កីឡា និងបច្ចេកវិទ្យាបាល់ទាត់

«សំដីរើសអើង»របស់អាជ្ញាកណ្ដាល​ទី៤​ផ្អាកការប្រកួតរវាង ប៉ារីស-​អ៊ីស្តាំប៊ូល

អាជ្ញាកណ្ដាលទី៤ រងការចោទប្រកាន់ថា បានប្រើ«សំដីរើសអើង»ពណ៌សម្បុរ ទៅលើ​ជំនួយការ​គ្រូបង្វឹក របស់ក្រុម អ៊ីស្ដាំប៊ូល (Istanbul Basaksehir – ទួរគី) ដែលធ្វើឲ្យ​ការប្រកួតរវាងក្រុមនេះ ទល់នឹងក្រុម ប៉ារីស (Paris Saint Germain – បារាំង) ត្រូវបាន​ផ្អាក និងលើកពេលប្រកួត ទៅថ្ងៃពុធ ទី៩ ខែធ្នូស្អែកវិញ។

ហេតុការណ៍ដ៏ហួសចិត្ត បានកើតឡើង នៅខណៈការប្រកួតរវាងក្រុមទាំងពីរ បានប្រព្រឹត្តិ​ទៅ នៅនាទីទី១៣ ក្នុងកីឡាដ្ឋាន«Parc des Princes» (របស់ក្រុមប៉ារីស) នៃក្របខណ្ឌ «Champions League» (ក្នុងពូលជំរុះ ជុំទី៦) យប់ថ្ងៃអង្គារទី៨ ខែធ្នូនេះ។

នៅពេលនោះ លោក «Ovidiu Hategan» ដែលជាអាជ្ញាកណ្ដាល​នៅលើទីលាន ត្រូវបានហៅ​ដោយអាជ្ញាកណ្ដាលទី៤ នៅក្រៅទីលានប្រកួត ដើម្បីពិន័យសមាជិកម្នាក់ របស់ក្រុមការងារ នៃក្រុមអ៊ីស្ដាំប៊ូល។ លោក «Ovidiu Hategan» បានសួរអាជ្ញាកណ្ដាល​ទី៤ គឺលោក «Sebastian Coltescu» ដើម្បីចង់ដឹងពីបុគ្គល ដែលលោកត្រូវពិន័យ។

តាមរយៈរូបភាពផ្សាយផ្ទាល់ នៅលើកញ្ចាក់ទូរទស្សន៍ លោក «Sebastian Coltescu» បាននិយាយ​ជាភាសារ៉ូម៉ានី (ក្រុមអាជ្ញាកណ្ដាល សុទ្ធសឹងជាជនជាតិរ៉ូម៉ានី) ឆ្លើយតបទៅអាជ្ញាកណ្ដាល​លើទីលានថា៖

«គឺម្នាក់ ដែលមានសម្បុរខ្មៅ (Ala negru)

«សំដីរើសអើង»ពីរម៉ាត់នេះ ត្រូវបានក្រុមការងារ នៃក្រុមអ៊ីស្ដាំប៊ូលស្ដាប់ឮ ជាពិសេស លោក «Pierre-Achille Webo» ដែលទទួលបានកាត់ក្រហម ពីអាជ្ញាកណ្ដាល ផ្ទាល់ តែម្ដង។ លោក «Pierre-Achille Webo» ដែលជាជំនួយការគ្រូបង្វឹក ក្រុមអ៊ីស្ដាំប៊ូល បានស្រែកសួរ ទៅកាន់​អាជ្ញាកណ្ដាល​ទី៤ថា៖

«ហេតុអ្វី បានជាអ្នកឯងនិយាយថា អាខ្មៅ?»

នៅក្នុងពេលបន្ទាប់មក ក្រុមកីឡាករទាំងសងខាង បានសម្រេចនាំគ្នាផ្អាកការប្រកួត ដើម្បីបង្ហាញពីសាមគ្គីភាព ចំពោះជំនួយការគ្រូបង្វឹក ក្រុមអ៊ីស្ដាំប៊ូល។

ព័ត៌មានដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទើបនឹងទទួលបាននៅមុននេះ បានបញ្ជាក់​ថា សហភាពបាល់ទាត់អ៊ឺរ៉ុប «UEFA» បានសម្រេចលើកពេល នៃការប្រកួតខាងលើ ទៅថ្ងៃពុធ​ស្អែក នៅវេលាម៉ោង១៨ និង៥៥នាទី និងបានសន្យាថា នឹងធ្វើការស៊ើបអង្កេត ពីករណី​នេះ ឲ្យបានស៊ីជម្រៅ៕



លំអិតបន្ថែមទៀត

កីឡា និងបច្ចេកវិទ្យា

សារព័ត៌មានអេស្ប៉ាញថា លីយ៉ូនែល ម៉េស៊ី នឹងទៅទាត់​ឲ្យក្រុម ប៉ារីស

បន្ទាប់ពីចាកចេញ ពីក្រុមបាសឺឡូន (FC Barcelone) កំពូលកីឡាករ លីយ៉ូនែល ម៉េស៊ី (Lionel Messi) ម្ចាស់​បាល់មាស​៦ជំនាន់ អាចនឹង​បង្ហាញខ្លួន នៅក្រុមបាល់ទាត់​នៃរដ្ឋធានី ប៉ារីស ...
កីឡា និងបច្ចេកវិទ្យា

គីលីយ៉ាន អ៊ឹមបាប៉េ ឈ្នះពាន កូប៉ា ឆ្នាំ២០១៨

នៅក្នុងពិធីប្រគល់ពានរង្វាន់បាល់មាស កាលពីយប់ម៉ិញ ក្នុងវិមាន«ធំ» កណ្ដាលរដ្ឋធានីប៉ារីស ប្រទេសបារាំង កំពូលខ្សែប្រយុទ្ធល្បឿនរន្ទះ កីឡាករ គីលីយ៉ាន អ៊ឹមបាប៉េ (Kylian Mbappé) មិនបានឈ្នះ ជាម្ចាស់«បាល់មាស»ប្រចាំឆ្នាំទេ ...

យល់ស៊ីជម្រៅផ្នែក កីឡា និងបច្ចេកវិទ្យា

កីឡា និងបច្ចេកវិទ្យា

អឹមបាពេ ប្រកាសជាផ្លូវការ ចាកចេញពីក្រុម ប៉ារីស

កីឡា និងបច្ចេកវិទ្យា

ថើបមាត់ ៖ ក្រុមកីឡាការិនី​ផ្អាកលេង​​បើប្រធានសហព័ន្ធ​មិនលាឈប់

រឿងអាស្រូវកើតចេញពី «ការចាប់ឱប-ថើបមាត់» របស់លោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ កំពុងបន្តភាគទៅមុខ ដោយសារមេដឹកនាំរូបនេះ បដិសេធមិនលាឈប់ពីតំណែងរបស់ខ្លួន។ នោះគឺដល់វេនក្រុមកីឡាការិនី របស់ក្រុមជម្រើសជាតិអេស្ប៉ាញ ដែលបានប្រកាសផ្អាកលេង ឲ្យក្រុមជម្រើសជាតិ ...
កីឡា និងបច្ចេកវិទ្យា

FIFA ប្រកាសបើក​«នីតិវិធីវិន័យ»​ប្រឆាំងប្រធានសហព័ន្ធ​អេស្ប៉ាញ

សហព័ន្ធបាល់ទាត់អន្តរជាតិ «FIFA» បានប្រកាសបើក«នីតិវិធីវិន័យ»​ទៅលើលោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ ជុំវិញការចាប់ឱប-ថើបមាត់​កីឡាការិនី Jennifer Hermoso ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ ផ្នែកស្ត្រី បន្ទាប់ពីក្រុមកីឡាការិនីទាំងនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស ...

Comments are closed.