សង្គ្រាមនៅ​អ៊ុយក្រែន៖ សង្គ្រាមឈ្លានពានអ៊ុយក្រែន បន្តធ្វើឲ្យខាតបង់ កាន់តែធ្ងន់ធ្ងរថែមទៀត ដល់វិស័យកីឡាបាល់ទាត់របស់ប្រទេសរ៉ុស្ស៊ី។ សហភាពបាល់ទាត់អ៊ឺរ៉ុប ហៅកាត់ថា«UEFA» បានសម្រេចនៅថ្ងៃចន្ទនេះ បណ្ដេញ​ក្រុមរ៉ុស្ស៊ី​ទាំងអស់ (ទាំងក្រុមអាជីព ក្រុមជម្រើសជាតិ ទាំងបុរស ទាំងស្ត្រី ទាំងក្របខណ្ឌយុវវ័យ) ចេញពីរាល់ការប្រកួតទាំងឡាយ ដែលរៀបចំធ្វើឡើង នៅឆ្នាំក្រោយ ដោយសហភាពមួយនេះ។

នេះ ជាទណ្ឌកម្មថ្មីទៀត បន្ទាប់ពីទណ្ឌកម្មលើកមុន (សម្រេចដោយ សហព័ន្ធបាល់ទាត់ពិភពលោក – FIFA – និងសហភាពបាល់ទាត់អ៊ឺរ៉ុប) ក្នុងការបណ្ដេញក្រុមជម្រើសជាតិរ៉ុស្ស៊ី ចេញពីការប្រកួតបាល់ទាត់ពិភពលោក ដែលនឹងប្រព្រឹត្តិទៅ នៅប៉ុន្មានខែខាងមុខ នៅក្នុងប្រទេសកាតា។

ទណ្ឌកម្មថ្មីរបស់«UEFA» ត្រូវបានប្រកាសឲ្យដឹង តាមរយៈសេចក្ដីប្រកាសព័ត៌មាន ដែលចេញផ្សាយ ក្នុងល្ងាចថ្ងៃចន្ទ ទី២ ខែឧសភា ឆ្នាំ២០២២នេះ នៅលើគេហទំព័រផ្លូវការរបស់ខ្លួន។ នោះ គឺគ្រប់ក្រុមបាល់ទាត់ទាំងអស់ របស់ប្រទេសរ៉ុស្ស៊ី ត្រូវបានដកចេញពីរាល់ការប្រកួត នៃក្របខណ្ឌអ៊ឺរ៉ុប ក្នុងនោះរួមមាន៖

  • UEFA Champions League (បុរស),
  • UEFA Europa League,
  • UEFA Europa Conference League,
  • UEFA Champions League (ស្ត្រី) និង
  • UEFA Youth League

សហភាពបាល់ទាត់អ៊ឺរ៉ុប ក៏បានសម្រេចដកក្រុមរ៉ុស្ស៊ី ចេញពីក្របខណ្ឌជម្រុះ (ក្នុងទ្វីបអ៊ឺរ៉ុប) សម្រាប់ឡើងទៅប្រកួតបាល់ទាត់ពិភពលោក នៅឆ្នាំ២០២៤លើកក្រោយនោះដែរ។ ហើយរាល់កៅអីសិទ្ធិប្រកួត​របស់ក្រុមរ៉ុស្ស៊ី​ដែលនៅទំនេរ នឹងត្រូវផ្ដល់ទៅឲ្យក្រុមផ្សេង។ 

ធ្ងន់ធ្ងរជាងនេះ ស្ថាប័នបាល់ទាត់អ៊ឺរ៉ុប បានដកបេក្ខភាព​របស់ប្រទេសរ៉ុស្ស៊ី ចេញពីការរៀបចំការប្រកួតបាល់ទាត់អ៊ឺរ៉ុប ឆ្នាំ២០២៨ និងឆ្នាំ២០៣២​ថែមទៀត។ ការទទួលរៀបចំព្រឹត្តិការណ៍កីឡា ជាលក្ខណៈអន្តរជាតិ ប្រកបដោយផលប្រយោជន៍ តែងត្រូវបានប្រទេសមានលទ្ធភាពទាំងឡាយ ទាមទារដាក់បេក្ខភាព ដើម្បីឲ្យព្រឹត្តិការណ៍ទាំងនោះ អាចប្រព្រឹត្តិទៅក្នុងប្រទេសផងខ្លួន៕



លំអិតបន្ថែមទៀត

ដំណឹង

Covid-19៖ តុល្យភាព​អ្នកជំងឺ​ស្លាប់ បាន​កើនឡើង​ នៅ​ប្រទេស​រុស្ស៊ី

នៅ​ប្រទេស​រុស្ស៊ី អ្នកជំងឺ «Covid-19» ដែលបានស្លាប់ កាលពីម្សិលមិញ បានកើនឡើង​ដល់ចំនួន ១៧៤នាក់ ដែលជាចំនួនច្រើនបំផុត រាប់តាំងពីការរាតត្បាតដំបូង នៅក្នុង​ប្រទេសនេះ។ អ្នកជំងឺដែលស្លាប់ មកទល់នឹងថ្ងៃនេះ មានចំនួនសរុប ...
ជីវិតប្រចាំថ្ងៃ

នៅរ៉ុស្ស៊ី មានវគ្គ​ហ្វឹកហ្វឺន​ដើម្បី​«ការរួមភេទ ដែល​គ្មាន​ការរំខាន»

ដើម្បីបំបែកផ្នត់គំនិត នៃការរំខានទាំងឡាយ នៅពេលនិយាយពី«ការរួមភេទ»នោះ ស្ត្រីរ៉ុស្ស៊ីច្រើនឡើងៗ បានទៅទទួលការសិក្សា អំពីជីវិតនៃគូស្រករ ជុំវិញការរួមរ័ក្ស ដូចវគ្គហ្វឹកហ្វឺនមួយ ដែលរៀបចំឡើង ក្នុងសាលា«Sex.rf» កណ្ដាលរដ្ឋធានីម៉ូស្គូ។ សាស្ត្រាចារ្យនៃវគ្គសិក្សានេះ គឺអ្នកស្រី ...
កីឡា និងបច្ចេកវិទ្យា

អតីតប្រធាន UEFA ត្រូវបានដោះលែង ក្រោយពីឃុំខ្លួនអស់ច្រើនម៉ោង

អតីតប្រធានសហភាពបាល់ទាត់អ៊ឺរ៉ុប «UEFA» លោក មីឆែល ផ្លាទីនី (Michel Platini) បានចាកចេញ ពីការិយាល័យនគរបាលយុត្តិធម៌ កាលពីរំលងអាធ្រាតយប់ម៉ិញ បន្ទាប់ពីត្រូវអាជ្ញាធរបារាំង ឃាត់ខ្លួនទុកអស់ជាច្រើនម៉ោង ដើម្បីស៊ើបអង្កេតពាក់ព័ន្ធ ...

យល់ស៊ីជម្រៅផ្នែក កីឡា និងបច្ចេកវិទ្យា

កីឡា និងបច្ចេកវិទ្យា

អឹមបាពេ ប្រកាសជាផ្លូវការ ចាកចេញពីក្រុម ប៉ារីស

កីឡា និងបច្ចេកវិទ្យា

ថើបមាត់ ៖ ក្រុមកីឡាការិនី​ផ្អាកលេង​​បើប្រធានសហព័ន្ធ​មិនលាឈប់

រឿងអាស្រូវកើតចេញពី «ការចាប់ឱប-ថើបមាត់» របស់លោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ កំពុងបន្តភាគទៅមុខ ដោយសារមេដឹកនាំរូបនេះ បដិសេធមិនលាឈប់ពីតំណែងរបស់ខ្លួន។ នោះគឺដល់វេនក្រុមកីឡាការិនី របស់ក្រុមជម្រើសជាតិអេស្ប៉ាញ ដែលបានប្រកាសផ្អាកលេង ឲ្យក្រុមជម្រើសជាតិ ...
កីឡា និងបច្ចេកវិទ្យា

FIFA ប្រកាសបើក​«នីតិវិធីវិន័យ»​ប្រឆាំងប្រធានសហព័ន្ធ​អេស្ប៉ាញ

សហព័ន្ធបាល់ទាត់អន្តរជាតិ «FIFA» បានប្រកាសបើក«នីតិវិធីវិន័យ»​ទៅលើលោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ ជុំវិញការចាប់ឱប-ថើបមាត់​កីឡាការិនី Jennifer Hermoso ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ ផ្នែកស្ត្រី បន្ទាប់ពីក្រុមកីឡាការិនីទាំងនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស ...

Comments are closed.