ម្ចាស់បាល់មាស៥ជំនាន់ កីឡាករ គ្រីស្យាណូ រ៉ូណាល់ដូ (Cristiano Ronaldo) បានសម្រេច វិលទៅ​ក្រុមបិសាច​ក្រហមវិញ ក្រោយពីចាកចេញ ពីក្រុមនេះតាំងពី១២ឆ្នាំកន្លងមក។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុម​បាល់ទាត់យក្សមួយនេះ កាលពីប៉ុន្មាននាទីមុន។

​តាំងពីច្រើនថ្ងៃមកហើយ ដំណឹងតាមប្រព័ន្ធផ្សព្វផ្សាយនានា ក្នុងទ្វីបអ៊ឺរ៉ុប បានបញ្ចេញឲ្យដឹងថា កំពូលកីឡាករ​ខ្សែប្រយុទ្ធ ជាតិព័រទុយហ្គាល់ មានបំណង​​ចេញពីក្រុម ជូវេនទូស (Juventus Turin – អ៊ីតាលី) ដើម្បីចេញ​ទៅទាត់​ឲ្យក្រុម មេនឆេស្ទ័រ ស៊ីធី (Manchester City – អង់គ្លេស) ចាប់ពីដើមរដូវកាលថ្មីនេះ។

តែនៅទីបំផុត និងជាផ្លូវការ គឺក្រុម មេនឆេស្ទ័រ យូណាយធីត (Manchester United – អង់គ្លេស) ឯនោះទេ ដែល​បានព្រមព្រៀងគ្នា ជាមួយក្រុម ជូវេនទូស ដើម្បីផ្ទេរយកកំពូលកីឡាករខាងលើ មកទាត់ឲ្យខ្លួន ក្នុងពេលភ្លាមៗ។

សារព័ត៌មានកីឡា​«L’Equipe» របស់ប្រទេសបារាំងបានអះអាងថា ការផ្លាស់ប្ដូរយ៉ាងឆាប់រហ័សនេះ បណ្ដាល​មកពី​កីឡាករ រ៉ូណាល់ដូ បានជួបជជែកតាមទូរស័ព្ទ កាលពីព្រឹកថ្ងៃសុក្រ (ទី២៧ ខែសីហា ឆ្នាំ២០២១) ជាមួយអតីត​គ្រូបង្វឹក​របស់ខ្លួន គឺលោក​«Sir Alex Ferguson» ដែលធ្លាប់បង្វឹក​ក្រុមបិសាចក្រហម អស់រយៈពេល២៧ឆ្នាំ (ពីឆ្នាំ១៩៨៦ មកទល់ឆ្នាំ២០១៣)។

កីឡាករ រ៉ូណាល់ដូ បានទាត់ឲ្យក្រុម មេន-យូ ម្ដងហើយ ចាប់ពីឆ្នាំ២០០៣ និងមានរយៈពេល៦ឆ្នាំ។ នៅឆ្នាំ២០០៩ កីឡាករខ្សែប្រយុទ្ធ​បានចេញពីក្រុម មេន-យូ និងត្រូវបានផ្ទេរ ទៅទាត់ឲ្យក្រុម រៀលម៉ាឌ្រីត (Real Madrid – អេស្ប៉ាញ) ក្នុងតម្លៃផ្ទេរកីឡាករ ប្រមាណជា​៩៤លានអ៊ឺរ៉ូ ដែលជាតម្លៃផ្ទេរកីឡាករ ដ៏ខ្ពស់បំផុត ក្នុងសម័យកាល​នោះ។

បន្ទាប់ពីទាត់ឲ្យក្រុម រៀល អស់រយៈពេល៩ឆ្នាំ ដោយលើកពាន​ដ៏ច្រើនជាមួយក្រុមនេះរួច កីឡាករ រ៉ូណាល់ដូ បាន​ចាកចេញពីប្រទេសអេស្ប៉ាញ និងបានទៅទាត់ឲ្យក្រុម សេះបង្កង់ (ជូវេនទូស) ក្នុងប្រទេសអ៊ីតាលី ចាប់ពី​ឆ្នាំ២០១៨ មកទល់​នឹងថ្ងៃនេះ (ឆ្នាំ២០២១)។

បើតាមប្រព័ន្ធផ្សព្វផ្សាយធំៗ ក្នុងទ្វីបអ៊ឺរ៉ុប បានឲ្យដឹងថា កីឡាករវ័យ៣៦ឆ្នាំ បានចុះកិច្ចសន្យាជាលើកទីពីរ ដើម្បីទាត់ឲ្យក្រុម មែន-យូ សម្រាប់២រដូវកាល/ឆ្នាំទៅមុខ និងទទួលបានប្រាក់បៀវត្សរ៍ ប្រមាណជា២៥លានអ៊ឺរ៉ូ ក្នុងមួយរដូវកាល៕



លំអិតបន្ថែមទៀត

កីឡា និងបច្ចេកវិទ្យា

រ៉ូណាល់ដូ និងក្រុម មែនយូ ឈានដល់ផ្លូវបំបែកជាថ្មី

ចប់សព្វគ្រប់ហើយ រវាងកីឡាករ គ្រីស្ទាណូ រ៉ូណាល់ដូ (Cristiano Ronaldo) និងក្រុម មែនយូ (Manchester United)។ កិច្ចសន្យារវាងកីឡាករម្ចាស់បាល់មាស ៥ជំនាន់ និងក្រុមបីសាចក្រហមអង់គ្លេស ...
កីឡា និងបច្ចេកវិទ្យា

សារព័ត៌មានអេស្ប៉ាញថា លីយ៉ូនែល ម៉េស៊ី នឹងទៅទាត់​ឲ្យក្រុម ប៉ារីស

បន្ទាប់ពីចាកចេញ ពីក្រុមបាសឺឡូន (FC Barcelone) កំពូលកីឡាករ លីយ៉ូនែល ម៉េស៊ី (Lionel Messi) ម្ចាស់​បាល់មាស​៦ជំនាន់ អាចនឹង​បង្ហាញខ្លួន នៅក្រុមបាល់ទាត់​នៃរដ្ឋធានី ប៉ារីស ...
កីឡា និងបច្ចេកវិទ្យា

អង់ឌ្រេអា ផៀឡូ ឡើងជា​គ្រូបង្វឹក​របស់ក្រុម​សេះបង្កង់​អ៊ីតាលី

ក្នុងថ្ងៃតែមួយ បន្ទាប់ពីគ្រូបង្វឹកមុន ត្រូវបានបណ្ដេញចេញ ក្រុមជូវេនទូស (Juventus Turin) បានតែងតាំងគ្រូបង្វឹកថ្មី នៅប៉ុន្មានក្រោយមក។ គ្រូបង្វឹកថ្មីមានឈ្មោះ អង់ឌ្រេអា ផៀឡូ (Andrea Pirlo) ...

យល់ស៊ីជម្រៅផ្នែក កីឡា និងបច្ចេកវិទ្យា

កីឡា និងបច្ចេកវិទ្យា

អឹមបាពេ ប្រកាសជាផ្លូវការ ចាកចេញពីក្រុម ប៉ារីស

កីឡា និងបច្ចេកវិទ្យា

ថើបមាត់ ៖ ក្រុមកីឡាការិនី​ផ្អាកលេង​​បើប្រធានសហព័ន្ធ​មិនលាឈប់

រឿងអាស្រូវកើតចេញពី «ការចាប់ឱប-ថើបមាត់» របស់លោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ កំពុងបន្តភាគទៅមុខ ដោយសារមេដឹកនាំរូបនេះ បដិសេធមិនលាឈប់ពីតំណែងរបស់ខ្លួន។ នោះគឺដល់វេនក្រុមកីឡាការិនី របស់ក្រុមជម្រើសជាតិអេស្ប៉ាញ ដែលបានប្រកាសផ្អាកលេង ឲ្យក្រុមជម្រើសជាតិ ...
កីឡា និងបច្ចេកវិទ្យា

FIFA ប្រកាសបើក​«នីតិវិធីវិន័យ»​ប្រឆាំងប្រធានសហព័ន្ធ​អេស្ប៉ាញ

សហព័ន្ធបាល់ទាត់អន្តរជាតិ «FIFA» បានប្រកាសបើក«នីតិវិធីវិន័យ»​ទៅលើលោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ ជុំវិញការចាប់ឱប-ថើបមាត់​កីឡាការិនី Jennifer Hermoso ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ ផ្នែកស្ត្រី បន្ទាប់ពីក្រុមកីឡាការិនីទាំងនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស ...

Comments are closed.