កីឡា និងបច្ចេកវិទ្យាបាល់ទាត់

ប្រធាន​ផុតអាណត្តិ​របស់ ហ្វីហ្វា ត្រូវបានជ្រើសតាំងឲ្យបន្តតំណែង

ប្រធានផុតអាណត្តិ នៃសហព័ន្ធបាល់ទាត់អន្តរជាតិ «ហ្វីហ្វា (FIFA)» លោក «Gianni Infantino» ត្រូវបានជ្រើសតាំងសារជាថ្មី សម្រាប់អាណត្តិទី២របស់លោក ដើម្បីបន្តដឹកនាំ​ស្ថាប័ន​បាល់ទាត់​អន្តរជាតិ​មួយនេះ រហូតដល់ឆ្នាំ២០២៣។

ក្នុងមហាសន្និបាត នៃសហព័ន្ធបាល់ទាត់អន្តរជាតិ ដែលប្រព្រឹត្តិទៅ នៅរដ្ឋធានីប៉ារីស ប្រទេសបារាំង នាព្រឹកថ្ងៃពុធនេះ លោក «Gianni Infantino» គឺជាបេក្ខជនតែមួយគត់ សម្រាប់តំណែងជាប្រធានសហព័ន្ធ។

លោក «Gianni Infantino» អាយុ៤៩ឆ្នាំ ត្រូវបានសម្រេចឲ្យបន្តតំណែង ដោយមិនចាំបាច់បោះឆ្នោត នៅចំពោះសហព័ន្ធជាសមាជិក ចំនួន២២១ ពីគ្រប់ជ្រុងនៅក្នុងពិភពលោក។ បុរសជាតិស្វីសរូបនេះ បានជាប់ឆ្នោតឡើងជាប្រធាន «ហ្វីហ្វា» កាលពីឆ្នាំ២០១៦ បន្តពីប្រធានមុន គឺលោក «Sepp Blatter» ដែលបានលាលែងពីតំណែង។

ការបន្តតំណែងរបស់លោក «Gianni Infantino» ធ្វើឡើងនៅពីរថ្ងៃមុន ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក «ផ្នែកស្ត្រី» ដែលនឹងត្រូវប្រព្រឹត្តិទៅ ក្នុងប្រទេសបារាំង ចាប់ពីថ្ងៃទី៧ ខែមិថុនា រហូតដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩នេះ។

ប៉ុន្តែការបន្តតំណែងនេះ ក៏ជាបំណងប្រាថ្នារបស់លោកខ្លួនឯង តាំងពីមួយឆ្នាំមុនដែរ។ លោក «Gianni Infantino» បានថ្លែងនៅពេលនោះថា លោកចង់បន្តការខិតខំប្រឹងប្រែងរបស់លោក ក្នុងការធ្វើឲ្យសហព័ន្ធបាល់ទាត់អន្តរជាតិ ក្លាយជាស្ថាប័នគំរូ និងមានតម្លាភាព នៃពិភពកីឡា ដែលមានប្រជាប្រិយជាងគេ៕



លំអិតបន្ថែមទៀត

កីឡា និងបច្ចេកវិទ្យា

អង្គការលើកលែងទោស ស្នើ«FIFA»ដាក់សម្ពាធលើប្រទេសកាតា

អង្គការលើកលែងទោស អន្តរជាតិ «Amnesty International» បានអំពាវនាវ​ទៅកាន់​សហព័ន្ធបាល់ទាត់​អន្តរជាតិ «FIFA» ក្នុងថ្ងៃចន្ទទី២២ ខែមីនា ឆ្នាំ២០២១នេះ ឲ្យដាក់សម្ពាធបន្ថែមទៀត ទៅលើប្រទេសកាតា ដែលត្រៀម​រៀបចំ​ទទួលការប្រកួត​បាល់ទាត់ពិភពលោក ឆ្នាំ២០២២ ...
កីឡា និងបច្ចេកវិទ្យា

ផ្សាយផ្ទាល់ ពីកម្មវិធី​ប្រគល់​ពាន«បាល់មាស ២០២១»

ទស្សនា«ផ្សាយផ្ទាល់» ចេញពីកម្មវិធីប្រគល់ពាន«បាល់មាស ២០២១» បន្ទាប់ពីអាក់ខានអស់រយៈពេល ២ឆ្នាំកន្លងមកហើយ ដោយសារការរាតត្បាត នៃជំងឺកូវីដ-១៩ (Covid-19)។ ពាន«បាល់មាស» ដ៏ល្បីល្បាញ នៅក្នុងពិភពបាល់ទាត់ បង្កើតនិងរៀបចំឡើង ដោយសហគ្រាសទស្សនាវដ្ដី ...
កីឡា និងបច្ចេកវិទ្យា

FIFA ធ្វើបច្ចុប្បន្នភាព​​ចំណាត់ថ្នាក់​បាល់ទាត់​ពិភពលោក ចុងឆ្នាំ២០២២

បន្ទាប់ពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ដែលបានបញ្ចប់ទៅកាលពីយប់ថ្ងៃអាទិត្យមុន សហព័ន្ធបាល់ទាត់អន្តរជាតិ «FIFA» បានចេញផ្សាយបញ្ជីសន្ទស្សន៍ ចុងឆ្នាំ២០២២ ស្ដីពីចំណាត់ថ្នាក់​នៃបណ្ដាសមាជិក ទាំង២១១ប្រទេស និងបង្ហាញថា ប្រទេសប្រេស៊ីល ដែលត្រូវបានជម្រុះចេញ នៅវគ្គ១/៤ផ្ដាច់ព្រ័ត្រនោះ នៅតែបន្តកាន់កាប់ចំណាត់ថ្នាក់កំពូលដដែល។ ...

យល់ស៊ីជម្រៅផ្នែក កីឡា និងបច្ចេកវិទ្យា

កីឡា និងបច្ចេកវិទ្យា

អឹមបាពេ ប្រកាសជាផ្លូវការ ចាកចេញពីក្រុម ប៉ារីស

កីឡា និងបច្ចេកវិទ្យា

ថើបមាត់ ៖ ក្រុមកីឡាការិនី​ផ្អាកលេង​​បើប្រធានសហព័ន្ធ​មិនលាឈប់

រឿងអាស្រូវកើតចេញពី «ការចាប់ឱប-ថើបមាត់» របស់លោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ កំពុងបន្តភាគទៅមុខ ដោយសារមេដឹកនាំរូបនេះ បដិសេធមិនលាឈប់ពីតំណែងរបស់ខ្លួន។ នោះគឺដល់វេនក្រុមកីឡាការិនី របស់ក្រុមជម្រើសជាតិអេស្ប៉ាញ ដែលបានប្រកាសផ្អាកលេង ឲ្យក្រុមជម្រើសជាតិ ...
កីឡា និងបច្ចេកវិទ្យា

FIFA ប្រកាសបើក​«នីតិវិធីវិន័យ»​ប្រឆាំងប្រធានសហព័ន្ធ​អេស្ប៉ាញ

សហព័ន្ធបាល់ទាត់អន្តរជាតិ «FIFA» បានប្រកាសបើក«នីតិវិធីវិន័យ»​ទៅលើលោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ ជុំវិញការចាប់ឱប-ថើបមាត់​កីឡាការិនី Jennifer Hermoso ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ ផ្នែកស្ត្រី បន្ទាប់ពីក្រុមកីឡាការិនីទាំងនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស ...

Comments are closed.