ការប្រកួត ក្នុងយប់ថ្ងៃសៅរ៍ទី ២២ ខែធ្នូ ជាការប្រកួតចុងក្រោយបំផុត នៃឆ្នាំ២០១៨ សម្រាប់​ក្របខណ្ឌ បូកពិន្ទុដណ្ដើមជើងឯក «Ligue 1» ក្នុងប្រទេសបារាំង។ ហើយក្រុមប៉ារីស (Paris Saint-Germain) ត្រូវទទួលក្រុម ណង់ (Nantes) ដើម្បីដណ្ដើម យកពិន្ទុ​បីបន្ថែមទៀត នៅក្នុងកីឡដ្ឋានរបស់ខ្លួន ឈ្មោះ «Parc des Princes»។

បញ្ហានៅត្រង់ថា ក្រុមប៉ារីសបានប្រកួត យកឈ្នះលើក្រុម ណង់ (១-០) ទទួលបាន​៣ពិន្ទុ​មែនហើយ តែជ័យជំនះនេះ មិនបានបង្ក​ឲ្យកីឡាកររបស់ក្រុម ប៉ារីស ទាំងអស់សប្បាយរីករាយឡើយ ជាពិសេសកីឡាករ ទីចាហ្គោ ស៊ីលវ៉ា (Thiago Silva) បន្ទាប់ពីខ្សែការពារ និងជាប្រធានក្រុមរូបនេះ បានត្រឡប់ទៅដល់គេហដ្ឋានវិញ នៅវេលាម៉ោង​ប្រមាណ ជា២រំលងអាធ្រាត។

ក្នុងយប់នោះ ចោរបានចូលទៅគាស់ផ្ទះ របស់កីឡាករ ដែលស្ថិតក្នុងសង្កាត់ទី១៦ នៃរដ្ឋធានីប៉ារីស។ នេះបើតាមសេចក្ដីរាយការណ៍ របស់សារព័ត៌មានបារាំងជាច្រើន ដែលស្រង់ប្រភព ស្និតនឹងសំនុំរឿង មកបញ្ជាក់ និងអះអាងបន្ថែមថា ការិយាល័យនគរបាល នៃរដ្ឋធានីប៉ារីស ជំនាញខាងប្រឆាំងការឆក់ប្លន់ បានប្រកាស​បើក​សំនុំរឿង​ស៊ើបអង្កេតមួយ ជុំវិញការគាស់ផ្ទះកីឡាករខាងលើ ដើម្បីស្វែងរកជនល្មើស មកផ្តន្ទាទោស។

ទីភ្នាក់ងារព័ត៌មានបារាំង «AFP» បានស្រង់ប្រភពច្បាស់ការណ៍មួយ មកអះអាងថា ការស៊ើបអង្កេត បានបង្ហាញពន្លឺខ្លះហើយ និងរៀបរាប់ថា នៅយប់ថ្ងៃសៅរ៍នោះ ចោរមានគ្នាពីរនាក់ បានចូលមកក្នុងអាគារស្នាក់នៅ របស់កីឡាករ តាមរយៈដំបូងអាគារផ្សេងទៀត ដែលនៅជាប់នោះ។ នៅក្នុងអាគារស្នាក់នៅនោះ មានបំពាក់ដោយប្រព័ន្ធ ប្រកាសអាសន្ន ដ៏មានប្រសិទ្ធភាព (ប្រឆាំងការចូលកំសាន្ដ ដោយគ្មានការអនុញ្ញាត) តែប្រព័ន្ធដ៏ទំនើបនេះ មិនមានដំណើរការទេ (ភ្លេចបើក) ក្នុងពេលនោះ។

ទីភ្នាក់ងារ «AFP»​ បានរាយការណ៍បន្ថែមថា សម្ភារៈដែលបាត់បង់ មាននាឡិការមួយគ្រឿង ដែលមានតម្លៃប្រមាណជា ៦០០ ០០០អ៊ឺរ៉ូ និងទ្រព្យសម្បត្តិដទៃទៀត ដែលអាចមានតម្លៃសរុប ឡើងដល់ជាង១លានអ៊ឺរ៉ូ។ លិខិតឆ្លងដែនកីឡាករ ក៏ត្រូវបានចោរលួច យកទៅបាត់ដែរ ដែលតម្រូវឲ្យកីឡាករ ត្រូវរត់ក្រដាស់ស្នាមបន្ទាន់ភ្លាមៗ ដើម្បីអាចទៅចូលរួមបុណ្យណូអែល និងបុណ្យចូលឆ្នាំសាកល ជាមួយគ្រួសារ ក្នុងប្រទេសប្រេស៊ីលបាន។

នេះជាលើកទីពីរហើយ ក្នុងរយៈពេល មិនដល់មួយខែផងទេ ដែលគេហដ្ឋាន របស់កីឡាករ​ក្រុម ប៉ារីស រងការគាស់ និងលួច ពីសំណាក់ក្រុមចោរ។

កាលពីយប់ថ្ងៃទី២៨ ចូលមកថ្ងៃទី២៩ ខែវិច្ឆិកា​កន្លងទៅ ផ្ទះរបស់ខ្សែប្រយុទ្ធថ្មីថ្មោង គឺកីឡាករ «Éric Choupo-Moting» ក៏ត្រូវបានក្រុមចោរ ចូលទៅ«ទស្សនាកំសាន្ដ»ដែរ នៅខណៈពេលដែលកីឡាករ កំពុងប្រកួតយកជ័យជំនះ ទល់នឹងក្រុម លីវើភូល (Liverpool) ក្នុងក្របខណ្ឌ ដណ្ដើមជើងឯកអ៊ឺរ៉ុប «Champions League»។ ទ្រព្យសម្បត្តិដែលបាត់បង់ នៅពេលនោះ មានទំហំប្រមាណ ជា៦០០ ០០០អ៊ឺរ៉ូ ក្នុងនោះ ៤០០ ០០០អ៊ឺរ៉ូ ជាគ្រឿងអលង្កា៕



លំអិតបន្ថែមទៀត

កីឡា និងបច្ចេកវិទ្យា

ផ្សាយផ្ទាល់ ៖ សន្និសីទសារព័ត៌មាន​ដំបូងរបស់ ម៉េស៊ី នៅ ប៉ារីស

ផ្សាយផ្ទាល់ ៖ កំពូលខ្សែប្រយុទ្ធជាតិអាហ្សង់ទីន កីឡាករ លីយ៉ូនែល ម៉េស៊ី (Lionel Messi) នឹងបង្ហាញខ្លួន និងថ្លែងជាលើកដំបូង ទៅកាន់ក្រុម​អ្នកសារព័ត៌មាន ក្នុងសន្និសីទសារព័ត៌មានមួយ ដែលរៀបចំឡើងដោយក្រុម ...
កីឡា និងបច្ចេកវិទ្យា

គីលីយ៉ាន អ៊ឹមបាប៉េ ឈ្នះពាន កូប៉ា ឆ្នាំ២០១៨

នៅក្នុងពិធីប្រគល់ពានរង្វាន់បាល់មាស កាលពីយប់ម៉ិញ ក្នុងវិមាន«ធំ» កណ្ដាលរដ្ឋធានីប៉ារីស ប្រទេសបារាំង កំពូលខ្សែប្រយុទ្ធល្បឿនរន្ទះ កីឡាករ គីលីយ៉ាន អ៊ឹមបាប៉េ (Kylian Mbappé) មិនបានឈ្នះ ជាម្ចាស់«បាល់មាស»ប្រចាំឆ្នាំទេ ...
កីឡាករ ទីចាហ្គោ ស៊ីវ៉ា (បែរខ្នង) និងកីឡាករ អេឌីសុន កាវ៉ានី នៃក្រុមប៉ារីស (បារាំង)។ (រូបថតទ្វីសធើរ)
កីឡា និងបច្ចេកវិទ្យា

ទីចាហ្គោ ស៊ីលវ៉ា និង កាវ៉ានី នឹង​ចេញ​ពីក្រុម ប៉ារីស នៅចុង​រដូវកាល

លោក ឡេអូណាដូ (Leonardo) នាយកទទួលបន្ទុកកីឡា​នៃក្រុម ប៉ារីស (Paris Saint Germain – បារាំង) បានបញ្ជាក់ជាផ្លូវការថា តារាបាល់ទាត់ពីរនាក់ ដែលបានចូលរួម​បង្កភាពល្បីល្បាញ​ឲ្យក្រុម ...

យល់ស៊ីជម្រៅផ្នែក កីឡា និងបច្ចេកវិទ្យា

កីឡា និងបច្ចេកវិទ្យា

អឹមបាពេ ប្រកាសជាផ្លូវការ ចាកចេញពីក្រុម ប៉ារីស

កីឡា និងបច្ចេកវិទ្យា

ថើបមាត់ ៖ ក្រុមកីឡាការិនី​ផ្អាកលេង​​បើប្រធានសហព័ន្ធ​មិនលាឈប់

រឿងអាស្រូវកើតចេញពី «ការចាប់ឱប-ថើបមាត់» របស់លោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ កំពុងបន្តភាគទៅមុខ ដោយសារមេដឹកនាំរូបនេះ បដិសេធមិនលាឈប់ពីតំណែងរបស់ខ្លួន។ នោះគឺដល់វេនក្រុមកីឡាការិនី របស់ក្រុមជម្រើសជាតិអេស្ប៉ាញ ដែលបានប្រកាសផ្អាកលេង ឲ្យក្រុមជម្រើសជាតិ ...
កីឡា និងបច្ចេកវិទ្យា

FIFA ប្រកាសបើក​«នីតិវិធីវិន័យ»​ប្រឆាំងប្រធានសហព័ន្ធ​អេស្ប៉ាញ

សហព័ន្ធបាល់ទាត់អន្តរជាតិ «FIFA» បានប្រកាសបើក«នីតិវិធីវិន័យ»​ទៅលើលោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ ជុំវិញការចាប់ឱប-ថើបមាត់​កីឡាការិនី Jennifer Hermoso ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ ផ្នែកស្ត្រី បន្ទាប់ពីក្រុមកីឡាការិនីទាំងនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស ...

Comments are closed.