នៅប៉ុន្មាននាទីមុននេះ កំពូលកីឡាករម្ចាស់បាល់មាស៦ជំនាន់ បានមកដល់ ប៉ារីស ហើយ។ កីឡាករ លីយ៉ូនែល ម៉េស៊ី (Lionel Messi) បានចេញពីយន្ដហោះឯកជន និងបានបង្ហាញមុខ តាមបង្អួចនៃអាគារព្រលានយន្ដហោះ ប៊ួរហ្សេរ (Bourget ព្រលានយន្ដហោះ ស្ថិតនៅ​ខាងជើង​រដ្ឋធានី ប៉ារីស) ដើម្បីលើកដៃទៅកាន់ក្រុមអ្នកគាំទ្រ ដែលបានប្រមូលគ្នាមកស្វាគមន៍តារាបាល់ទាត់ នៅនឹងព្រលានយន្ដហោះ។

ការបង្ហាញមុខជាលើកដំបូង ធ្វើឡើងជាមួយនឹងអាវ ដែលមានសរសេរ «ទីនេះ គឺប៉ារីស (Ici c’est Paris)» ដែលជា​​ឃ្លាដ៏ល្បី របស់ក្រុម​បាល់ទាត់​យក្សបារាំង «ប៉ារីស សាំងហ្សែរម៉ាំង (Paris Saint Germain)» និង​អ្នកគាំទ្រ។

កីឡាករ ម៉េស៊ី នឹងបន្តដំណើរចេញពីព្រលានយន្ដហោះ តាមរថយន្ដពណ៌ខ្មៅដ៏ទំនើបមួយ ឆ្ពោះទៅកាន់សណ្ឋាគារ មុននឹងទៅពិនិត្យសុខភាព នៅ​មន្ទីរពេទ្យ​អាមេរិកាំង ដែលមានជំនាញខាងកីឡា។ បន្ទាប់មក នៅល្ងាចថ្ងៃអង្គារ​ដដែល​នេះ អតីត​ខ្សែប្រយុទ្ធរបស់ក្រុមអ្នកមានបុណ្យ នឹងចុះហត្ថលេខាលើកិច្ចសន្យា ជាមួយក្រុម ប៉ារីស សម្រាប់រយៈពេល​២ឆ្នាំ (អាចបន្តបានមួយឆ្នាំបន្ថែម)។

តារាបាល់ទាត់​អាយុ៣៤ឆ្នាំ នឹងបង្ហាញខ្លួនជាសាធារណៈ និងថ្លែងជាផ្លូវការ នៅក្នុងសន្និសីទសារព័ត៌មានមួយ ដែល​រៀបចំ​ឡើង​ដោយក្រុម ប៉ារីស នៅព្រឹកថ្ងៃពុធស្អែក។ ក្នុងរយៈពេលនេះ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមបង្ហាញជូន​ប្រិយមិត្តអំពីដំណឹងសំខាន់ ជុំវិញដំណើរមកដល់​របស់កំពូលកីឡាករ នៅខាងក្រោម៕

——

រូបភាពដំបូង របស់ភរិយារបស់កីឡាករ ដែលបង្ហោះចេញពីយន្ដហោះ ជាមួយសំណេរមួយឃ្លាថា «តៀមខ្លួនរួចហើយ សម្រាប់ដំណាក់កាលថ្មី»៖

កីឡាករ ណីម៉ា បង្ហោះសារស្វាគមន៍កីឡាករ លីយ៉ូនែល ម៉េស៊ី ៖

ចំពោះក្រុមប៉ារីសវិញ បានបង្ហោះវីដេអូមួយ ដើម្បីបង្អើលអ្នកគាំទ្ររបស់ខ្លួន អំពីដំណើរមកដល់របស់កំពូលកីឡាករ៖

ខាងក្រោមនេះ ជាតួលេខមួយចំនួន របស់ម្ចាស់បាល់មាស៦ជំនាន់ ដែលបានបន្សល់ទុក ជាមួយក្រុម បាសឺឡូន៖

នៅខាងមុខកីឡដ្ឋាន «Parc des Princes» របស់ក្រុម ប៉ារីស ក្រុមអ្នកគាំទ្រច្រើនរយនាក់ បានប្រមូលគ្នាដើម្បីសំដែងការស្វាគមន៍ ទៅកាន់កីឡាករ៖

រូបភាពចុងក្រោយ (សម្រាប់អត្ថបទនេះ) បង្ហាញពីដំណើរទៅដល់មន្ទីរពេទ្យអាមេរិកាំង នៃក្បួនរថយន្ដ​របស់​កំពូល​កីឡាករ ដែលត្រូវបាន​ការពារសុវត្ថិភាព ដោយកងកម្លាំង​ប្រដាប់អាវុធបារាំង យ៉ាងសន្ធឹកសន្ធាប់៖



លំអិតបន្ថែមទៀត

កីឡា និងបច្ចេកវិទ្យា

អឹមបាពេ ប្រកាសជាផ្លូវការ ចាកចេញពីក្រុម ប៉ារីស

ចប់ជាស្ថាពរ និងជាផ្លូវការហើយ រវាងកីឡាករអណ្ដើកទេព គីលីយ៉ាន អឹមបាពេ (Kylian Mbappé) និងក្រុម ប៉ារីស ស៊ាំងហ្សែរម៉ាំង (Paris Saint-Germain)។ កីឡាករបារាំងអាយុ ...
កីឡាករ លីយ៉ូនែល ម៉េស៊ី កំពូលខ្សែប្រយុទ្ធរបស់ក្រុម បាសឺឡូន។ (រូបថតក្រុមបាសឺឡូន)
កីឡា និងបច្ចេកវិទ្យា

លីយ៉ូនែល ម៉េស៊ី មិនបន្តនៅ បាសឺឡូន ទៀតទេ !

ម្ចាស់បាល់មាស់៦ជំនាន់ កីឡាករ លីយ៉ូនែល ម៉េស៊ី (Lionel Messi) មិនបន្តនៅជាមួយ ក្រុម បាសឺឡូន (FC Barcelone) ទៀតទេ។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មាន ...
កីឡា និងបច្ចេកវិទ្យា

ប៉ារីស​ធ្លាក់​ពីលើ​មេឃ នៅក្នុង​ផ្ទះ​ខ្លួនឯង ទល់នឹង​បីសាចក្រហម

ក្រុមអ្នកមានថ្មី របស់ប្រទេសបារាំង បានយកក្ដីសង្ឃឹមរបស់ខ្លួន ទៅក្រវាត់ចោលក្នុងធុងសម្រាមជាថ្មីទៀត ក្នុងយប់ថ្ងៃទី៦ ខែមិនា ឆ្នាំ២០១៩ បន្ទាប់ពីបានប្រកួតចាញ់ក្រុម មែនឆេស្ទ័រយូណាយធីន (Manchester United – អង់គ្លេស) ...

យល់ស៊ីជម្រៅផ្នែក កីឡា និងបច្ចេកវិទ្យា

កីឡា និងបច្ចេកវិទ្យា

ថើបមាត់ ៖ ក្រុមកីឡាការិនី​ផ្អាកលេង​​បើប្រធានសហព័ន្ធ​មិនលាឈប់

កីឡា និងបច្ចេកវិទ្យា

FIFA ប្រកាសបើក​«នីតិវិធីវិន័យ»​ប្រឆាំងប្រធានសហព័ន្ធ​អេស្ប៉ាញ

សហព័ន្ធបាល់ទាត់អន្តរជាតិ «FIFA» បានប្រកាសបើក«នីតិវិធីវិន័យ»​ទៅលើលោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ ជុំវិញការចាប់ឱប-ថើបមាត់​កីឡាការិនី Jennifer Hermoso ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ ផ្នែកស្ត្រី បន្ទាប់ពីក្រុមកីឡាការិនីទាំងនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស ...
កីឡា និងបច្ចេកវិទ្យា

បាល់ទាត់​ពិភពលោក​ផ្នែកស្ត្រី ៖ អេស្ប៉ាញ​ឈ្នះអង់គ្លេស​និងលើកពានដំបូង

ប្រទេសអេស្ប៉ាញ បានលើកពាន«បាល់ទាត់​ពិភពលោក​ផ្នែកស្ត្រី» ជាលើកដំបូង នៅក្នុងប្រវត្តិបាល់ទាត់របស់ខ្លួន បន្ទាប់បានបំបាក់ក្រុមបាល់ទាត់ជម្រើសជាតិផ្នែកស្ត្រី របស់ប្រទេសអង់គ្លេស ដោយពិន្ទុ១-០ ក្នុងការប្រកួតផ្ដាច់ព្រ័ត្រ នៅល្ងាច​ថ្ងៃអាទិត្យទី២០ ខែសីហា ឆ្នាំ២០២៣នេះ នាកីឡដ្ឋាន«Australia stadium» ...

Comments are closed.