ជាដំណឹងដែលបានបញ្ចេញឲ្យដឹង តាំងពីច្រើនថ្ងៃហើយ នៅឡើយតែការប្រកាសចេញ​ជាផ្លូវការប៉ុណ្ណោះ។ លោក ហ្សីណាឌីន ហ្សីដាន (Zinédine Zidane) លែងជាគ្រូបង្វឹករបស់ក្រុម រៀលម៉ាឌ្រីដ (Real Madrid) ទៀត​ហើយ។ នេះ​បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមអធិរាជអាវស កាលពីប៉ុន្មាននាទីមុន (ព្រឹក​ថ្ងៃព្រហស្បត្តិ៍ទី២៧ ខែឧសភា ឆ្នាំ២០២១)។

លោក ហ្សីដាន បានប្រកាសប្រាប់ក្រុមកីឡាករ តាំងពីល្ងាចថ្ងៃពុធម្សិលម៉ិញ អំពីការសម្រេចរបស់លោក មុននឹង​ជួប​ជាមួយ​នាយកក្រុម រៀលម៉ាឌ្រីត លោក«Florentino Pérez» នៅព្រឹកថ្ងៃព្រហស្បត្តិ៍នេះ។ ការលាឈប់​របស់លោក ធ្វើឡើង​មុនការកំណត់ នៅក្នុងកិច្ចសន្យា ដែលនឹងត្រូវបញ្ចប់ នៅចុងរដូវកាលក្រោយ​(២០២២)។

ក្នុងរដូវកាលនេះ​(២០២០-២០២១) ក្រុមអធិរាជអាវស មិនទទួលបានជោគជ័យ នៅក្នុងក្របខណ្ឌ​ណាមួយទេ។ ក្រុម រៀល បានបញ្ចប់រដូវកាល ដោយទទួលបានចំណាត់ថ្នាក់ទី២ ក្នុងក្របខណ្ឌ«La Liga» បន្ទាប់ពីត្រូវបាន​ជំរុះចេញ ពីក្របខណ្ឌ«Champions League» ដោយក្រុម តោខៀវអង់គ្លេស​​«Chelsea» នៅត្រឹមវគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ កាលពីខែមេសា​កន្លងមក។

គ្រូបង្វឹកជាតិបារាំងរូបនេះ បានមកបង្វឹកក្រុមរៀលម្ដងហើយ រវាងពីឆ្នាំ២០១៦ មកទល់នឹងឆ្នាំ២០១៨។ នៅ​ខែមីនា ឆ្នាំ២០១៩ លោក ហ្សីដាន បានវិលត្រឡប់មកបង្វឹកក្រុមនេះជាថ្មី និងរកជ័យជំនះរបស់ក្រុម នៅឆ្នាំបន្ទាប់មក ក្នុង​ក្របខណ្​ឌ«La Liga» និងក្របខណ្ឌ​«Supercoupe» របស់ប្រទេសអេស្ប៉ាញ។

សម្រាប់ក្រុមរៀល​វិញ នៅមិនទាន់ប្រកាសឲ្យដឹង អំពីអនាគត​គ្រូបង្វឹកថ្មីរបស់ខ្លួន​នៅឡើយ។ ប្រព័ន្ធផ្សព្វផ្សាយ​នៅក្នុង​ទ្វីបអ៊ឺរ៉ុប​បានបង្ហើបថា លោក អង់តូនីញ៉ូ កុងតេ (Antonio Conte) ជាតិអ៊ីតាលី ដែលទើបនឹងចេញពីក្រុម អ៊ិនធើមីឡង់ (Inter Milan) ទំនងជាមកស្នងតំណែង ជាគ្រូបង្វឹកបន្តទៀត។ ប៉ុន្តែលោក«Raul Blanco» អតីត​កីឡាករ​របស់ក្រុម ក៏អាចមានលទ្ធភាព ត្រូវបានជ្រើសតាំង​ឲ្យចូលមកបង្វឹក​ក្រុមអធិរាជអាវស​នេះដែរ៕



លំអិតបន្ថែមទៀត

កីឡា និងបច្ចេកវិទ្យា

រ៉ូណាល់ដូ ទស្សនាផ្ទាល់​ការប្រកួត រៀល-បាសា ដើម្បីអបអរ​អតីត​មិត្តរួមក្រុម

កំពូលខ្សែប្រយុទ្ធ កីឡាករ គ្រីស្ទាណូ រ៉ូណាល់ដូ (Cristiano Ronaldo) គឺជាភ្ញៀវដ៏មានកិត្តិយសមួយរូប នៅក្នុង ការប្រកួត រវាងក្រុម រៀល (Real Madrid – ...
កីឡា និងបច្ចេកវិទ្យា

ក្រុមប៉ារីស​នឹងចាត់ការ​​តប​ក្រុម​រៀល បើនៅ​​បង្អើល ណីម៉ា និង អ៊ឹមបាពេ

កាលពីដើមសប្ដាហ៍មុន លោក ផ្លរ៉ង់ទីណូ ប៉េរេស (Florentino Pérez) ប្រធានក្រុមរៀល បានបង្អើលពាក្យប៉ុន្មានម៉ាត់ ថាលោកត្រៀមខ្លួន ទិញកំពូលកីឡាករពីររូប ពីក្រុមប៉ារីស គឺកីឡាករ ណីម៉ា ...
កីឡា និងបច្ចេកវិទ្យា

អធិរាជអាវស ម្ចាស់​ជើងឯក​អ៊ឺរ៉ុប​បីជំនាន់ ហាវអាវ​ព្រោះ​ត្រូវ​អាហ្សាក់​បំបាក់

ផែនដីក្រឡាប់ចាក់ នៅរាជធានីម៉ាឌ្រីត! ក្រុមរៀលម៉ាឌ្រីត (Real Madrid – អេស្ប៉ាញ) ហៅ អធិរាជអាវស និងជាម្ចាស់ជើងឯកអ៊ឺរ៉ុប បីជំនាន់ជាប់គ្នា បានដួលបះជើងក្នុងយប់ថ្ងៃអង្គារនេះ ទល់នឹងក្រុមអាហ្សាក់អាមស្ទែដាម ...

Comments are closed.

យល់ស៊ីជម្រៅផ្នែក កីឡា និងបច្ចេកវិទ្យា

កីឡា និងបច្ចេកវិទ្យា

FIFA ធ្វើបច្ចុប្បន្នភាព​​ចំណាត់ថ្នាក់​បាល់ទាត់​ពិភពលោក ចុងឆ្នាំ២០២២

កីឡា និងបច្ចេកវិទ្យា

បាល់ទាត់ពិភពលោក​២០២២៖ ម៉ាក្រុង លួង អឹមបាពេ ដូចម្ដេចខ្លះ?

ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានចូលក្នុងទីលានប្រកួត ដើម្បីជាឱកាសទៅលើកទឹកចិត្ត​កីឡាករបារាំង គីលីយ៉ាន អឹមបាពេ (Kylian Mbappé) ដែលកំពុងខកចិត្តខ្លាំង ...
កីឡា និងបច្ចេកវិទ្យា

បាល់ទាត់ពិភពលោក​២០២២៖ អាហ្សង់ទីន លើកពាន​ជាលើកទី៣

ក្រុមអាហ្សង់ទីន បានសម្រេចក្នុងប្រវត្តិបាល់ទាត់របស់ខ្លួន លើកពាន​ជាលើកទី៣ បន្ទាប់ពីបានប្រកួតឈ្នះ​ក្រុមមាន់គកបារាំង ដោយគ្រាប់បាល់កាត់សេចក្ដី ៤-២ ក្នុងការប្រកួតផ្ដាច់ព្រ័ត្រ យប់ថ្ងៃអាទិត្យទី១៨ ខែធ្នូ នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ក្នុងប្រទេសកាតា ឆ្នាំ២០២២។ នៅក្នុងការប្រកួតដ៏ប្ដូរផ្ដាច់ ...