កីឡា និងបច្ចេកវិទ្យាបាល់ទាត់

Champions League៖ មេនស៊ីធី ហាលអាវ​​ក្រោម​ថ្វីជើង លីយ៉ុង

កីឡាករក្រុម លីយ៉ុង (បារាំង) អបអរជ័យជំនះរបស់ខ្លួន បន្ទាប់ពីប្រកួតឈ្នះក្រុម មេនស៊ីធី នៅវគ្គ១/៤ក្របខណ្ឌ «Champions League»។ (រូបថត UEFA)
កីឡាករក្រុម លីយ៉ុង (បារាំង) អបអរជ័យជំនះរបស់ខ្លួន បន្ទាប់ពីប្រកួតឈ្នះក្រុម មេនស៊ីធី នៅវគ្គ១/៤ក្របខណ្ឌ «Champions League»។ (រូបថត UEFA)

ក្រុម មេនស៊ីធី (Manchester City – អង់គ្លេស) ដែលល្បីថាចាយលុយ ដូចក្រដាស បានបញ្ចប់ក្ដីសុបិន្តរបស់ខ្លួន នៅត្រឹមវគ្គ១/៤ បន្ទាប់ពីត្រូវក្រុម លីយ៉ុង (Olympique Lyonnais – បារាំង) បំបាក់ដោយពិន្ទុ ៣-១។

ជាការប្រកួតវគ្គ១/៤ ក្របខណ្ឌ«Champions League»ក្នុងយប់ថ្ងៃសៅរ៍ ដើម្បី​ដណ្ដើម​សំបុត្រ ឡើងទៅជួបក្រុម បាយ៉ឺន (Bayern Munich – អាល្លឺម៉ង់) នៅវគ្គ១/២។

ក្រុមតោបារាំង រកគ្រាប់បាល់​បានមួយគ្រាប់មុន នៅនាទីទី២៤ ដោយខ្សែប្រយុទ្ធស្លាប កីឡាករ«Maxwel Cornet»។ ក្រុមមេនឆេស្ទ័រស៊ីធី ត្រូវរង់ចាំរហូតដល់នាទីទី៦៩ ទើបខ្សែបម្រើ​ កីឡាករ«Kevin De Bruyne» រកបានគ្រាប់បាល់ស្មើមកវិញ។

តែនៅជិត​ចុងបញ្ចប់ នៃការប្រកួត កីឡាករក្រុមលីយ៉ុង​ ដែលចូលមកជំនួស គឺខ្សែប្រយុទ្ធ កីឡាករ«Moussa Dembélé» រកបានពីរគ្រាប់ផ្ទួនៗគ្នា នៅនាទីទី៧៩ និងនាទីទី៨៧។

ជ័យជំនះរបស់ក្រុមតោបារាំង នឹងអនុញ្ញាតឲ្យក្រុមនេះ ទទួលបានសំបុត្រ ឡើងទៅ​ទាត់​នៅវគ្គ១/២ នៅថ្ងៃពុធខាងមុខ ដែលមានក្រុម បាយ៉ឺន របស់ប្រទេសអាល្លឺម៉ង់ កំពុង​រង់ចាំ​រួចជាស្រេច (បន្ទាប់ពីបំបាក់ក្រុម បាសឺឡូន កាលពីយប់ម្សិលម៉ិញរួច)។

គួរបញ្ជាក់ដែរថា បន្ទាប់ពីការប្រកួតទាំងបួន ក្នុងវគ្គ១/៤បានបញ្ចប់ ក្រុមបាល់ទាត់​មកពី​ប្រទេស​អេស្ប៉ាញ អង់គ្លេស និងអ៊ីតាលី សុទ្ធតែត្រូវបានជម្រុះចេញទាំងអស់។ នៅសល់​តែក្រុមបាល់ទាត់ តែបួនប៉ុណ្ណោះ របស់ប្រទេសបារាំង និងអាល្លឺម៉ង់ ដែលនៅ​តតាំងនឹងគ្នា រហូតដល់វគ្គផ្ដាច់ព្រ័ត្រ៕



លំអិតបន្ថែមទៀត

កីឡា និងបច្ចេកវិទ្យា

វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​ជើងឯក​អ៊ឺរ៉ុប​ឆ្នាំនេះ ជា​ក្រុម​អង់គ្លេស​១០០%

ក្រុមថូថេនហាម (Tottenham FC – អង់គ្លេស) ទើបនឹងបំបាក់ក្រុម អាហ្សាក់ (Ajax Amsterdam – ហូឡង់) ឲ្យដួលបះជើងវិញ ដើម្បីឡើងទៅជួបក្រុម ...
កីឡា និងបច្ចេកវិទ្យា

មេនស៊ីធី លត់ សាលកេ០៤ យ៉ាង​ជូរចត់ និងដើរឆ្លងវគ្គយ៉ាងងាយ

ក្រុមមេនឆេស្ទ័រស៊ីធី (Manchester City – អង់គ្លេស) ខ្លាំងជាក្រុម សាលកេ០៤ (Schalke 04 – អាល្លឺម៉ង់) ឆ្ងាយណាស់។ ក្រុមបាល់ទាត់ ...
កីឡា និងបច្ចេកវិទ្យា

Champions League៖ ប៉ារីស និងលីវើភូល បានឡើងវគ្គ១/៤

បន្ទាប់ពីក្រុម ដ័រមូន និងក្រុម ព័រតូ ដែលទទួលសំបុត្រ បានឡើងវគ្គ១/៤ (វគ្គ៨ក្រុម) កាលពីម្សិលម៉ិញរួច នៅយប់​ថ្ងៃពុធ ទី១០ ខែមីនានេះ ក្រុមបាល់ទាត់យក្សពីរទៀត ក៏បានដឹកដៃគ្នា​ ...

យល់ស៊ីជម្រៅផ្នែក កីឡា និងបច្ចេកវិទ្យា

កីឡា និងបច្ចេកវិទ្យា

អឹមបាពេ ប្រកាសជាផ្លូវការ ចាកចេញពីក្រុម ប៉ារីស

កីឡា និងបច្ចេកវិទ្យា

ថើបមាត់ ៖ ក្រុមកីឡាការិនី​ផ្អាកលេង​​បើប្រធានសហព័ន្ធ​មិនលាឈប់

រឿងអាស្រូវកើតចេញពី «ការចាប់ឱប-ថើបមាត់» របស់លោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ កំពុងបន្តភាគទៅមុខ ដោយសារមេដឹកនាំរូបនេះ បដិសេធមិនលាឈប់ពីតំណែងរបស់ខ្លួន។ នោះគឺដល់វេនក្រុមកីឡាការិនី របស់ក្រុមជម្រើសជាតិអេស្ប៉ាញ ដែលបានប្រកាសផ្អាកលេង ឲ្យក្រុមជម្រើសជាតិ ...
កីឡា និងបច្ចេកវិទ្យា

FIFA ប្រកាសបើក​«នីតិវិធីវិន័យ»​ប្រឆាំងប្រធានសហព័ន្ធ​អេស្ប៉ាញ

សហព័ន្ធបាល់ទាត់អន្តរជាតិ «FIFA» បានប្រកាសបើក«នីតិវិធីវិន័យ»​ទៅលើលោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ ជុំវិញការចាប់ឱប-ថើបមាត់​កីឡាការិនី Jennifer Hermoso ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ ផ្នែកស្ត្រី បន្ទាប់ពីក្រុមកីឡាការិនីទាំងនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស ...

Comments are closed.