កីឡា និងបច្ចេកវិទ្យាបាល់ទាត់

រ៉ូណាល់ឌីញ៉ូ ប្រតិកម្ម​ជាលើក​ដំបូង បន្ទាប់ពី​ចេញពី​ពន្ធនាគារ​នៅ​ប៉ារ៉ាហ្គាយ

បើទោះជាត្រូវបានអនុញ្ញាត ឲ្យនៅក្រៅឃុំម្ដេចក្ដី តែអតីតកីឡាករបាល់ទាត់ លោក រ៉ូណាល់ឌីញ៉ូ (Ronaldinho) នៅតែស្ថិតក្នុងការឃ្លាំមើល ពីសំណាក់តុលាការ នៃប្រទេសប៉ារ៉ាហ្គាយ នៅឡើយ។ ពីសណ្ឋាគារមួយ (ក្នុងក្រុង «Asuncion») ដែលលោកស្នាក់នៅ អតីតកីឡាកររូបនេះ បានបន្លឺសម្លេងដំបូង របស់លោក ដើម្បីពន្យល់ ពីការជាប់ឃុំនេះ។ 

កាលពីថ្ងៃទី៦ ខែមីនា លោក រ៉ូណាល់ឌីញ៉ូ និងបងប្រុសលោក ឈ្មោះ រ៉ូប៊ែរតូ (Roberto) ត្រូវបានអាជ្ញាធរប៉ារ៉ាហ្គាយចាប់ខ្លួន ដោយចោទលោកទាំងពីរថា បានចូលទឹកដីប៉ារ៉ាហ្គាយ ជាមួយនឹងលិខិតឆ្លងដែនក្លែងក្លាយ។ លោកទាំងពីរ ត្រូវបានដោះលែង ឲ្យនៅក្រៅឃុំ ជាបណ្ដោះអាសន្ន នៅថ្ងៃទី៧ ខែមេសា ជាថ្នូរនឹងប្រាក់កក់ ប្រមាណជា១,៦លានដុល្លារ (ប្រមាណជា ១,៤១លានអ៊ឺរ៉ូ)។

តាមរយៈសារព័ត៌មាន «ABC Color» ក្នុងប្រទេស ប៉ារ៉ាហ្គាយ អតីតម្ចាស់បាល់មាស់ ឆ្នាំ២០០៥ បានថ្លែងឡើងថា៖

«កិច្ចការដែលខ្ញុំធ្វើមុនគេ គឺខ្ញុំនឹងឱបម្ដាយខ្ញុំ ដែលបានឆ្លងកាត់ រយៈពេលដ៏ពិបាក ដោយសំងំរស់នៅ តែក្នុងផ្ទះ រាប់ចាប់តាំងពីការរាតត្បាត (នៃជំងឺកូវីដ-១៩) ផ្ទុះឡើងមក។»

លោកបានរៀបរាប់ ពីបទពិសោធន៍ដ៏ជូរចត់ ដែលត្រូវបានឃុំខ្លួន តាមអ្វីមួយ ដែលលោកថា ជាការភ្ញាក់ផ្អើលបំផុត សម្រាប់លោក និងបងប្រុស។ លោកថា៖

«យើងមានការភ្ញាក់ផ្អើល ជាទីបំផុត ដែលដឹងថា ឯកសារទាំងនោះ ខុសច្បាប់។ អញ្ចឹងហើយ ចាប់ពីពេលនោះមក បំណងចម្បងរបស់យើង គឺត្រូវសហការជាមួយតុលាការ ដើម្បីបញ្ជាក់ពីស្ថានភាពទាំងនេះ ដូចដែលយើងបានធ្វើ តាំងពីដំបូងមក។ រហូតមកដល់ថ្ងៃនេះ យើងបានពន្យល់ នូវអ្វីៗទាំងអស់ហើយ។»

អតីតខ្សែប្រយុទ្ធ របស់ក្រុមអ្នកមានបុណ្យ (Barcelonna FC) បានលើកឡើងបទពិសោធ នៅក្នុងពន្ធនាគារ អស់ច្រើនសប្ដាហ៍ ដូច្នេះថា៖

«ជារឿងមួយ ជូរចត់ណាស់ សម្រាប់ជីវិត ហើយខ្ញុំមិនដែលស្រមៃសោះឡើយថា ខ្ញុំត្រូវឆ្លងកាត់នូវរឿងដូច្នេះ។ ក្នុងមួយជីវិតនេះ ខ្ញុំខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីអភិវឌ្ឍអាជីពរបស់ខ្ញុំ ឲ្យដល់កម្រិតខ្ពស់បំផុត ហើយនាំក្ដីសប្បាយរីករាយ  ទៅកាន់មនុស្សទាំងអស់គ្នា តាមរយៈបាល់ទាត់»

«គ្រប់មនុស្សទាំងអស់ ដែលខ្ញុំបានជួប នៅក្នុងឱកាសនេះ មានភាពរាក់ទាក់ ជាមួយខ្ញុំណាស់។ យើងបានលេងបាល់ទាំងអស់គ្នា។ ខ្ញុំបានឲ្យហត្ថលេខា ទៅពួកគេ ហើយយើងបានថតរូបទាំងអស់គ្នា។ ទាំងអស់នេះ ខ្ញុំធ្លាប់ធ្វើរួចហើយ អញ្ចឹងខ្ញុំគ្មានមូលហេតុ ដែលត្រូវឈប់ធ្វើវាទេ ជាពិសេសជាមួយមនុស្ស ដែលឆ្លងកាត់រឿងជូរចត់ ដូចខ្ញុំដែរ៕»



លំអិតបន្ថែមទៀត

កីឡា និងបច្ចេកវិទ្យា

អាល់ហ្សេរី​លើក​«ពាន​ជើងឯក​អាហ្វ្រិក» ដោយ​បំបាក់​សេនេហ្គាល់​១-០

ជាការប្រកួតផ្ដាច់ព្រ័ត្រ ដែលមានលក្ខណៈស្វិតស្វាញ រវាងក្រុមបាល់ទាត់ជម្រើសជាតិ ទាំងសងខាង ដើម្បីដណ្ដើម«ពាន​ជើងឯក​អាហ្វ្រិក»។ តែក្រុមអាល់ហ្សេរី បានទទួលជ័យជំនះ ដោយសារគ្រាប់បាល់ មិនចំទិសមួយ របស់កីឡាករ «Baghdad Bounedjah» ដែលរកបានតាំងពីនាទីទី២។ ...
កីឡា និងបច្ចេកវិទ្យា

ប្រេស៊ីល​លើកពាន​ «Copa América» បន្ទាប់ពី​ប្រកួត​ឈ្នះ​ប៉េរូ ៣-១

ទោះជាត្រូវបន្ថយចំនួនកីឡាករ មកត្រឹមតែ១០នាក់ក្ដី តែក្រុមប្រេស៊ីលដ៏មានទេពកោសល្យ បានរកបានជ័យជំនះយ៉ាងធំធេង នៅក្នុងការប្រកួតផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ទ្វីបអាមេរិក ឬហៅថា «Copa América»។ ក្រុមសាំបាដ៏ល្បី បានឈ្នះក្រុមប៉េរូ ដោយគ្រាប់បាល់ ៣-១។ ...
ដំណឹង

កាសែត​ចិន៖ យីងឡាក់ កាន់​​លិខិត​ឆ្លងដែន​ខ្មែរ និង​ទំនង​ជា​ប្រើវា​ដើម្បី​គេច​ខ្លួន

អតីតនាយករដ្ឋមន្ត្រីថៃ អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា (Yingluck Shinawatra) មានកាន់​លិខិតឆ្លងដែនកម្ពុជា និងទំនងជាបានប្រើប្រាស់ឯកសារនេះ នៅខណៈពេលដែលអ្នកស្រី បានគេចខ្លួន ចេញពីការឃ្លាំមើល ២៤/២៤ម៉ោង ពីសំណាក់យោធាថៃ ...

យល់ស៊ីជម្រៅផ្នែក កីឡា និងបច្ចេកវិទ្យា

កីឡា និងបច្ចេកវិទ្យា

អឹមបាពេ ប្រកាសជាផ្លូវការ ចាកចេញពីក្រុម ប៉ារីស

កីឡា និងបច្ចេកវិទ្យា

ថើបមាត់ ៖ ក្រុមកីឡាការិនី​ផ្អាកលេង​​បើប្រធានសហព័ន្ធ​មិនលាឈប់

រឿងអាស្រូវកើតចេញពី «ការចាប់ឱប-ថើបមាត់» របស់លោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ កំពុងបន្តភាគទៅមុខ ដោយសារមេដឹកនាំរូបនេះ បដិសេធមិនលាឈប់ពីតំណែងរបស់ខ្លួន។ នោះគឺដល់វេនក្រុមកីឡាការិនី របស់ក្រុមជម្រើសជាតិអេស្ប៉ាញ ដែលបានប្រកាសផ្អាកលេង ឲ្យក្រុមជម្រើសជាតិ ...
កីឡា និងបច្ចេកវិទ្យា

FIFA ប្រកាសបើក​«នីតិវិធីវិន័យ»​ប្រឆាំងប្រធានសហព័ន្ធ​អេស្ប៉ាញ

សហព័ន្ធបាល់ទាត់អន្តរជាតិ «FIFA» បានប្រកាសបើក«នីតិវិធីវិន័យ»​ទៅលើលោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ ជុំវិញការចាប់ឱប-ថើបមាត់​កីឡាការិនី Jennifer Hermoso ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ ផ្នែកស្ត្រី បន្ទាប់ពីក្រុមកីឡាការិនីទាំងនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស ...

Comments are closed.