កីឡា និងបច្ចេកវិទ្យាបាល់ទាត់

អធិរាជអាវស ម្ចាស់​ជើងឯក​អ៊ឺរ៉ុប​បីជំនាន់ ហាវអាវ​ព្រោះ​ត្រូវ​អាហ្សាក់​បំបាក់

ផែនដីក្រឡាប់ចាក់ នៅរាជធានីម៉ាឌ្រីត! ក្រុមរៀលម៉ាឌ្រីត (Real Madrid – អេស្ប៉ាញ) ហៅ អធិរាជអាវស និងជាម្ចាស់ជើងឯកអ៊ឺរ៉ុប បីជំនាន់ជាប់គ្នា បានដួលបះជើងក្នុងយប់ថ្ងៃអង្គារនេះ ទល់នឹងក្រុមអាហ្សាក់អាមស្ទែដាម (Ajax Amsterdam – ហូឡង់)​។

នេះ ជាការប្រកួត«ត្រឡប់» សម្រាប់វគ្គ​១ភាគ៨ផ្ដាច់ព្រ័ត្រ (ឬវគ្គ១៦ក្រុម) ក្របខណ្ឌដណ្ដើមជើងឯកអ៊ឺរ៉ុប «Champions League» ឆ្នាំ២០១៨-២០១៩ ហើយក្រុមរៀលបានចាញ់យ៉ាងអាម៉ាស ជាមួយនឹងគ្រាប់បាល់ ១-៤ នៅក្នុងផ្ទះខ្លួនឯង ដែលជាកីឡដ្ឋាន «Bernabeu» នៃរាជធានីម៉ាឌ្រីត។

ហើយវា គឺជាការបង្វិលស្ថានការណ៍ ឲ្យក្រឡាប់ចាក់ទាំងស្រុង ដោយហេតុថា ក្រុមរៀលបានយកឈ្នះក្រុមអាហ្សាក់ ក្នុងការប្រកួត«ទៅ» កាលពីបីសប្ដាហ៍មុន ជាមួយនឹងពិន្ទុ ២-១ នៅក្នុងផ្ទះរបស់ក្រុមអាហ្សាក់ ឯរាជធានីអាមស្ទែដាម។

ក្នុងយប់ថ្ងៃអង្គារនេះ ក្រុមបាល់ទាត់អាហ្សាក់ ដែលសុទ្ធសឹងជាកីឡាករក្មេងៗ តែពោរពេញដោយបច្ចេកទេស ដ៏ច្បាស់លាស់ និងមានល្បឿនលឿននោះ បានចាប់របៀបលេង និងក្រឡាបាល់ របស់ក្រុមអាធិរាជអាវស ដែលត្រូវបានកាត់បន្ថយកម្លាំង ដោយសារអវត្តមាន របស់កីឡាករជាច្រើននាក់ (របួស និងរងការហាមឃាត់)។

គ្រាប់បាល់ទាំង៤គ្រាប់ របស់ក្រុមអាហ្សាក់ រកបានដោយកីឡាករ «Hakim Ziyech» នៅនាទីទី៧ – កីឡាករ «David Neres» នៅនាទីទី១៨ – កីឡាករ «Dušan Tadić» នៅនាទីទី៦២ និងកីឡាករ «Lasse Schöne» នៅនាទីទី៧២។ ចំណែកគ្រាប់បាល់មួយគ្រាប់ របស់ក្រុមរៀល រកបានដោយកីឡាករ «Marco Asensio» នៅនាទីទី៧០។

ក្នុងរយៈពេលតែ១សប្ដាហ៍ ក្រុមរៀលម៉ាឌ្រីត ហៅ«អធិរាជអាវស» បានរបូតអស់ពីខ្លួន នូវតំណែងជើងឯកអ៊ឺរ៉ុបឆ្នាំកន្លងទៅ និងការដណ្ដើមពាន «Coupe du Roi» នៅក្នុងប្រទេសអេស្ប៉ាញ។ កាលពីថ្ងៃពុធសប្ដាហ៍មុន ក្រុមរៀលត្រូវក្រុមអ្នកមានបុណ្យ បាសឺឡូន (FC Barcelone – អេស្ប៉ាញ) បំបាក់ដល់ផ្ទះដូចគ្នា ដោយពិន្ទុ០-៣ សម្រាប់ការប្រកួតពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្របខណ្ឌ «Coupe du Roi»។

នៅក្នុងក្របខណ្ឌប្រកួតវិលជុំ «La Liga» ដើម្បីបូកពិន្ទុដណ្ដើម​ជាជើងឯក នៃប្រទេសអេស្ប៉ាញប្រចាំឆ្នាំ ក៏ក្រុមរៀលមិនមានពិន្ទុល្អដែរ។ ឈរនៅចំណាត់ថ្នាក់លេខ៣ ក្រុមអាធិរាជអាវស ត្រូវបានក្រុមបាសឺឡូនបំបាក់ជាថ្មីទៀត កាលពីថ្ងៃសៅរ៍មុននេះ ក្នុងផ្ទះខ្លួនឯងដដែល ដោយពិន្ទុ០-១៕



លំអិតបន្ថែមទៀត

កីឡា និងបច្ចេកវិទ្យា

លូកា ម៉ូឌ្រិក ឈ្នះ​ជា​ម្ចាស់​«បាល់មាស»​ឆ្នាំ២០១៨

ខ្សែបម្រើប្រកបដោយទេពកោសល្យ របស់ក្រុមរៀលម៉ាឌ្រីត (Real Madrid) និងក្រុមជម្រើសជាតិ នៃប្រទេសក្រូអាស៊ី កីឡាករ លូកា ម៉ូឌ្រិក (Luka Modric) បានបន្តតំណែង ពីកំពូលខ្សែប្រយុទ្ធ ...
កីឡា និងបច្ចេកវិទ្យា

សារព័ត៌មាន​អ៊ីតាលី លត់​ក្រុម​សេះបង្កង់ ក្រោយ​ប្រកួត​ចាញ់ លីយ៉ុង

CHAMPIONS LEAGUE 2020៖ មួយថ្ងៃក្រោយប្រកួតចាញ់ ក្រុម លីយ៉ុង (Olympique Lyonais – បារាំង) ដោយពិន្ទុ ១-០ សារព័ត៌មានក្នុងប្រទេសអ៊ីតាលី ...
កីឡា និងបច្ចេកវិទ្យា

រ៉ូណាល់ដូ នឹងនៅ​ជាមួយ​ក្រុម​សេះបង្កង់ ១០០០% នៅ​រដូវកាល​ក្រោយ

បន្ទាប់ពីលើកពានដំបូង ជាជើងឯកនៃប្រទេសអ៊ីតាលី (ក្របខណ្ឌទាត់វិលជុំបូកពិន្ទុ) ជាក្រុមជូវេនទូស (Juventus Turin – អ៊ីតាលី) ក្នុងយប់ថ្ងៃ២០ ខែមេសានេះ កំពូលខ្សែប្រយុទ្ធជាតិព័រទុយហ្គាល់ បានចេញមុខមកអះអាងថា ខ្លួននឹងបន្តនៅទាត់ឲ្យក្រុមសេះបង្កង់ ...

យល់ស៊ីជម្រៅផ្នែក កីឡា និងបច្ចេកវិទ្យា

កីឡា និងបច្ចេកវិទ្យា

អឹមបាពេ ប្រកាសជាផ្លូវការ ចាកចេញពីក្រុម ប៉ារីស

កីឡា និងបច្ចេកវិទ្យា

ថើបមាត់ ៖ ក្រុមកីឡាការិនី​ផ្អាកលេង​​បើប្រធានសហព័ន្ធ​មិនលាឈប់

រឿងអាស្រូវកើតចេញពី «ការចាប់ឱប-ថើបមាត់» របស់លោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ កំពុងបន្តភាគទៅមុខ ដោយសារមេដឹកនាំរូបនេះ បដិសេធមិនលាឈប់ពីតំណែងរបស់ខ្លួន។ នោះគឺដល់វេនក្រុមកីឡាការិនី របស់ក្រុមជម្រើសជាតិអេស្ប៉ាញ ដែលបានប្រកាសផ្អាកលេង ឲ្យក្រុមជម្រើសជាតិ ...
កីឡា និងបច្ចេកវិទ្យា

FIFA ប្រកាសបើក​«នីតិវិធីវិន័យ»​ប្រឆាំងប្រធានសហព័ន្ធ​អេស្ប៉ាញ

សហព័ន្ធបាល់ទាត់អន្តរជាតិ «FIFA» បានប្រកាសបើក«នីតិវិធីវិន័យ»​ទៅលើលោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ ជុំវិញការចាប់ឱប-ថើបមាត់​កីឡាការិនី Jennifer Hermoso ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ ផ្នែកស្ត្រី បន្ទាប់ពីក្រុមកីឡាការិនីទាំងនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស ...

Comments are closed.