សហព័ន្ធបាល់ទាត់ពិភពលោក «FIFA» បានប្រកាសនៅថ្ងៃព្រហស្បត្តិ៍ ទី២១ ខែមករានេះ មិនទទួលស្គាល់ក្របខណ្ឌ «SuperLeague» ដែលត្រូវបានសារព័ត៌មាន យកមកផ្សាយថា ជាការផ្ដួចផ្ដើមឡើង របស់ក្រុមបាល់ទាត់យក្សមួយចំនួន នៅអ៊ឺរ៉ុប។ ស្ថាប័នអន្តរជាតិ នៅបានគម្រាម​ដាក់ទណ្ឌកម្ម ទៅលើក្រុម​បាល់ទាត់ណា ឬកីឡាករណាក៏ដោយ ដែលចូលរួម ក្នុងក្របខណ្ឌនេះ​ថែមទៀត។

បើតាមប្រព័ន្ធផ្សព្វផ្សាយ ដែលលើកយកគម្រោងនេះ​មកលំអិត បានឲ្យដឹងថា ក្របខណ្ឌ «SuperLeague» មានទម្រង់​ប្រហាក់​ប្រហែល នឹងក្របខណ្ឌ «Champions League» របស់សហព័ន្ធបាល់ទាត់អ៊ឺរ៉ុប «UEFA» ដែរ តែថា ក្របខណ្ឌថ្មីនេះ នឹងទទួលបាន​កម្រៃ​ដ៏លើសលប់ ហើយធ្វើឡើងជា​លក្ខណៈបិទជិត រវាងតែក្រុមបាល់ទាត់យក្ស នៅក្នុងប្រទេសធំៗ ចំនួន៥ឬ៦ ក្នុងទ្វីបអ៊ឺរ៉ុបខាងលិចប៉ុណ្ណោះ។

សារព័ត៌មានបារាំងឈ្មោះ «L’Equipe» បានរាយការណ៍ កាលពីចុងខែតុលា ឆ្នាំ២០២០ថា ក្រុមបាសឺឡូន (Barcelona – អេស្ប៉ាញ) បាន​ត្រៀមខ្លួន ដើម្បីចូលរួម​ក្នុងក្រុបខណ្ឌខាងលើ ខណៈសារព័ត៌មានអេស្ប៉ាញឈ្មោះ «AS» បានបញ្ជាក់កាលពីថ្ងៃចន្ទទី១៨ ខែមករា ឆ្នាំ២០២១ថា នាយកក្រុមរៀល (Real Madrid – អេស្ប៉ាញ) និងក្រុមជូវេនទូស (Juvetus – អ៊ីតាលី) ក៏បានជួបគ្នា​និយាយ​ពីរឿងនេះដែរ។

នៅចំពោះព័ត៌មានទាំងនេះ សហព័ន្ធបាល់ទាត់ពិភពលោក «FIFA» បានចេញសេចក្ដីថ្លែងការណ៍រួមមួយ ក្នុងថ្ងៃព្រហស្បត្តិ៍ ទី២១ ខែមករា ជាមួយសហព័ន្ធបាល់ទាត់ ប្រចាំទ្វីបទាំង៦ (AFC, CAF, Concacaf, Conmebol, OFC និង UEFA) បញ្ជាក់ថាខ្លួន និងសហព័ន្ធជាសមាជិកទាំង៦ បដិសេធមិនទទួលស្គាល់ ក្របខណ្ឌ«SuperLeague»ខាងលើឡើយ។

សេចក្ដីថ្លែងការណ៍បានគម្រាមឡើងថា៖

«ក្នុងស្មារតីនេះ ក្រុមបាល់ទាត់ ឬកីឡាករណាក៏ដោយ ដែលចូលរួមប្រកួត​ក្នុងក្របខណ្ឌ (មិនទទួលស្គាល់ដោយ FIFA ខាងលើ) ត្រូវប្រឈម​នឹងការបដិសេធសិទ្ធិ​ចូលរួមប្រកួត ក្នុងរាល់ក្របខណ្ឌទាំងឡាយ ដែលរៀបចំឡើងដោយ FIFA ឬដោយសហព័ន្ធ​ជាសមាជិក​​របស់ខ្លួន។»

សហព័ន្ធបាល់ទាត់ពិភពលោក បានរំឭកថា គោលការណ៍ជាសាកល ឈរលើគុណតម្លៃកីឡា សាមគ្គីភាព ការវាយតម្លៃ ក៏ដូចជាការឧបត្ថម្ភធន បានបង្កើតមូលដ្ឋានគ្រឹះ នៃបាល់ទាត់។ «FIFA» បញ្ជាក់ថា៖

«បើសិនជាបាល់ទាត់ មានអាយុកាល ដ៏យូរលង់ និងរុងរឿងដូច្នេះ គឺដោយសារតែគោលការណ៍ ទាំងអស់នេះ៕»



លំអិតបន្ថែមទៀត

កីឡា និងបច្ចេកវិទ្យា

ព័រទុយហ្គាល់ និង រ៉ូណាល់ដូ លើកពាន «Nations League» ដំបូងគេ

ក្រុមជម្រើសជាតិ ព័រទុយហ្គាល់ បានលើកពាន «Nations League» របស់សហភាពបាល់ទាត់អ៊ឺរ៉ុប «UEFA» ដែលទើបត្រូវបានបង្កើតឡើង សម្រាប់រដូវកាលទីមួយ (ឆ្នាំ២០១៨-​២០១៩) បន្ទាប់ពីបានប្រកួតឈ្នះក្រុម ហូឡង់ ក្នុងការប្រកួតផ្ដាច់ព្រ័ត្រ ...
កីឡា និងបច្ចេកវិទ្យា

ប្រេស៊ីល​លើកពាន​ «Copa América» បន្ទាប់ពី​ប្រកួត​ឈ្នះ​ប៉េរូ ៣-១

ទោះជាត្រូវបន្ថយចំនួនកីឡាករ មកត្រឹមតែ១០នាក់ក្ដី តែក្រុមប្រេស៊ីលដ៏មានទេពកោសល្យ បានរកបានជ័យជំនះយ៉ាងធំធេង នៅក្នុងការប្រកួតផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ទ្វីបអាមេរិក ឬហៅថា «Copa América»។ ក្រុមសាំបាដ៏ល្បី បានឈ្នះក្រុមប៉េរូ ដោយគ្រាប់បាល់ ៣-១។ ...
កីឡា និងបច្ចេកវិទ្យា

សន្ទុះជើងផ្ដាច់«ក»​ប្រចាំឆ្នាំ២០២១ លើទីលាន​បាល់ទាត់​ នៅទួរគី

ជាហេតុការណ៍ដ៏ហួសចិត្ត លើទីលាន​បាល់ទាត់ ក្របខណ្ឌដណ្ដើមជើងឯកបូកពិន្ទុ ជុំទី៣០ នៅក្នុងប្រទេសទួរគី នារសៀល​ថ្ងៃអាទិត្យទី១៤ ខែមីនានេះ។ ខ្សែការពាររបស់ក្រុម «Denizlispor» កីឡាករ «Özer Özdemir» ទំនងជាភ្លេចគិតថា ...

យល់ស៊ីជម្រៅផ្នែក កីឡា និងបច្ចេកវិទ្យា

កីឡា និងបច្ចេកវិទ្យា

អឹមបាពេ ប្រកាសជាផ្លូវការ ចាកចេញពីក្រុម ប៉ារីស

កីឡា និងបច្ចេកវិទ្យា

ថើបមាត់ ៖ ក្រុមកីឡាការិនី​ផ្អាកលេង​​បើប្រធានសហព័ន្ធ​មិនលាឈប់

រឿងអាស្រូវកើតចេញពី «ការចាប់ឱប-ថើបមាត់» របស់លោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ កំពុងបន្តភាគទៅមុខ ដោយសារមេដឹកនាំរូបនេះ បដិសេធមិនលាឈប់ពីតំណែងរបស់ខ្លួន។ នោះគឺដល់វេនក្រុមកីឡាការិនី របស់ក្រុមជម្រើសជាតិអេស្ប៉ាញ ដែលបានប្រកាសផ្អាកលេង ឲ្យក្រុមជម្រើសជាតិ ...
កីឡា និងបច្ចេកវិទ្យា

FIFA ប្រកាសបើក​«នីតិវិធីវិន័យ»​ប្រឆាំងប្រធានសហព័ន្ធ​អេស្ប៉ាញ

សហព័ន្ធបាល់ទាត់អន្តរជាតិ «FIFA» បានប្រកាសបើក«នីតិវិធីវិន័យ»​ទៅលើលោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ ជុំវិញការចាប់ឱប-ថើបមាត់​កីឡាការិនី Jennifer Hermoso ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ ផ្នែកស្ត្រី បន្ទាប់ពីក្រុមកីឡាការិនីទាំងនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស ...

Comments are closed.