បន្ទាប់ពីចាកចេញ ពីក្រុមបាសឺឡូន (FC Barcelone) កំពូលកីឡាករ លីយ៉ូនែល ម៉េស៊ី (Lionel Messi) ម្ចាស់​បាល់មាស​៦ជំនាន់ អាចនឹង​បង្ហាញខ្លួន នៅក្រុមបាល់ទាត់​នៃរដ្ឋធានី ប៉ារីស ក្នុងថ្ងៃអង្គារខាងមុខ។ នេះ បើតាម​ការអះអាង​របស់សារព័ត៌មាន​«Mundo Deportivo» របស់ប្រទេសអេស្ប៉ាញ ដែលមានទំនោរផ្អៀង​ទៅក្រុម​«អ្នកមានបុណ្យ»។

លោក​«Roger Torello» អ្នកសារព័ត៌មានមួយរូប របស់កាសែតខាងលើ បានលេងសម្ដីសរសេរឡើងថា៖

«ក្នុងរយៈពេលត្រឹមតែ១ខែ ក្រុមប៉ារីស (Paris Saint Germain – បារាំង) បានចុះហត្ថលេខា យក​កីឡាករ​ប្រធានក្រុម ទាំងក្រុមរៀលម៉ាឌ្រីដ និងក្រុមបាសឺឡូន មកទាត់ឲ្យខ្លួន ដោយចំណាយប្រាក់០.០០អ៊ឺរ៉ូ។»

សំណេររបស់អ្នកសារព័ត៌មាន ចង់សំដៅលើ​កំពូលខ្សែការពារជាតិអេស្ប៉ាញ កីឡាករ ស៊ែរជោ រ៉ាម៉ូស (Sergio Ramos) និងជាអតីត​កីឡាករប្រធានក្រុម របស់ក្រុម រៀលម៉ាឌ្រីដ ដែលបានចុះកិច្ចសន្យាលេងឲ្យក្រុម ប៉ារីស កាលពីដើមខែកក្កដាកន្លងមក សម្រាប់រយៈពេល២ឆ្នាំ។

រីឯសារព័ត៌មានមួយទៀត របស់ប្រទេសអេស្ប៉ាញ ឈ្មោះ​«Marca» ពន្យល់ថា ការចុះកិច្ចសន្យារបស់កំពូលកីឡាករ ជាមួយក្រុម ប៉ារីស អាចនឹងជួយពន្លឿនការផ្ទេរកីឡាករល្បឿនផ្លេកបន្ទោរ គីលីយ៉ាន អឹមបាពេ (Kylian Mbappé) ទៅកាន់ក្រុម រៀល។

ជាមួយនឹងអត្ថបទ ដែលដាក់ចំណងជើងថា «ប៉ារីស មានកូនសោរនៅក្នុងដៃ» «Marca»បានសរសេរថា ក្រុម រៀល កំពុងរង់ចាំ​ការហៅទូរស័ព្ទ ពីមេដឹកនាំក្រុមប៉ារីស ដើម្បីប្រកាស«លក់»កីឡាករ គីលីយ៉ាន អឹមបាពេ ក្រោម​ហេតុផល​ត្រូវរកប្រាក់ ទៅទូទាត់ករណីរបស់កីឡាករ លីយ៉ូនែល ម៉េស៊ី (ថ្លៃទឹកតែ នៃការចុះហត្ថលេខា និងប្រាក់បៀវត្សរ៍​របស់​កីឡាករ)។

ការលើកឡើងខាងលើ ដូចគ្នានឹងការអះអាង របស់សារព័ត៌មាន «AS» ជំនាញខាងកីឡាដែរ របស់ប្រទេស​អេស្ប៉ាញ ដោយបានរៀបរាប់ថា ក្រៅពីក្រុមប៉ារីស នៅមានក្រុម ឆែលស៊ី (Chelsea – អង់គ្លេស) មួយទៀត ដែល​កំពុង​ប្រជែង​នៅក្នុងករណី របស់តារាបាល់ទាត់​ជាតិអាហ្សង់ទីន។ ផ្ទុយទៅវិញ ក្រុមបាល់ទាត់យក្សរបស់អង់គ្លេស ឈ្មោះ «Manchester City» បែរជាដកខ្លួនថយ ចេញទៅវិញ នៅក្នុងសំនុំរឿងនេះ៕



លំអិតបន្ថែមទៀត

កីឡា និងបច្ចេកវិទ្យា

លីយ៉ូនែល ម៉េស៊ី ឈ្នះ«បាល់មាស» ជាលើកទី៧

ជាថ្មីម្ដងទៀត និង ជាលើកទី៧ កំពូលខ្សែប្រយុទ្ធជាតិអាហ្សង់ទីន កីឡាករ លីយ៉ូនែល ម៉េស៊ី (Lionel Messi) បានលើកពាន «បាល់មាស» ក្នុងយប់ថ្ងៃចន្ទ ទី២៩ ...
កីឡា និងបច្ចេកវិទ្យា

អង់ទ័ន គ្រីស្មាន ប្រកាស​ចាកចេញ​ជាផ្លូវការ ពីក្រុម អាត្លេទីកូ

ខ្សែប្រយុទ្ធជាតិបារាំង របស់ក្រុម អាត្លេទីកូ ម៉ាឌ្រីត (Atlético Madrid – អេស្ប៉ាញ) កីឡាករ អង់ទ័ន គ្រីស្មាន (Antoine Griezmann) ...
កីឡា និងបច្ចេកវិទ្យា

ផ្សាយផ្ទាល់ ៖ សន្និសីទសារព័ត៌មាន​ដំបូងរបស់ ម៉េស៊ី នៅ ប៉ារីស

ផ្សាយផ្ទាល់ ៖ កំពូលខ្សែប្រយុទ្ធជាតិអាហ្សង់ទីន កីឡាករ លីយ៉ូនែល ម៉េស៊ី (Lionel Messi) នឹងបង្ហាញខ្លួន និងថ្លែងជាលើកដំបូង ទៅកាន់ក្រុម​អ្នកសារព័ត៌មាន ក្នុងសន្និសីទសារព័ត៌មានមួយ ដែលរៀបចំឡើងដោយក្រុម ...

យល់ស៊ីជម្រៅផ្នែក កីឡា និងបច្ចេកវិទ្យា

កីឡា និងបច្ចេកវិទ្យា

អឹមបាពេ ប្រកាសជាផ្លូវការ ចាកចេញពីក្រុម ប៉ារីស

កីឡា និងបច្ចេកវិទ្យា

ថើបមាត់ ៖ ក្រុមកីឡាការិនី​ផ្អាកលេង​​បើប្រធានសហព័ន្ធ​មិនលាឈប់

រឿងអាស្រូវកើតចេញពី «ការចាប់ឱប-ថើបមាត់» របស់លោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ កំពុងបន្តភាគទៅមុខ ដោយសារមេដឹកនាំរូបនេះ បដិសេធមិនលាឈប់ពីតំណែងរបស់ខ្លួន។ នោះគឺដល់វេនក្រុមកីឡាការិនី របស់ក្រុមជម្រើសជាតិអេស្ប៉ាញ ដែលបានប្រកាសផ្អាកលេង ឲ្យក្រុមជម្រើសជាតិ ...
កីឡា និងបច្ចេកវិទ្យា

FIFA ប្រកាសបើក​«នីតិវិធីវិន័យ»​ប្រឆាំងប្រធានសហព័ន្ធ​អេស្ប៉ាញ

សហព័ន្ធបាល់ទាត់អន្តរជាតិ «FIFA» បានប្រកាសបើក«នីតិវិធីវិន័យ»​ទៅលើលោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ ជុំវិញការចាប់ឱប-ថើបមាត់​កីឡាការិនី Jennifer Hermoso ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ ផ្នែកស្ត្រី បន្ទាប់ពីក្រុមកីឡាការិនីទាំងនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស ...

Comments are closed.