បាល់ទាត់
-
សំដីចុងក្រោយ«ដ៏រន្ធត់»របស់កីឡាករ សាឡា ខ្សែប្រយុទ្ធថ្មីរបស់ក្រុម កាឌីហ្វ
នៅខណៈពេលកីឡាករ បានចូលក្នុងយន្ដហោះ តែយន្ដហោះនៅមិនទាន់ហោះ ងើបខ្លួននៅឡើយ កីឡាករ អេមីល្យាណូ សាឡា (Emiliano Sala) បានបញ្ជូនសារជាសម្លេង«ដ៏រន្ធត់»មួយ ទៅឲ្យមនុស្សជិតដិតរបស់ខ្លួន តាមរយៈប្រព័ន្ធផ្ញើរសារ «WhatsApp»។ នៅក្នុងសម្លេងនោះ កីឡាករខ្សែប្រយុទ្ធអាយុ២៨ឆ្នាំ មិនត្រឹមបានរៀបរាប់ ពីស្ថានភាពដ៏អាក្រក់ របស់យន្ដហោះ ដែលខ្លួនកំពុងជិះប៉ុណ្ណោះទេ តែហាក់ដូចដឹងមុន ពីគ្រោះថ្នាក់ដែលអាចកើតឡើង ចំពោះខ្លួន។ សារជាសម្លេងនោះ ត្រូវបានផ្សព្វផ្សាយ កាលពីប៉ុន្មានម៉ោងមុន ដោយសារព័ត៌មាន «Olé» នៃប្រទេសអាហ្សង់ទីន (កីឡាករ សាឡា មានសញ្ជាតិអាហ្សង់ទីន)។ ទស្សនាវដ្ដី មនោរម្យ.អាំងហ្វូ សូមបកប្រែជូនទាំងស្រុង នូវសំដីចុងក្រោយ ... -
ម៉ារីយ៉ូ ចុះកិច្ចសន្យាលេងឲ្យក្រុម ម៉ារសីយ៍ (បារាំង)
ជាព័ត៌មានផ្លូវការ! ដូចដែលបានរង់ចាំ ដោយអ្នកគាំទ្រក្រុម ម៉ារសីយ៍ (Olympique de Marseille – បារាំង) កីឡាករ ម៉ារីយ៉ូ បាឡូតេនី (Mario Balotelli) ខ្សែប្រយុទ្ធដ៏ចំណាន ជាតិអ៊ីតាលី បានចុះហត្ថលេខា លេងឲ្យក្រុមបាល់ទាត់ ដែលស្ថិតនៅភាគខាងត្បូង នៃប្រទេសបារាំង សម្រាប់រយៈពេល៦ខែ ជាមួយនឹងលទ្ធភាពបន្តកិច្ចសន្យា ច្រើនឆ្នាំទៅមុខ។ កីឡាករ ម៉ារីយូ អាយុ២៨ឆ្នាំ បានលុបកិច្ចសន្យា ពីក្រុម នីស (OGC Nice – បារាំង) និងបានមកចុះកិច្ចសន្យា ជាមួយក្រុម ... -
ហ្វាប្រេហ្គាស ចេញពី ឆែលស៊ី មកលេងឲ្យ ម៉ូណាកូ
ដំណឹងដែលបានលេចឮ តាំងពីច្រើនថ្ងៃមកហើយ ត្រូវបានប្រកាសជាផ្លូវការហើយ នៅល្ងាចថ្ងៃសុក្រនេះ ដោយក្រុមបាល់ទាត់ ម៉ូណាកូ ( AS Monaco – បារាំង)។ ហ្វ្រង់សេស ហ្វាប្រេហ្គាស (Francesc Fàbregas) កីឡាករខ្សែបម្រើ អាយុ៣១ឆ្នាំ របស់ក្រុម ឆែលស៊ី (Chelsea FC – អង់គ្លេស) បានចេញពីក្រុម ហើយបានមកចុះហត្ថលេខាលេង ចំនួន៣ឆ្នាំ ឲ្យក្រុម ម៉ូណាកូ ដែលធ្លាប់ឈ្នះ ជាជើងឯកបារាំង ឆ្នាំ២០១៦-២០១៧។ តាមការអះអាងរបស់សារព័ត៌មាន «L’Equipe» ដ៏ធំជំនាញខាងកីឡា របស់បារាំង ... -
មេនស៊ីធី បំបាក់ លីវើភូល ឲ្យស្គាល់រសជាតិចាញ់ជាលើកទីមួយ
ជ័យជំនះនេះ (២-១) ថែមទាំងបានធ្វើឲ្យក្រុម មេនឆេស្ទ័រស៊ីធី (Manchester City) ទទួលបានបីពិន្ទុ និងមានគម្លាតតែ៤ពិន្ទុប៉ុណ្ណោះ ពីក្រុមហង្សក្រហម លីវើភូល (Liverpool) ដែលខ្លួនទើបនឹងបំបាក់ ឲ្យស្គាល់រស់ជាតិចាញ់ ជាលើកទីមួយ នៅក្នុងការប្រកួតកាលពីយប់ម៉ិញ សម្រាប់ក្របខណ្ឌបូកពិន្ទុ ដណ្ដើមយកជើងឯក របស់ចក្រភពអង់គ្លេស «Premier League»។ ជាការប្រកួតមួយស្វិតស្វាញ រវាងក្រុមយក្សទាំងពីរ ដែលកម្លាំងកីឡាករ និងបច្ចេកទេសទាត់ មានសភាពប្រដុំប្រសងគ្នា។ ហើយគេត្រូវរង់ចាំរហូតដល់នាទីទី៤០ ទើបខ្សែប្រយុទ្ធ កីឡាករ «Sergio Agüero» រកមួយគ្រាប់ឲ្យក្រុម មេនស៊ីធី នាំមុខ ១-០។ ប៉ុន្តែនៅពេលត្រឡប់ ... -
កីឡាករមួយរូបទៀតរបស់ក្រុម ប៉ារីស រងការគាស់ផ្ទះជាថ្មី
អាចថា ចុងឆ្នាំនេះ កីឡាកររបស់ក្រុម ប៉ារីស (Paris Saint-Germain) មានសំណាងមិនល្អ… ឬបើមិនអញ្ចឹងទេ គឺស្រុកបារាំង ជាស្រុកដែលសម្បូរ ដោយចោរគាស់ផ្ទះ!!! ពីរថ្ងៃបន្ទាប់ពីគ្រោះ របស់ខ្សែការពារ កីឡាករ ទីចាហ្គោ ស៊ីលវ៉ា (Thiago Silva) នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ ម្សិលម្ងៃ កីឡាករខ្សែប្រយុទ្ធ អេរិច ឈូប៉ូ-ម៉ូធីង (Eric Choupo-Moting) បានរងវាសនាអាក្រក់ ដូចគ្នានេះជាថ្មី។ ហើយវាជាលើកទីពីរហើយ សម្រាប់កីឡាករខ្សែប្រយុទ្ធជាតិកាមឺរូន នៅក្នុងរយៈពេល ត្រឹមតែមួយខែប៉ុណ្ណោះ។ សារព័ត៌មានបារាំង «Le ... -
គេហដ្ឋានកីឡាករ ទីចាហ្គោ ស៊ីលវ៉ា រងការចូលលួច ខណៈកីឡាករកំពុងប្រកួត
ការប្រកួត ក្នុងយប់ថ្ងៃសៅរ៍ទី ២២ ខែធ្នូ ជាការប្រកួតចុងក្រោយបំផុត នៃឆ្នាំ២០១៨ សម្រាប់ក្របខណ្ឌ បូកពិន្ទុដណ្ដើមជើងឯក «Ligue 1» ក្នុងប្រទេសបារាំង។ ហើយក្រុមប៉ារីស (Paris Saint-Germain) ត្រូវទទួលក្រុម ណង់ (Nantes) ដើម្បីដណ្ដើម យកពិន្ទុបីបន្ថែមទៀត នៅក្នុងកីឡដ្ឋានរបស់ខ្លួន ឈ្មោះ «Parc des Princes»។ បញ្ហានៅត្រង់ថា ក្រុមប៉ារីសបានប្រកួត យកឈ្នះលើក្រុម ណង់ (១-០) ទទួលបាន៣ពិន្ទុមែនហើយ តែជ័យជំនះនេះ មិនបានបង្កឲ្យកីឡាកររបស់ក្រុម ប៉ារីស ទាំងអស់សប្បាយរីករាយឡើយ ជាពិសេសកីឡាករ ...
Loading...