កីឡា និងបច្ចេកវិទ្យាបាល់ទាត់

អេដេន ហាហ្សា នឹងក្លាយ​ជាកីឡាករ​ក្រុមរៀល ចាប់ពី​ចុងខែ​នេះ

កីឡាករ អេដេន ហាហ្សា (Eden Hazard) ខ្សែបម្រើសព្វថ្ងៃ របស់ក្រុមតោខៀវអង់គ្លេស នឹងក្លាយជាកីឡាករក្រុមអធិរាជអាវស ចាប់ពី​ចុងខែ​នេះ ពោលគឺនៅក្រោយការប្រកួតផ្ដាច់ព្រ័ត្រ ក្របខណ្ឌ «Europa League» រវាងក្រុមតោខៀវ ឆែលស៊ី (Chelsea – អង់គ្លេស) និងក្រុមកាំភ្លើងធំ អាសឺណល (Arsenal – អង់គ្លេស)។

គឺសារព័ត៌មានបារាំង «L’Equipe» ជាអ្នកអះអាង កាលពីមុននេះបន្តិច អំពីព័ត៌មានខាងលើ ដោយបញ្ជាក់ថា ការផ្ទេរកីឡាករដ៏ល្បីរូបនេះ ធ្វើឡើងក្នុងកម្រិតទឹកប្រាក់ ប្រមាណជា១០០លានអ៊ឺរ៉ូ ហើយក្រុមអាធិរាជអាវស ត្រៀមខ្លួនរួចជាស្រេចហើយ ថានឹងធ្វើការប្រកាសជាផ្លូវការ ពីដំណឹងនេះ នៅចុងខែឧសភា។

តាំងពីច្រើនសប្ដាហ៍មុន ដំណឹងនៃការផ្ទេរកីឡាករ ត្រូវបានទម្លាយឲ្យដឹង តាមរយៈសារព័ត៌មាន ក្នុងប្រទេសអេស្ប៉ាញ។ ជាពិសេសដំណឹងនេះ កាន់តែត្រូវបាន​ពង្រីកធំឡើង បន្ទាប់ពីលោក ហ្ស៊ីណាឌីន ហ្សីដាន់ (Zinédine Zidane) បានត្រឡប់មក ធ្វើជាគ្រូបង្វឹក របស់ក្រុម រៀលម៉ាឌ្រីត (Real Madrid – អេស្បាញ) ឡើងវិញ។

ទំហំទឹកប្រាក់១០០លានអ៊ឺរ៉ូ អាចជាតម្លៃដ៏ខ្ពស់បំផុតមួយ ខណៈកីឡាករខ្សែបម្រើ ជាតិប៊ែលហ្សិក អាយុ២៨ឆ្នាំរូបនេះ នៅជំពាក់កិច្ចសន្យា ជាមួយក្រុម ឆែលស៊ី តែមួយឆ្នាំទៀតប៉ុណ្ណោះ។

កីឡាករ អេដេន ហាហ្សា បានចាកចេញពីក្រុម លីល៍ (Lille OSC – បារាំង) មកទាត់ឲ្យក្រុម ឆែលស៊ី នៅឆ្នាំ២០១២។ ក្នុងរដូវកាល ២០១៤-២០១៥ កីឡាករបានជ្រើសតាំង ជាកីឡាករឯក សម្រាប់ក្របខណ្ឌ «Premier League»។

នៅជាមួយក្រុមតោខៀវ កីឡាករបានឈ្នះជាជើងឯក «Premier League (ក្របខណ្ឌប្រកួតជុំបូកពិន្ទុ)» ចំនួនពីរដង នៅឆ្នាំ២០១៥ និងឆ្នាំ២០១៧ ឈ្នះពានអង់គ្លេស «FA Cup» ចំនួនម្ដង នៅឆ្នាំ២០១២០១៧ និងឈ្នះពាន «EFL cup» ចំនួនម្ដង នៅឆ្នាំ២០១៩។

សម្រាប់រដូវកាល ២០១៨-២០១៩នេះ កីឡាករអាចនឹងរកបានពានមួយទៀត ក្នុងក្របខណ្ឌអ៊ឺរ៉ុប គឺ «Europa League» ក្នុងការប្រកួតផ្ដាច់ព្រ័ត្រ ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី២៩ ខែឧសភាខាងមុខ មុននឹងការចាកចេញ របស់កីឡាករ ទៅកាន់ក្រុមរៀល៕



លំអិតបន្ថែមទៀត

កីឡា និងបច្ចេកវិទ្យា

អ្នកគាំទ្រ​ក្រុម PSG បង្ហាញ​សារ​«បណ្ដេញ»​កីឡាករ ណីម៉ា

«ណីម៉ា ចេញឲ្យបាត់ទៅ» នេះ ជាអ្វីដែលដែលគេអាចអានបាន នៅលើបដា ដែលបណ្ដាអ្នកគាំទ្រក្រុមបាល់ទាត់ បារីស (Paris Saint Germain – PSG) បានបង្ហាញ ...
កីឡា និងបច្ចេកវិទ្យា

សារព័ត៌មានអេស្ប៉ាញថា លីយ៉ូនែល ម៉េស៊ី នឹងទៅទាត់​ឲ្យក្រុម ប៉ារីស

បន្ទាប់ពីចាកចេញ ពីក្រុមបាសឺឡូន (FC Barcelone) កំពូលកីឡាករ លីយ៉ូនែល ម៉េស៊ី (Lionel Messi) ម្ចាស់​បាល់មាស​៦ជំនាន់ អាចនឹង​បង្ហាញខ្លួន នៅក្រុមបាល់ទាត់​នៃរដ្ឋធានី ប៉ារីស ...
កីឡា និងបច្ចេកវិទ្យា

រៀលម៉ាឌ្រីដ ឈប់ចរចាជាមួយ ប៉ារីស ជុំវិញ​ការផ្ទេរ​កីឡាករ អឹមបាពេ

ក្រុមបាល់ទាត់យក្ស រៀលម៉ាឌ្រីដ (Real Madrid) និងក្រុម ប៉ារីស (Paris Saint Germain) បានសម្រេចបញ្ឈប់«ការចរចា» ជុំវិញ​ការផ្ទេរ​កីឡាករ ល្បឿនផ្លេកបន្ទោរ គីលីយ៉ាន ...

Comments are closed.

យល់ស៊ីជម្រៅផ្នែក កីឡា និងបច្ចេកវិទ្យា

កីឡា និងបច្ចេកវិទ្យា

FIFA ធ្វើបច្ចុប្បន្នភាព​​ចំណាត់ថ្នាក់​បាល់ទាត់​ពិភពលោក ចុងឆ្នាំ២០២២

កីឡា និងបច្ចេកវិទ្យា

បាល់ទាត់ពិភពលោក​២០២២៖ ម៉ាក្រុង លួង អឹមបាពេ ដូចម្ដេចខ្លះ?

ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានចូលក្នុងទីលានប្រកួត ដើម្បីជាឱកាសទៅលើកទឹកចិត្ត​កីឡាករបារាំង គីលីយ៉ាន អឹមបាពេ (Kylian Mbappé) ដែលកំពុងខកចិត្តខ្លាំង ...
កីឡា និងបច្ចេកវិទ្យា

បាល់ទាត់ពិភពលោក​២០២២៖ អាហ្សង់ទីន លើកពាន​ជាលើកទី៣

ក្រុមអាហ្សង់ទីន បានសម្រេចក្នុងប្រវត្តិបាល់ទាត់របស់ខ្លួន លើកពាន​ជាលើកទី៣ បន្ទាប់ពីបានប្រកួតឈ្នះ​ក្រុមមាន់គកបារាំង ដោយគ្រាប់បាល់កាត់សេចក្ដី ៤-២ ក្នុងការប្រកួតផ្ដាច់ព្រ័ត្រ យប់ថ្ងៃអាទិត្យទី១៨ ខែធ្នូ នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ក្នុងប្រទេសកាតា ឆ្នាំ២០២២។ នៅក្នុងការប្រកួតដ៏ប្ដូរផ្ដាច់ ...