ក្នុងថ្ងៃព្រហស្បត្តិ៍ទី២៨ ខែតុលា កាលពីប៉ុន្មានម៉ោងមុន។ ...
កីឡា និងបច្ចេកវិទ្យា

គណនី​ហ្វេសប៊ុក ម៉ម សូណង់ដូ ត្រឡប់​មករក​ឈ្មោះ​ដើម​វិញ

បន្ទាប់ពីត្រូវបានប្ដូរឈ្មោះ ពី «ម៉ម សូណង់ដូ» ទៅកាន់ «រក្សា សន្តិភាព» កាលពីចុងខែមករាកន្លងមកនោះ គណនី​ហ្វេសប៊ុក របស់លោក ម៉ម សូណង់ដូ ប្រធានគណបក្សសម្បុកឃ្មុំសង្គមប្រជាធិបតេយ្យ ...

យល់ស៊ីជម្រៅផ្នែក កីឡា និងបច្ចេកវិទ្យា

កីឡា និងបច្ចេកវិទ្យា

អឹមបាពេ ប្រកាសជាផ្លូវការ ចាកចេញពីក្រុម ប៉ារីស

កីឡា និងបច្ចេកវិទ្យា

ថើបមាត់ ៖ ក្រុមកីឡាការិនី​ផ្អាកលេង​​បើប្រធានសហព័ន្ធ​មិនលាឈប់

រឿងអាស្រូវកើតចេញពី «ការចាប់ឱប-ថើបមាត់» របស់លោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ កំពុងបន្តភាគទៅមុខ ដោយសារមេដឹកនាំរូបនេះ បដិសេធមិនលាឈប់ពីតំណែងរបស់ខ្លួន។ នោះគឺដល់វេនក្រុមកីឡាការិនី របស់ក្រុមជម្រើសជាតិអេស្ប៉ាញ ដែលបានប្រកាសផ្អាកលេង ឲ្យក្រុមជម្រើសជាតិ ...
កីឡា និងបច្ចេកវិទ្យា

FIFA ប្រកាសបើក​«នីតិវិធីវិន័យ»​ប្រឆាំងប្រធានសហព័ន្ធ​អេស្ប៉ាញ

សហព័ន្ធបាល់ទាត់អន្តរជាតិ «FIFA» បានប្រកាសបើក«នីតិវិធីវិន័យ»​ទៅលើលោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ ជុំវិញការចាប់ឱប-ថើបមាត់​កីឡាការិនី Jennifer Hermoso ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ ផ្នែកស្ត្រី បន្ទាប់ពីក្រុមកីឡាការិនីទាំងនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស ...

Comments are closed.