ក្រុមបាល់ទាត​«Villarreal» នៃក្រុង«Vila-Real»ដ៏តូចមួយ ភាគខាងកើតប្រទេសអេស្ប៉ាញ បានលើកពាន​«Europa League» ជាលើក​ដំបូងរបស់ខ្លួន បន្ទាប់ពីបានបំបាក់ក្រុម«Manchester United» ដោយ​គ្រាប់បាល់​កាត់សេចក្ដី ១១-១០ នៅក្នុងការប្រកួតផ្ដាច់ព្រ័ត្រ​ដ៏ស្វិតស្វាញ​រវាងក្រុមទាំងពីរ ក្នុងយប់ថ្ងៃពុធទី២៥ ខែឧសភា ឆ្នាំ២០២១នេះ នាកីឡដ្ឋាន«Energa» ដែលស្ថិតក្នុងភាគខាងជើង នៃប្រទេស​ប៉ូឡូញ។

ក្នុងការប្រកួត៩០នាទីដំបូង ក្រុមបាល់ទាត់ទាំងសងខាង រកបាន១គ្រាប់ស្មើគ្នា ដោយកីឡាករ«Gerard Moreno» របស់ក្រុម«Villarreal» បានទាត់បញ្ចូលទី នៅនាទីទី២៩ មុននឹងកីឡាករ«Edinson Cavani» របស់ក្រុម«Man U» រកគ្រាប់បាល់​បានស្មើមកវិញ នៅនាទីទី៥៥។

បន្ទាប់មក ក្រុមទាំងពីរបានទាត់បន្ថែមម៉ោង ចំនួន៣០នាទីទៀត (១៥+១៥) តែរកមិនបានគ្រាប់បាល់បន្ថែមទេ និង​តម្រូវឲ្យទាត់បាល់​កាត់សេចក្ដី នៅទីបញ្ចប់ដើម្បីកំណត់​រកអ្នកឈ្នះ (និងអ្នកចាញ់)។ ជាអកុសល​​សម្រាប់ក្រុមមែនយូ គ្រាប់បាល់​របស់កីឡាករ​ចាំទី «David De Gea» របស់ក្រុមបីសាចក្រហម​​អង់គ្លេស ត្រូវបាន​ទះចេញ ដោយកីឡាករ​ចាំទី «Geronimo Rulli» របស់ក្រុម«Villarreal»។

ជ័យជំនះរបស់ក្រុម«Villarreal» បានធ្វើឲ្យគ្រូបង្វឹករបស់ក្រុម លោក​«Unai Emery» លើកពាន​«Europa League»​បានដល់ទៅបួនលើក ដែលមកដល់ថ្ងៃនេះ មិនទាន់មានគ្រូបង្វឹកណាម្នាក់ មានលទ្ធភាពដូច្នេះ​នៅឡើយ។ ក្នុងពេលកន្លងមក លោក​«Unai Emery» បានលើកពាន«Europa League»ជាមួយនឹងក្រុម​«Seville FC-អេស្ប៉ាញ»​បីលើក​ជាប់ៗគ្នា (ឆ្នាំ២០១៤ – ២០១៥ និងឆ្នាំ២០១៦)៕



You may also like

កីឡា និងបច្ចេកវិទ្យា

ប៉ារីស​ធ្លាក់​ពីលើ​មេឃ នៅក្នុង​ផ្ទះ​ខ្លួនឯង ទល់នឹង​បីសាចក្រហម

ក្រុមអ្នកមានថ្មី របស់ប្រទេសបារាំង បានយកក្ដីសង្ឃឹមរបស់ខ្លួន ទៅក្រវាត់ចោលក្នុងធុងសម្រាមជាថ្មីទៀត ក្នុងយប់ថ្ងៃទី៦ ខែមិនា ឆ្នាំ២០១៩ បន្ទាប់ពីបានប្រកួតចាញ់ក្រុម មែនឆេស្ទ័រយូណាយធីន (Manchester United – អង់គ្លេស) ...
កីឡា និងបច្ចេកវិទ្យា

ណីម៉ា បន្ទោសអាជ្ញាកណ្ដាល ខណៈ ម៉ាគីញ៉ូស ថាជាពេលត្រូវ«ឆីលាមក»

«ពេលដែលត្រូវ… ឆីលាមក» – ក្ដីសុបិន្តដែលចង់ឈ្នះជាជើងឯកអ៊ឺរ៉ុប របស់ក្រុមប៉ារីស (Paris Saint-Germain – បារាំង) បានរលាយជាថ្មីទៀត ក្នុងឆ្នាំនេះ បន្ទាប់ពីប្រកួតចាញ់ក្រុម មែនញូ ...
កីឡា និងបច្ចេកវិទ្យា

Europa League៖ បីសាចក្រហម លត់​ រមាស​អុីតាលី ​ផ្ទុយពី​​ កាំភ្លើងធំ

ក្រុមមេនយូ (Manchester United) ឬ«បីសាចក្រហម» បានលត់ក្រុមរ៉ូម៉ា (AS Roma) ឬ«រមាស​អុីតាលី» យ៉ាងចាស់ដៃ ដោយគ្រាប់បាល់​៦-២ នៅក្នុងប្រកួតជុំទី១ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្របខណ្ឌ«Europa ...

Comments are closed.

កីឡា និងបច្ចេកវិទ្យា

ថើបមាត់ ៖ ក្រុមកីឡាការិនី​ផ្អាកលេង​​បើប្រធានសហព័ន្ធ​មិនលាឈប់

កីឡា និងបច្ចេកវិទ្យា

FIFA ប្រកាសបើក​«នីតិវិធីវិន័យ»​ប្រឆាំងប្រធានសហព័ន្ធ​អេស្ប៉ាញ

សហព័ន្ធបាល់ទាត់អន្តរជាតិ «FIFA» បានប្រកាសបើក«នីតិវិធីវិន័យ»​ទៅលើលោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ ជុំវិញការចាប់ឱប-ថើបមាត់​កីឡាការិនី Jennifer Hermoso ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ ផ្នែកស្ត្រី បន្ទាប់ពីក្រុមកីឡាការិនីទាំងនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស ...
កីឡា និងបច្ចេកវិទ្យា

បាល់ទាត់​ពិភពលោក​ផ្នែកស្ត្រី ៖ អេស្ប៉ាញ​ឈ្នះអង់គ្លេស​និងលើកពានដំបូង

ប្រទេសអេស្ប៉ាញ បានលើកពាន«បាល់ទាត់​ពិភពលោក​ផ្នែកស្ត្រី» ជាលើកដំបូង នៅក្នុងប្រវត្តិបាល់ទាត់របស់ខ្លួន បន្ទាប់បានបំបាក់ក្រុមបាល់ទាត់ជម្រើសជាតិផ្នែកស្ត្រី របស់ប្រទេសអង់គ្លេស ដោយពិន្ទុ១-០ ក្នុងការប្រកួតផ្ដាច់ព្រ័ត្រ នៅល្ងាច​ថ្ងៃអាទិត្យទី២០ ខែសីហា ឆ្នាំ២០២៣នេះ នាកីឡដ្ឋាន«Australia stadium» ...