បើប្រព័ន្ធផ្សព្វផ្សាយ បានអះអាង​ពីការបណ្ដេញគ្រូបង្វឹកចេញ តាំងពីសប្ដាហ៍កន្លងទៅនោះ ក្រុមប៉ារីស (Paris Saint-Garmain – បារាំង) ទើបនឹងប្រកាសជាផ្លូវការ អំពីការចាកចេញនេះ នៅថ្ងៃអង្គារទី២៩ ខែធ្នូ ឆ្នាំ២០២០នេះប៉ុណ្ណោះ។ លោក ថូម៉ាស ធូហែល (Thomas Tuchel) ដែលពេលនេះ​ក្លាយជាអតីតគ្រូបង្វឹក ត្រូវបានបណ្ដេញចេញ ជាមួយ​នឹងប្រាក់​​ពី៦​ទៅ៨លានអ៊ឺរ៉ូ ដែលជាសំណងជំងឺចិត្ត។

ក្រុមបាល់ទាត់យក្ស នៃរដ្ឋធានីប៉ារីស បានប្រកាសជាផ្លូវការ អំពីការបញ្ឈប់លោក ធូហែល តាមរយៈសេចក្ដីប្រកាសព័ត៌មាន ចេញផ្សាយ​ក្នុងរសៀល​ថ្ងៃអង្គារនេះថា៖

«ក្រោយពីសិក្សាយ៉ាងស៊ីជម្រៅ អំពីស្ថានភាពកីឡារបស់ខ្លួន ក្រុមប៉ារីសសាំងហ្សែរមាំង បានសម្រេចបញ្ចប់កិច្ចសន្យា ជាមួយលោក ថូម៉ាស ធូហែល។»

ជាមួយ​នឹងប្រាក់​​ពី៦​ទៅ៨លានអ៊ឺរ៉ូ

សារព័ត៌មានកីឡារបស់បារាំង ឈ្មោះ «L’Equipe» ដែលបានស្រង់ប្រភពជាក់លាក់ មកអះអាងថា លោក ធូហែល បានចាកចេញពីក្រុមប៉ារីស ជាមួយនឹងប្រាក់ប្រមាណ ពី៧ ទៅ៨លានអ៊ឺរ៉ូ។ តែសារព័ត៌មានអាល្លឺម៉ង់ ឈ្មោះ «Bild» បានបង្ហើបផ្សេងវិញថា លោក ធូហែល និងក្រុមការងាររបស់លោក ទទួលបានសំណងជំងឺចិត្ត ត្រឹមតែ៦លានអ៊ឺរ៉ូប៉ុណ្ណោះ។

ប្រព័ន្ធផ្សព្វផ្សាយ​បានពន្យល់ថា ទឹកប្រាក់ខាងលើត្រូវបានគណនា ទៅតាមកិច្ចសន្យា ដែលធ្វើឡើងរវាងក្រុមបាល់ទាត់ និងអតីត​គ្រូបង្វឹក។  បើតាម​កិច្ចសន្យានោះ ក្រៅពីត្រូវបង់ប្រាក់ខែសរុប ដែលនៅសល់ទាំង៦ខែ ឲ្យលោក ធូហែល ក្រុមប៉ារីសត្រូវបន្ថែមប្រាក់​លើកទឹកចិត្ត​ជាច្រើនទៀត បើធៀបនឹងអ្វី ដែលអតីតគ្រូបង្វឹករូបនេះ សម្រេចបាន​ក្នុងរយៈពេល ២ឆ្នាំកន្លះកន្លងមក (លោក ធូហែល ចូលមកបង្វឹក នៅខែកក្កដា ឆ្នាំ២០១៨)។

យ៉ាងណា ក្រុមប៉ារីសនៅបន្តប្រើពាក្យផ្អែមល្អែម ជាមួយលោក ធូហែល​ និងបានជូនពរលោក ឲ្យទទួលបានភាពជោគជ័យ ក្នុងកិច្ចការ​បង្វឹក ទៅថ្ងៃខាងមុខ។ ដូចឃ្លាឃ្លោងរបស់លោក «Nasser Al-Khelaïfi» នាយកក្រុមប៉ារីស ដែលត្រូវបានស្រង់ មកចុះផ្សាយក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន របស់ក្រុមដូច្នេះថា៖

«ខ្ញុំសូមថ្លែងអំណរគុណលោក ថូម៉ាស់ ធូហែល និងក្រុមការងាររបស់គាត់ ដែលបានធ្វើអ្វីៗ សម្រាប់ក្រុមកន្លងមក។ លោក ថូម៉ាស បានធ្វើការងារ ប្រកបដោយថាមពល និងចំណង់ចំណូលចិត្តជាអនេក ហើយជាការពិតណាស់ យើងនឹងចងចាំពីអនុស្សាវរីយ៍ល្អៗ នៅពេលយើងនៅជាមួយគ្នា។ ខ្ញុំសូមជូនពរលោក ឲ្យមានអនាគតល្អបំផុត។»

បើតាមប្រព័ន្ធផ្សព្វផ្សាយ បានឲ្យដឹងថា លោក ថូម៉ាស ធូហែល ត្រូវបានជូនដំណឹង ពីការបណ្ដេញរូបលោកចេញ នៅយប់ថ្ងៃពុធទី២៣ ចូលមកព្រឹកថ្ងៃព្រហស្បត្តិ៍ទី២៤ ខែធ្នូ ពោលគឺមួយថ្ងៃ មុនថ្ងៃបុណ្យណូអែល។ គ្រូបង្វឹកក្រោយ ដែលនឹងមកបន្តវេន​ពីលោក ថូម៉ាស ធូហែល គឺលោក ម៉ូរីស៊ីយ៉ូ ប៉ូឆិនទីណូ (Mauricio Pochettino) ជាតិអាហ្សង់ទីន ដែលធ្លាប់ជាគ្រូបង្វឹក​របស់ក្រុម «Tottenham» និងធ្លាប់ជាកីឡាករប្រធានក្រុម របស់ក្រុមប៉ារីស រវាងពីឆ្នាំ២០០១ មកឆ្នាំ២០០៣៕



លំអិតបន្ថែមទៀត

កីឡា និងបច្ចេកវិទ្យា

ផ្សាយផ្ទាល់ ៖ សន្និសីទសារព័ត៌មាន​ដំបូងរបស់ ម៉េស៊ី នៅ ប៉ារីស

ផ្សាយផ្ទាល់ ៖ កំពូលខ្សែប្រយុទ្ធជាតិអាហ្សង់ទីន កីឡាករ លីយ៉ូនែល ម៉េស៊ី (Lionel Messi) នឹងបង្ហាញខ្លួន និងថ្លែងជាលើកដំបូង ទៅកាន់ក្រុម​អ្នកសារព័ត៌មាន ក្នុងសន្និសីទសារព័ត៌មានមួយ ដែលរៀបចំឡើងដោយក្រុម ...
កីឡា និងបច្ចេកវិទ្យា

ប៉ារីស​ធ្លាក់​ពីលើ​មេឃ នៅក្នុង​ផ្ទះ​ខ្លួនឯង ទល់នឹង​បីសាចក្រហម

ក្រុមអ្នកមានថ្មី របស់ប្រទេសបារាំង បានយកក្ដីសង្ឃឹមរបស់ខ្លួន ទៅក្រវាត់ចោលក្នុងធុងសម្រាមជាថ្មីទៀត ក្នុងយប់ថ្ងៃទី៦ ខែមិនា ឆ្នាំ២០១៩ បន្ទាប់ពីបានប្រកួតចាញ់ក្រុម មែនឆេស្ទ័រយូណាយធីន (Manchester United – អង់គ្លេស) ...

យល់ស៊ីជម្រៅផ្នែក កីឡា និងបច្ចេកវិទ្យា

កីឡា និងបច្ចេកវិទ្យា

អឹមបាពេ ប្រកាសជាផ្លូវការ ចាកចេញពីក្រុម ប៉ារីស

កីឡា និងបច្ចេកវិទ្យា

ថើបមាត់ ៖ ក្រុមកីឡាការិនី​ផ្អាកលេង​​បើប្រធានសហព័ន្ធ​មិនលាឈប់

រឿងអាស្រូវកើតចេញពី «ការចាប់ឱប-ថើបមាត់» របស់លោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ កំពុងបន្តភាគទៅមុខ ដោយសារមេដឹកនាំរូបនេះ បដិសេធមិនលាឈប់ពីតំណែងរបស់ខ្លួន។ នោះគឺដល់វេនក្រុមកីឡាការិនី របស់ក្រុមជម្រើសជាតិអេស្ប៉ាញ ដែលបានប្រកាសផ្អាកលេង ឲ្យក្រុមជម្រើសជាតិ ...
កីឡា និងបច្ចេកវិទ្យា

FIFA ប្រកាសបើក​«នីតិវិធីវិន័យ»​ប្រឆាំងប្រធានសហព័ន្ធ​អេស្ប៉ាញ

សហព័ន្ធបាល់ទាត់អន្តរជាតិ «FIFA» បានប្រកាសបើក«នីតិវិធីវិន័យ»​ទៅលើលោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ ជុំវិញការចាប់ឱប-ថើបមាត់​កីឡាការិនី Jennifer Hermoso ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ ផ្នែកស្ត្រី បន្ទាប់ពីក្រុមកីឡាការិនីទាំងនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស ...

Comments are closed.