ខ្សែបម្រើប្រកបដោយទេពកោសល្យ របស់ក្រុមរៀលម៉ាឌ្រីត (Real Madrid) និងក្រុមជម្រើសជាតិ នៃប្រទេសក្រូអាស៊ី កីឡាករ លូកា ម៉ូឌ្រិក (Luka Modric) បានបន្តតំណែង ពីកំពូលខ្សែប្រយុទ្ធ កីឡាករ គ្រីស្យាណូ រូណាល់ដូ (Cristiano Ronaldo) សម្រាប់ឆ្នាំ២០១៨នេះ ដោយឈ្នះជាម្ចាស់ «បាល់មាស» នៅក្នុងពិធីប្រកាសរង្វាន់នេះ ក្នុងរដ្ឋធានីប៉ារីស ប្រទេសបារាំង កាលពីយប់ម៉ិញ។

កីឡាករ លូកា ម៉ូឌ្រិក ដែលមានវ័យ៣៣ឆ្នាំ ត្រូវបានគេស្គាល់ថា មានថ្វីជើងដ៏កំពូល ក្នុងដំណើម គ្រប់គ្រង និងបញ្ជូនបាល់ នៅរៀងរាល់​ចេញប្រកួត ម្ដងៗ។ កាលពីឆ្នាំទៅ កីឡាករបានលើកពានរង្វាន់ «Champions League» ជាមួយក្រុម រៀលម៉ាឌ្រីដ ហើយកាលពី​ប៉ុន្មានខែ​មុននេះ កីឡាករក៏បានឡើង ទៅទាត់ដល់វគ្គផ្ដាច់ព្រ័ត្រ ជាមួយក្រុមជម្រើសជាតិក្រូអាស៊ី នៅក្នុងព្រឹត្តិការណ៍​បាល់ទាត់ពិភពលោក (ក្នុងប្រទេសរ៉ុស្ស៊ី) ដែរ។

ជាមួយ​«បាល់មាស»​នៅក្នុងដៃ កីឡាករបានថ្លែងឡើង ទៅកាន់ពិធីចែករង្វាន់ថា៖

«គឺជាអារម្មណ៍ពិសេស ដែលមានតែម្ដង។ ខ្ញុំមានមោទនភាពណាស់ ហើយជាកិត្តិយសថែមទៀត។ វាពិបាកណាស់ ដើម្បីនិយាយចេញឲ្យអស់ តែខ្ញុំចង់អរគុណអ្នកទាំងអស់គ្នា ដែលបានអនុញ្ញាតឲ្យខ្ញុំ មានវត្តមាននារាត្រីនេះ។ (…) បាល់មាស គឺជាអ្វីដែលខ្ញុំបានសុបិន្ត តាំងពីខ្ញុំនៅជាកុមារ។ ពិតជាមានកិត្តិយសណាស់ ដែលបានឈ្នះពានរង្វាន់មួយនេះ ហើយក៏កាន់តែមិនគួរឲ្យជឿបានដែរ ដែលខ្ញុំបានបន្តតំណែង ពីកំពូលកីឡាករពីរនាក់ ម៉េស៊ី និង រ៉ូណាល់ដូ ក៏ដូចជាកំពូលកីឡាករផ្សេងទៀត។»។

ការឈ្នះរង្វាន់ «បាល់មាស» របស់កីឡាករ លូកា ម៉ូឌ្រិក បានបិទបញ្ចប់សម័យកាលឆ្លាស់គ្នា រវាងកីឡាករតែពីរ គឺកីឡាករ គ្រីស្យាណូ រ៉ូណាល់ដូ និងកីឡាករ លីយ៉ូនែល ម៉េស៊ី (Lionel Messi) ដែលតែងប្ដូរវេនគ្នា ឈ្នះជាម្ចាស់បាល់មាសនេះ ប្រមាណជា១០ឆ្នាំ កន្លងមកហើយ។ ក្នុងឆ្នាំនេះ កំពូលខ្សែប្រយុទ្ធជាតិព័រទុយហ្គាល់ បានធ្លាក់មកនៅចំណាត់ថ្នាក់ លេខ២ ខណៈកំពូលខ្សែប្រយុទ្ធជាតិអាហ្សង់ទីន ធ្លាក់ទៅដល់ចំណាត់ថ្នាក់ លេខ៥។

ផ្ទុយទៅវិញ ការខកចិត្តខ្លាំងជាងគេ គឺចំណាត់ថ្នាក់ របស់កំពូលតារាបាល់ទាត់មួយរូប ដែលមានឈ្មោះល្បី នៅជុំវិញពិភពលោក។ កីឡាកររូបនោះ ជាខ្សែប្រយុទ្ធរបស់ក្រុម ប៉ារីស (Paris Saint-Germain) ឈ្មោះ ណីម៉ា (Neymar)។ ផ្ទុយពីឆ្នាំមុនៗ ដែលកីឡាករ ណីម៉ា តែងស្ថិតនៅក្នុង​ចំណោមចំណាត់ថ្នាក់១០នាំមុខគេ នៅឆ្នាំនេះ កីឡាករបានធ្លាក់ទៅដល់លេខ១២។

ចំណាត់ថ្នាក់ដ៏អាក្រក់ ដែលទំនងមកពីរដូវកាលមុន កីឡាករ ណីម៉ា បានរងរបួស ហើយបង្កការខកខាន ចេញប្រកួត​អស់​ជាច្រើនខែ។ មិនត្រឹម​តែប៉ុណ្ណឹង នៅពេលចេញទៅទាត់ នៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក កីឡាករ ណីម៉ា និង​ក្រុមជម្រើសជាតិ ប្រេស៊ីល មិនទទួលបាន​លទ្ធផល គួរជាទីគាប់ចិត្តនោះទេ។

ខាងក្រោមនេះ ជាចំណាត់ថ្នាក់ទាំងស្រុង នៃកីឡាករទាំង៣០ ដែលត្រូវបានជ្រើសរើស ជាបេក្ខជនដណ្ដើមយក «បាល់មាស»៖



លំអិតបន្ថែមទៀត

កីឡា និងបច្ចេកវិទ្យា

ណីម៉ា បន្តកិច្ចសន្យា​៣ឆ្នាំ នៅជាមួយក្រុមប៉ារីស​រហូតឆ្នាំ២០២៥

កំពូលខ្សែប្រយុទ្ធជាតិប្រេស៊ីល កីឡាករ ណីម៉ា (Neymar Jr) បាន«បន្តកិច្ចសន្យា​៣ឆ្នាំ» ទាត់ជាមួយក្រុមប៉ារីស (Paris Saint-Germain បារាំង) រហូតដល់ឆ្នាំ២០២៥។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មានផ្លូវការ ...
កីឡា និងបច្ចេកវិទ្យា

ប្រេស៊ីល​ជួប​កូឡុំប៊ី​ក្នុង​ការប្រកួត​មិត្តភាព បានត្រឹម​ស្មើ ២-២

ការប្រកួតជាមិត្តភាព រវាងក្រុមជម្រើសជាតិប្រេស៊ីល និងកូឡុំប៊ី ទទួលលទ្ធផល បានត្រឹម​ស្មើ ២-២។ តែការប្រកួតនេះ ត្រូវបានកត់សម្គាល់ ដោយការវិលត្រលប់របស់កំពូលខ្សែប្រយុទ្ធ កីឡាករ ណីម៉ា (Neymar Jr) ...
កីឡា និងបច្ចេកវិទ្យា

លីយ៉ូនែល ម៉េស៊ី នឹងមកដល់ ប៉ារីស ក្នុងប៉ុន្មានម៉ោង​ខាងមុខ

បន្ទាប់ពីបានធ្វើឲ្យទន្ទឹង តាំងពីរសៀលថ្ងៃអាទិត្យមក កំពូលខ្សែប្រយុទ្ធ ម្ចាស់បាល់មាស៦ជំនាន់ នឹងមកដល់​រដ្ឋធានី ប៉ារីស ក្នុងប៉ុន្មានម៉ោង​ខាងមុខ (ថ្ងៃអង្គារទី១០ ខែសីហា) តាមជើងយន្ដហោះឯកជនមួយ។ ជាព័ត៌មានក្ដៅ ដែល​បាន​​បង្កភាពរំជើបរំជួល នៅក្នុងពិភពបាល់ទាត់អ៊ឺរ៉ុប ...

យល់ស៊ីជម្រៅផ្នែក កីឡា និងបច្ចេកវិទ្យា

កីឡា និងបច្ចេកវិទ្យា

អឹមបាពេ ប្រកាសជាផ្លូវការ ចាកចេញពីក្រុម ប៉ារីស

កីឡា និងបច្ចេកវិទ្យា

ថើបមាត់ ៖ ក្រុមកីឡាការិនី​ផ្អាកលេង​​បើប្រធានសហព័ន្ធ​មិនលាឈប់

រឿងអាស្រូវកើតចេញពី «ការចាប់ឱប-ថើបមាត់» របស់លោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ កំពុងបន្តភាគទៅមុខ ដោយសារមេដឹកនាំរូបនេះ បដិសេធមិនលាឈប់ពីតំណែងរបស់ខ្លួន។ នោះគឺដល់វេនក្រុមកីឡាការិនី របស់ក្រុមជម្រើសជាតិអេស្ប៉ាញ ដែលបានប្រកាសផ្អាកលេង ឲ្យក្រុមជម្រើសជាតិ ...
កីឡា និងបច្ចេកវិទ្យា

FIFA ប្រកាសបើក​«នីតិវិធីវិន័យ»​ប្រឆាំងប្រធានសហព័ន្ធ​អេស្ប៉ាញ

សហព័ន្ធបាល់ទាត់អន្តរជាតិ «FIFA» បានប្រកាសបើក«នីតិវិធីវិន័យ»​ទៅលើលោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ ជុំវិញការចាប់ឱប-ថើបមាត់​កីឡាការិនី Jennifer Hermoso ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ ផ្នែកស្ត្រី បន្ទាប់ពីក្រុមកីឡាការិនីទាំងនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស ...

Comments are closed.