ម្ចាស់បាល់មាស៦ជំនាន់ កីឡាករ លីយ៉ូនែល ម៉េស៊ី (Lionel Messi) បានចេញទាត់លើកដំបូង ជាមួយក្រុម ប៉ារីស (Paris Saint Germain) ក្នុងការប្រកួតទល់នឹងក្រុម រ៉ាំង (Stade de Reims) នៃក្របខណ្ឌ«Ligue 1» ជុំទី៤ ដែលបាន​បញ្ចប់ទៅ ដោយជ័យជំនះរបស់ក្រុម ប៉ារីស ក្នុងគ្រាប់បាល់ ២-០។

តែគេត្រូវរងចាំ​រហូតដល់នាទីទី៦៦ ទើបកំពូលខ្សែប្រយុទ្ធជាតិអាហ្សង់ទីន បានចេញទាត់ ដោយចូល​ទៅជំនួស​កីឡាករ ណីម៉ា (Neymar)។ នៅនាទីនោះ ក្រុមប៉ារីស បាននាំមុខក្រុម រ៉ាំង ពីរគ្រាប់នោះរួចហើយ ដែលជា​គ្រាប់បាល់​របស់ខ្សែប្រយុទ្ធ​​ល្បឿនផ្លេកបន្ទោរ កីឡាករ គីលីយ៉ាន អឹមបាពេ (Kylian Mbappé)៖ គ្រាប់ដំបូង នៅនាទីទី១៦ និងគ្រាប់ទី២ នៅនាទីទី៦៣។

បើទោះជាកីឡាករ ម៉េស៊ី មិនបានរកគ្រាប់បាល់ ឬនាំក្រុម ប៉ារីស ឲ្យរកគ្រាប់បន្ថែមទៀតក្ដី តែការចូលទាត់ដំបូង របស់​កីឡាករធ្វើឡើង ក្រោមស្នូរទះដៃយ៉ាងកងរំពង ពីសំណាក់អ្នកទស្សនានៅផ្ទាល់ ក្នុងកីឡដ្ឋាន ជាពិសេស​នៅរាល់​ពេល​កីឡាករ បានបាល់មកទាត់នៅនឹងជើង។

នៅចុងបញ្ចប់ការប្រកួត កំពូលខ្សែប្រយុទ្ធ​អាយុ៣៤ឆ្នាំ ទទួលបានការចាប់ដៃជើង ការសុំថតរូប… យ៉ាងច្រើនកុះករ ពីសំណាក់ក្រុមកីឡាករ របស់ក្រុម រ៉ាំង។ យ៉ាងណា កីឡាករ ម៉េស៊ី មិនបានភ្លេចផងទេ ក្នុងការចូលរួមស្វាគមន៍ ក្រុម​អ្នកគាំទ្រ​របស់ក្រុម ប៉ារីស ដែលមានវត្តមាន (១ភាគតូច) នៅក្នុងកីឡដ្ឋាន៕



លំអិតបន្ថែមទៀត

កីឡា និងបច្ចេកវិទ្យា

ម៉េស៊ី ព្រលះក្រុមខ្លួនឯងថា ការប្រកួតនេះ ជារូបភាព​នៃក្រុម​ដ៏ខ្សោយមួយ

ពិបាកទទួលណាស់ សម្រាប់ខ្សែប្រយុទ្ធដ៏ល្បី របស់ក្រុមអ្នកមានបុណ្យ។ ហើយនេះជាអ្វី ដែលកីឡាករ លីយ៉ូនែល ម៉េស៊ី (Lionel Messi) បានបង្ហាញឲ្យដឹង នៅក្នុងកិច្ចសម្ភាស នៅក្រោយបរាជ័យ របស់ក្រុមខ្លួន ...
កីឡា និងបច្ចេកវិទ្យា

អតីតប្រធាន UEFA ខឹង​អាជ្ញាកណ្ដាលវីដេអូ ក្រោយជំនួប PSG Man-U

អតីតប្រធានសហព័ន្ធបាល់ទាត់អ៊ឺរ៉ុប (UEFA) លោក មីឆែល ប្លាទីនី (Michel Platini) បានតំឡើងសម្លេងខ្លាំងៗ ដាក់អាជ្ញាកណ្តាលវីដេអូ នៅប៉ុន្មានថ្ងៃបន្ទាប់ពីក្រុមប៉ារីស (Paris Saint-Germain – ...
កីឡា និងបច្ចេកវិទ្យា

លីយ៉ូនែល ម៉េស៊ី បានមកដល់ ប៉ារីស ហើយ!

នៅប៉ុន្មាននាទីមុននេះ កំពូលកីឡាករម្ចាស់បាល់មាស៦ជំនាន់ បានមកដល់ ប៉ារីស ហើយ។ កីឡាករ លីយ៉ូនែល ម៉េស៊ី (Lionel Messi) បានចេញពីយន្ដហោះឯកជន និងបានបង្ហាញមុខ តាមបង្អួចនៃអាគារព្រលានយន្ដហោះ ...

យល់ស៊ីជម្រៅផ្នែក កីឡា និងបច្ចេកវិទ្យា

កីឡា និងបច្ចេកវិទ្យា

អឹមបាពេ ប្រកាសជាផ្លូវការ ចាកចេញពីក្រុម ប៉ារីស

កីឡា និងបច្ចេកវិទ្យា

ថើបមាត់ ៖ ក្រុមកីឡាការិនី​ផ្អាកលេង​​បើប្រធានសហព័ន្ធ​មិនលាឈប់

រឿងអាស្រូវកើតចេញពី «ការចាប់ឱប-ថើបមាត់» របស់លោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ កំពុងបន្តភាគទៅមុខ ដោយសារមេដឹកនាំរូបនេះ បដិសេធមិនលាឈប់ពីតំណែងរបស់ខ្លួន។ នោះគឺដល់វេនក្រុមកីឡាការិនី របស់ក្រុមជម្រើសជាតិអេស្ប៉ាញ ដែលបានប្រកាសផ្អាកលេង ឲ្យក្រុមជម្រើសជាតិ ...
កីឡា និងបច្ចេកវិទ្យា

FIFA ប្រកាសបើក​«នីតិវិធីវិន័យ»​ប្រឆាំងប្រធានសហព័ន្ធ​អេស្ប៉ាញ

សហព័ន្ធបាល់ទាត់អន្តរជាតិ «FIFA» បានប្រកាសបើក«នីតិវិធីវិន័យ»​ទៅលើលោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ ជុំវិញការចាប់ឱប-ថើបមាត់​កីឡាការិនី Jennifer Hermoso ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ ផ្នែកស្ត្រី បន្ទាប់ពីក្រុមកីឡាការិនីទាំងនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស ...

Comments are closed.