មួយខែបន្ទាប់ពីត្រូវបានក្រុម ប៉ារីស បណ្ដេញចេញ នៅថ្ងៃនេះលោក តូម៉ាស់ ធូហែល (Thomas Tuchel) ត្រូវបានក្រុមតោខៀវ​របស់អង់គ្លេស តែងតាំងជាគ្រូបង្វឹក។ ការតែងតាំងគ្រូបង្វឹកថ្មី របស់ក្រុម ឆែលស៊ី (Chelsea FC – អង់គ្លេស) ធ្វើឡើងប៉ុន្មានថ្ងៃ ក្រោយពីក្រុមនេះ​បានបញ្ឈប់លោក ហ្វ្រេគ ឡាំផាដ៍ (Frank Lampard) ចេញពីគ្រូដឹកនាំ របស់ក្រុមបាល់ទាត់អាជីព។

ក្រុមតោខៀវបានប្រកាស ពីការមកដល់នៃគ្រូបង្វឹកថ្មី នៅលើប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ខ្លួន ក្នុងយប់ថ្ងៃអង្គារ​ទី២៧ ខែមករា ឆ្នាំ២០២១ កាលពីមុននេះបន្តិច។ សេចក្ដីប្រកាសព័ត៌មាននោះ បានលើកឡើងថា លោក ធូហែល បានចុះកិច្ចសន្យាជាមួយក្រុមតោខៀវ ក្នុងរយៈពេល១៨ខែ (ពីពេលនេះ រហូតដល់ចប់រដូវកាល ឆ្នាំ២០២២) និងអាចបន្ត​១រដូវកាល​បន្ថែមទៀត។

ក្រុមឆែលស៊ី បានសរសេរឲ្យដឹងថា៖

«លោក តូម៉ាស់ ធូហែល ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មី របស់ក្រុម ឆែលស៊ី។ លោកបានមកកាន់កីឡាដ្ឋាន “Stamford Bridge (ផ្ទះ​របស់ក្រុមតោខៀវ)” បន្ទាប់ពីបានឆ្លងកាត់២ឆ្នាំកន្លះ ជាមួយក្រុមជើងឯកបារាំង ឈ្មោះ ប៉ារីសសាំងហ្សែរម៉ាំង (Paris Saint-Germain – បារាំង) ដែលត្រូវបានបញ្ចប់​កិច្ចសន្យា​របស់លោក កាលពីខែកន្លងទៅ។»

លោក ធូហែល ជាតិអាល្លឺម៉ង់ ដែលបានចេញបង្ហាត់ នៅក្រៅប្រទេសអាល្លឺម៉ង់ជាលើកទី២នេះ នឹងត្រូវជួបជាថ្មី ជាមួយកីឡាករ ទីចាហ្គោ ស៊ីលវ៉ា (Thiago Silva) អតីតខ្សែការពារ ​របស់ក្រុមប៉ារីស ដែលបានបញ្ចប់កិច្ចសន្យា ជាមួយក្រុមនេះ កាលពីចុងរដូវកាលកន្លងទៅ។

យ៉ាងណា គ្រូបង្វឹក​អាយុ៤៧ឆ្នាំរូបនេះ ត្រូវបានគេមើលឃើញ ថាត្រូវមានភារកិច្ចនាំក្រុម ឆែលស៊ី ឲ្យឡើងមករកចំណាត់ថ្នាក់ខ្ពស់ នៅក្នុង​ក្របខណ្ឌ «Premier League» របស់អង់គ្លេស ដើម្បីអនុញ្ញាតឲ្យក្រុមតោខៀវ មានឱកាសចេញប្រកួត ក្នុងក្របខណ្ឌអ៊ឺរ៉ុប។

ចំណត់ថ្នាក់​ក្នុងពេលបច្ចុប្បន្ន របស់ក្រុមនេះ បានទទួលត្រឹមលេខ៩ប៉ុណ្ណោះ ខណៈក្រុមបានចំណាយប្រាក់ មិនតិចជាង២០០លានអ៊ឺរ៉ូទេ កាលពីឆ្នាំមុន ដើម្បីទិញ-ផ្ទេរកីឡាករល្បីៗ ឲ្យចូលមកលេងឲ្យខ្លួន៕



លំអិតបន្ថែមទៀត

កីឡា និងបច្ចេកវិទ្យា

មេនស៊ីធី ចាញ់ ឆែលស៊ី ១-២ ធ្វើឲ្យ លីវើភូល ក្លាយជា​ជើងឯក​រដូវកាល​នេះ

ជ័យជំនះ២-១​របស់ក្រុម ឆែលស៊ី (Chelsea) លើក្រុម មេនឆេស្ទ័រស៊ីធី (Manchester City) ក្នុងយប់នេះ បានជួយឲ្យក្រុម លីវើភូល (Liverpool) ដែលមានពិន្ទុលើសក្រុម មេនស៊ីធី ...
កីឡា និងបច្ចេកវិទ្យា

សារព័ត៌មានអេស្ប៉ាញថា អេដេន ហាហ្សា ត្រូវបានផ្ទេរទៅក្រុម រៀល

នៅព្រឹកនេះ សារព័ត៌មានកីឡារបស់ប្រទេសអេស្ប៉ាញ «Marca» បានអះអាង ពីការផ្ទេរកីឡាករ អេដេន ហាហ្សា (Eden Hazard) ពីក្រុមឆែលស៊ី (Chelsea FC – ...
កីឡា និងបច្ចេកវិទ្យា

Champions League៖ រៀល និងឆែលស៊ី បានត្រឹម​ស្មើ ១-១ ជុំទី១

ក្រុមយក្សពីរនៅអ៊ឺរ៉ុប​បានបញ្ចប់ការប្រកួត វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជុំទី១ ដោយលទ្ធផលស្មើ ១-១ ក្នុងយប់​ថ្ងៃអង្គារ​​ទី២៧ ខែមេសា ឆ្នាំ២០២១នេះ។ ជាការប្រកួតរវាងក្រុម រៀលម៉ាឌ្រីត (Real Madrid – ...

យល់ស៊ីជម្រៅផ្នែក កីឡា និងបច្ចេកវិទ្យា

កីឡា និងបច្ចេកវិទ្យា

អឹមបាពេ ប្រកាសជាផ្លូវការ ចាកចេញពីក្រុម ប៉ារីស

កីឡា និងបច្ចេកវិទ្យា

ថើបមាត់ ៖ ក្រុមកីឡាការិនី​ផ្អាកលេង​​បើប្រធានសហព័ន្ធ​មិនលាឈប់

រឿងអាស្រូវកើតចេញពី «ការចាប់ឱប-ថើបមាត់» របស់លោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ កំពុងបន្តភាគទៅមុខ ដោយសារមេដឹកនាំរូបនេះ បដិសេធមិនលាឈប់ពីតំណែងរបស់ខ្លួន។ នោះគឺដល់វេនក្រុមកីឡាការិនី របស់ក្រុមជម្រើសជាតិអេស្ប៉ាញ ដែលបានប្រកាសផ្អាកលេង ឲ្យក្រុមជម្រើសជាតិ ...
កីឡា និងបច្ចេកវិទ្យា

FIFA ប្រកាសបើក​«នីតិវិធីវិន័យ»​ប្រឆាំងប្រធានសហព័ន្ធ​អេស្ប៉ាញ

សហព័ន្ធបាល់ទាត់អន្តរជាតិ «FIFA» បានប្រកាសបើក«នីតិវិធីវិន័យ»​ទៅលើលោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ ជុំវិញការចាប់ឱប-ថើបមាត់​កីឡាការិនី Jennifer Hermoso ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ ផ្នែកស្ត្រី បន្ទាប់ពីក្រុមកីឡាការិនីទាំងនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស ...

Comments are closed.