ក្រុមមេនយូ (Manchester United) ឬ«បីសាចក្រហម» បានលត់ក្រុមរ៉ូម៉ា (AS Roma) ឬ«រមាស​អុីតាលី» យ៉ាងចាស់ដៃ ដោយគ្រាប់បាល់​៦-២ នៅក្នុងប្រកួតជុំទី១ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្របខណ្ឌ«Europa League» ក្នុងយប់ថ្ងៃព្រហស្បត្តិ៍ ទី២៩ ខែមេសា ឆ្នាំ២០២១នេះ។

លទ្ធផលដ៏ត្រចះត្រចង់ របស់ក្រុម«បីសាចក្រហម» ផ្ទុយគ្នាទាំងស្រុង ពីក្រុមអាសឺណល់ (Arsenal) ឬ«កាំភ្លើងធំ» ដែលជាក្រុមបាល់ទាត់ មកពីចក្រភពអង់គ្លេសដូចគ្នា។ ក្រុម«កាំភ្លើងធំ» បានប្រកួតចាញ់ក្រុមវីឡារៀល (Villarreal – អេស្ប៉ាញ) ដោយគ្រាប់បាល់១-២ ក្នុងក្របខណ្ឌដូចគ្នានេះ។

ខាងក្រោមនេះ ជាគ្រាប់បាល់ដែលក្រុមមេនយូ និងក្រុមរ៉ូម៉ា រកបាន៖

  • នៅនាទីទី៩ និងទី៧១ ដោយកីឡាករ «Bruno Fernandes» របស់ក្រុមមេនយូ
  • នៅនាទីទី១៥ ដោយកីឡាករ «Lorenzo Pellegrini» របស់ក្រុមរ៉ូម៉ា
  • នៅនាទីទី៣៤ ដោយកីឡាករ «Džeko» របស់ក្រុមរ៉ូម៉ា
  • នៅនាទីទី៤៨ និងទី៦៤ ដោយកីឡាករ «Cavani» របស់ក្រុមមេនយូ
  • នៅនាទីទី៧៥ ដោយកីឡាករ «Pogba» របស់ក្រុមមេនយូ
  • នៅនាទីទី៨៦ ដោយកីឡាករ «Greenwood» របស់ក្រុមមេនយ។

ខាងក្រោមនេះ ជាគ្រាប់បាល់ដែលក្រុមវីឡារៀល និងក្រុម​អាសឺណល់ រកបាន៖

  • នៅនាទីទី៥ ដោយកីឡាករ «Trigueros» របស់ក្រុមវីឡារៀល
  • នៅនាទីទី២៩ ដោយកីឡាករ «Albiol» របស់ក្រុមវីឡារៀល
  • នៅនាទីទី៧៣ ដោយកីឡាករ «Pépé» របស់ក្រុមអាសឺណល់

យ៉ាងណា ក្រុមទាំងបួននឹងត្រូវជួបគ្នា តាមដៃគូរបស់ខ្លួន ដើម្បីប្រកួត​យកឈ្នះចាញ់ ក្នុងការប្រកួតជុំទី២ (វគ្គពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រដដែល) ដែលនឹង​ប្រព្រឹត្តិទៅ នៅថ្ងៃព្រហស្បត្តិ៍​សប្ដាហ៍ខាងមុខ មុននឹងទទួលបានសំបុត្រ ឡើងទៅប្រកួតក្នុង​វគ្គផ្ដាច់ព្រ័ត្រ នឹងត្រូវ​ប្រព្រឹត្តិទៅ នៅក្នុងកីឡដ្ឋាន«Arena Gdansk»​ នៃក្រុង«Gdansk» (ប៉ូឡូញ) នៅថ្ងៃព្រហស្បត្តិ៍ទី២៦ ខែឧសភា ឆ្នាំ២០២១​ខាងមុខ៕



លំអិតបន្ថែមទៀត

កីឡា និងបច្ចេកវិទ្យា

អេដេន ហាហ្សា នាំ ឆែលស៊ី ឲ្យឈ្នះពាន «Europa League 2019»

បន្ទាប់ពីបានប្រកួត​បែបស្ទាក់ស្ទើរ នៅក្នុងពាក់កណ្ដាលម៉ោងដំបូង ក្រុមតោខៀវ ឆែលស៊ី (Chelsea – អង់គ្លេស) បានបង្កើនល្បឿន ក្នុងពាក់កណ្ដាលម៉ោងទីពីរ និងយកជ័យជំនះដាច់ឆ្ងាយ ពីលើក្រុមកាំភ្លើងធំ អាសឺណល់ (Arsenal ...
កីឡា និងបច្ចេកវិទ្យា

ប៉ារីស​ធ្លាក់​ពីលើ​មេឃ នៅក្នុង​ផ្ទះ​ខ្លួនឯង ទល់នឹង​បីសាចក្រហម

ក្រុមអ្នកមានថ្មី របស់ប្រទេសបារាំង បានយកក្ដីសង្ឃឹមរបស់ខ្លួន ទៅក្រវាត់ចោលក្នុងធុងសម្រាមជាថ្មីទៀត ក្នុងយប់ថ្ងៃទី៦ ខែមិនា ឆ្នាំ២០១៩ បន្ទាប់ពីបានប្រកួតចាញ់ក្រុម មែនឆេស្ទ័រយូណាយធីន (Manchester United – អង់គ្លេស) ...
កីឡា និងបច្ចេកវិទ្យា

រវាង មែនញូ និងមូរីញ៉ូ ចប់​ជាស្ថាពរ​ហើយ!

លោក ចូហ្សេ មូរីញ៉ូ (José Mourinho) លែងជាគ្រូបង្វឹករបស់ក្រុម មែនឆេស្ទ័រយូណាយធីត (Manchester United) ទៀតហើយ។ ក្រុមបាល់ទាត់ នៃចក្រភពអង់គ្លេស បានប្រកាសឲ្យដឹងនៅមុននេះបន្តិច ...

យល់ស៊ីជម្រៅផ្នែក កីឡា និងបច្ចេកវិទ្យា

កីឡា និងបច្ចេកវិទ្យា

អឹមបាពេ ប្រកាសជាផ្លូវការ ចាកចេញពីក្រុម ប៉ារីស

កីឡា និងបច្ចេកវិទ្យា

ថើបមាត់ ៖ ក្រុមកីឡាការិនី​ផ្អាកលេង​​បើប្រធានសហព័ន្ធ​មិនលាឈប់

រឿងអាស្រូវកើតចេញពី «ការចាប់ឱប-ថើបមាត់» របស់លោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ កំពុងបន្តភាគទៅមុខ ដោយសារមេដឹកនាំរូបនេះ បដិសេធមិនលាឈប់ពីតំណែងរបស់ខ្លួន។ នោះគឺដល់វេនក្រុមកីឡាការិនី របស់ក្រុមជម្រើសជាតិអេស្ប៉ាញ ដែលបានប្រកាសផ្អាកលេង ឲ្យក្រុមជម្រើសជាតិ ...
កីឡា និងបច្ចេកវិទ្យា

FIFA ប្រកាសបើក​«នីតិវិធីវិន័យ»​ប្រឆាំងប្រធានសហព័ន្ធ​អេស្ប៉ាញ

សហព័ន្ធបាល់ទាត់អន្តរជាតិ «FIFA» បានប្រកាសបើក«នីតិវិធីវិន័យ»​ទៅលើលោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ ជុំវិញការចាប់ឱប-ថើបមាត់​កីឡាការិនី Jennifer Hermoso ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ ផ្នែកស្ត្រី បន្ទាប់ពីក្រុមកីឡាការិនីទាំងនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស ...

Comments are closed.