កីឡា និងបច្ចេកវិទ្យាបាល់ទាត់

ប្រេស៊ីល​ជួប​កូឡុំប៊ី​ក្នុង​ការប្រកួត​មិត្តភាព បានត្រឹម​ស្មើ ២-២

ការប្រកួតជាមិត្តភាព រវាងក្រុមជម្រើសជាតិប្រេស៊ីល និងកូឡុំប៊ី ទទួលលទ្ធផល បានត្រឹម​ស្មើ ២-២។ តែការប្រកួតនេះ ត្រូវបានកត់សម្គាល់ ដោយការវិលត្រលប់របស់កំពូលខ្សែប្រយុទ្ធ កីឡាករ ណីម៉ា (Neymar Jr) ដែលបានរងរបួស តាំងពីច្រើនខែ និងឆ្លងកាត់សង្គ្រាមប៉ាកកា ដ៏ខ្លាំងក្លា ក្នុងរដូវកាលផ្ទេរកីឡាករ កន្លងមកនេះ។

វត្តមានរបស់កីឡាករ ណីម៉ា បានជួយក្រុមប្រេស៊ីល ឲ្យរកគ្រាប់បាល់បានមុន នៅនាទីទី ១៩។ គ្រាប់បាល់នោះ ត្រូវបានកីឡាករ កាសេមៀរ៉ូ (Casemiro) ប្រើក្បាលទទួលបាល់ ពីកីឡាករ ណីម៉ា ដែលទាត់ចេញពីជ្រុង ចំហៀងខាងស្ដាំ ដើម្បីដាក់បញ្ចូលទីក្រុម កូឡុំប៊ី។

តែក្រុមកូឡុំប៊ីបានរកគ្រាប់បាល់ស្មើមកវិញ ក្នុងគ្រាប់បាល់ពិន័យ១១ម៉ែត្រ នៅនាទីទី២៥។ ប៉ុន្មាននាទីក្រោយ គឺនៅនាទីទី៣៤ ក្រុមកូឡុំប៊ីបាននាំមុខក្រុមប្រេស៊ីល វិញម្តង ១-២។

គេត្រូវរង់ចាំ ក្នុងពាក់កណ្ដាលម៉ោងទី២ នៅនាទីទី៥៨ ទើបកីឡាករ ណីម៉ា ទាត់បញ្ចូលទីក្រុមកូឡំប៊ី បានមួយគ្រាប់ទៀត ដើម្បីជួយសង្គ្រោះក្រុមប្រេស៊ីល ដែលល្បីល្បាញខាងបាល់ទាត់ ឲ្យមានពិន្ទុស្មើ និងជាពិសេស កុំឲ្យចាញ់បាក់មុខ សម្រាប់ជំនួបមិត្តភាព ក្នុងកីឡាដ្ឋានក្រុង មីអាមី (Miami) សហរដ្ឋអាមេរិក នាថ្ងៃនេះ៕



លំអិតបន្ថែមទៀត

កីឡា និងបច្ចេកវិទ្យា

ណីម៉ា បន្ទោសអាជ្ញាកណ្ដាល ខណៈ ម៉ាគីញ៉ូស ថាជាពេលត្រូវ«ឆីលាមក»

«ពេលដែលត្រូវ… ឆីលាមក» – ក្ដីសុបិន្តដែលចង់ឈ្នះជាជើងឯកអ៊ឺរ៉ុប របស់ក្រុមប៉ារីស (Paris Saint-Germain – បារាំង) បានរលាយជាថ្មីទៀត ក្នុងឆ្នាំនេះ បន្ទាប់ពីប្រកួតចាញ់ក្រុម មែនញូ ...
កីឡា និងបច្ចេកវិទ្យា

អាល់ហ្សេរី​លើក​«ពាន​ជើងឯក​អាហ្វ្រិក» ដោយ​បំបាក់​សេនេហ្គាល់​១-០

ជាការប្រកួតផ្ដាច់ព្រ័ត្រ ដែលមានលក្ខណៈស្វិតស្វាញ រវាងក្រុមបាល់ទាត់ជម្រើសជាតិ ទាំងសងខាង ដើម្បីដណ្ដើម«ពាន​ជើងឯក​អាហ្វ្រិក»។ តែក្រុមអាល់ហ្សេរី បានទទួលជ័យជំនះ ដោយសារគ្រាប់បាល់ មិនចំទិសមួយ របស់កីឡាករ «Baghdad Bounedjah» ដែលរកបានតាំងពីនាទីទី២។ ...
កីឡា និងបច្ចេកវិទ្យា

Covid-19 ៖ ណីម៉ា ធ្វើតេស្ដិ៍​មានផ្ទុក​មេរោគ

Covid-19 ៖ កំពូលខ្សែប្រយុទ្ធពិភពលោក ជាតិប្រេស៊ីល កីឡាករ ណីម៉ា (Neymar Jr) ស្ថិត​ក្នុង​ចំណោម​កីឡាករបីនាក់ របស់ក្រុម ប៉ារីស (Paris Saint-Germain ...

យល់ស៊ីជម្រៅផ្នែក កីឡា និងបច្ចេកវិទ្យា

កីឡា និងបច្ចេកវិទ្យា

អឹមបាពេ ប្រកាសជាផ្លូវការ ចាកចេញពីក្រុម ប៉ារីស

កីឡា និងបច្ចេកវិទ្យា

ថើបមាត់ ៖ ក្រុមកីឡាការិនី​ផ្អាកលេង​​បើប្រធានសហព័ន្ធ​មិនលាឈប់

រឿងអាស្រូវកើតចេញពី «ការចាប់ឱប-ថើបមាត់» របស់លោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ កំពុងបន្តភាគទៅមុខ ដោយសារមេដឹកនាំរូបនេះ បដិសេធមិនលាឈប់ពីតំណែងរបស់ខ្លួន។ នោះគឺដល់វេនក្រុមកីឡាការិនី របស់ក្រុមជម្រើសជាតិអេស្ប៉ាញ ដែលបានប្រកាសផ្អាកលេង ឲ្យក្រុមជម្រើសជាតិ ...
កីឡា និងបច្ចេកវិទ្យា

FIFA ប្រកាសបើក​«នីតិវិធីវិន័យ»​ប្រឆាំងប្រធានសហព័ន្ធ​អេស្ប៉ាញ

សហព័ន្ធបាល់ទាត់អន្តរជាតិ «FIFA» បានប្រកាសបើក«នីតិវិធីវិន័យ»​ទៅលើលោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ ជុំវិញការចាប់ឱប-ថើបមាត់​កីឡាការិនី Jennifer Hermoso ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ ផ្នែកស្ត្រី បន្ទាប់ពីក្រុមកីឡាការិនីទាំងនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស ...

Comments are closed.