លោក ម៉ូរីស៊ីយ៉ូ ប៉ូឆិនទីណូ (Mauricio Pochettino) អតីតគ្រូបង្វឹករបស់ក្រុម ថូទេនហាម (Tottenham – អង់គ្លេស) នឹងក្លាយជា​គ្រូបង្វឹក​របស់ក្រុម ប៉ារីស (Paris Saint-Garmain – បារាំង) បន្ទាប់ពីលោក តូម៉ាស់ ធូហែល (Thomas Tuchel) ដែលត្រូវបានបណ្ដេញចេញ នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ទី២៤ ខែធ្នូនេះ។

សារព័ត៌មានកីឡាធំៗ នៅក្នុងប្រទេសបារាំង បានផ្សាយដំណឹងនេះ រួចជាស្រេចហើយ តែដំណឹងដ៏អន្ទះសារ មិនទាន់ត្រូវបាន​ប្រកាស ឲ្យដឹងជាផ្លូវការ ដោយក្រុមប៉ារីស​ខ្លួនឯងនៅឡើយ។

សារព័ត៌មានទាំងនោះ បានអះអាងថា លោក ប៉ូឆិនទីណូ បានព្រមព្រៀង​ជាមួយក្រុមប៉ារីស ដើម្បីទទួលបន្ទុក ដឹកនាំក្រុមបាល់ទាត់ នៃរដ្ឋធានីប៉ារីស ដែលសម្បូរដោយ​​កំពូលកីឡាករល្បីៗ។ កិច្ចសន្យារវាងលោក ប៉ូឆិនទីណូ នឹងមានរយៈពេល រហូតដល់ចុងឆ្នាំ២០២៣។

បើតាមបណ្ដាញវិទ្យុ និងទូរទស្សន៍ «RMC Sport» បានអះអាងទៀតថា នៅខណៈនេះលោក ប៉ូឆិនទីណូ កំពុងធ្វើដំណើរ​មកកាន់ប្រទេស​បារាំង ហើយការចុះកិច្ចសន្យា ជាមួយក្រុមប៉ារីស អាចនឹងត្រូវធ្វើ ក្នុងប៉ុន្មានថ្ងៃខាងមុខ។

លោក ប៉ូឆិនទីណូ ជាគ្រូបង្វឹកជាតិអាហ្សង់ទីន។ កាលពីលោកនៅជាកីឡាករ លោកធ្លាប់បានលេង ឲ្យក្រុមប៉ារីស រវាងពី​ឆ្នាំ២០០១ មកទល់នឹងឆ្នាំ២០០៣ និងថែមទាំងមានឋានៈ ជាប្រធានក្រុមកីឡាករ នៅពេលនោះទៀតផង។

គ្រូបង្វឹកអាយុ៤៨ឆ្នាំរូបនេះ បានចូលមកដឹកនាំក្រុម ថូទេនហាម នៅឆ្នាំ២០១៤ និងបាននាំក្រុម​បាល់ទាត់ នៃតំបន់​ភាគខាងជើង​រាជធានីឡុង ឲ្យទទួលបានលទ្ធផល​ជាទីគាប់ចិត្ត ជាច្រើនដង។ តែលោកត្រូវបានក្រុម ថូទេនហាម បណ្ដេញចេញ នៅខែវិច្ឆិកា ឆ្នាំ២០១៩ បន្ទាប់ពីលទ្ធផលដ៏អាក្រក់ ជាបន្តបន្ទាប់ នៃការប្រកួត។

នៅក្នុងរយៈពេល នៃភាពទំនេររបស់លោក បុរសជាតិអាហ្សង់ទីន តែងបានបង្ហើប ឲ្យគេឯងដឹងថា លោកតែងមានបំណង ចូលទៅបង្វឹក​ក្រុមប៉ារីស ដែលជាក្រុមបាល់ទាត់យក្សមួយ ទាំងនៅក្នុងប្រទេសបារាំង និងនៅក្នុងក្របខណ្ឌអ៊ឺរ៉ុប។

បើសិនជាដំណឹងខាងលើ នឹងត្រូវចេញផ្សាយ​ជាផ្លូវការនោះ លោក ម៉ូរីស៊ីយ៉ូ ប៉ូឆិនទីណូ នឹងនាំមកជាមួយ នូវគ្រូបង្វឹករងចំនួនពីរនាក់ គឺលោក «Jesus Perez» និងលោក «Miguel D’Agostino»៕



លំអិតបន្ថែមទៀត

កីឡាករ ទីចាហ្គោ ស៊ីវ៉ា (បែរខ្នង) និងកីឡាករ អេឌីសុន កាវ៉ានី នៃក្រុមប៉ារីស (បារាំង)។ (រូបថតទ្វីសធើរ)
កីឡា និងបច្ចេកវិទ្យា

ទីចាហ្គោ ស៊ីលវ៉ា និង កាវ៉ានី នឹង​ចេញ​ពីក្រុម ប៉ារីស នៅចុង​រដូវកាល

លោក ឡេអូណាដូ (Leonardo) នាយកទទួលបន្ទុកកីឡា​នៃក្រុម ប៉ារីស (Paris Saint Germain – បារាំង) បានបញ្ជាក់ជាផ្លូវការថា តារាបាល់ទាត់ពីរនាក់ ដែលបានចូលរួម​បង្កភាពល្បីល្បាញ​ឲ្យក្រុម ...
កីឡា និងបច្ចេកវិទ្យា

អឹមបាពេ ប្រកាសជាផ្លូវការ ចាកចេញពីក្រុម ប៉ារីស

ចប់ជាស្ថាពរ និងជាផ្លូវការហើយ រវាងកីឡាករអណ្ដើកទេព គីលីយ៉ាន អឹមបាពេ (Kylian Mbappé) និងក្រុម ប៉ារីស ស៊ាំងហ្សែរម៉ាំង (Paris Saint-Germain)។ កីឡាករបារាំងអាយុ ...
កីឡា និងបច្ចេកវិទ្យា

Covid-19 ៖ ណីម៉ា ធ្វើតេស្ដិ៍​មានផ្ទុក​មេរោគ

Covid-19 ៖ កំពូលខ្សែប្រយុទ្ធពិភពលោក ជាតិប្រេស៊ីល កីឡាករ ណីម៉ា (Neymar Jr) ស្ថិត​ក្នុង​ចំណោម​កីឡាករបីនាក់ របស់ក្រុម ប៉ារីស (Paris Saint-Germain ...

យល់ស៊ីជម្រៅផ្នែក កីឡា និងបច្ចេកវិទ្យា

កីឡា និងបច្ចេកវិទ្យា

ថើបមាត់ ៖ ក្រុមកីឡាការិនី​ផ្អាកលេង​​បើប្រធានសហព័ន្ធ​មិនលាឈប់

កីឡា និងបច្ចេកវិទ្យា

FIFA ប្រកាសបើក​«នីតិវិធីវិន័យ»​ប្រឆាំងប្រធានសហព័ន្ធ​អេស្ប៉ាញ

សហព័ន្ធបាល់ទាត់អន្តរជាតិ «FIFA» បានប្រកាសបើក«នីតិវិធីវិន័យ»​ទៅលើលោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ ជុំវិញការចាប់ឱប-ថើបមាត់​កីឡាការិនី Jennifer Hermoso ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ ផ្នែកស្ត្រី បន្ទាប់ពីក្រុមកីឡាការិនីទាំងនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស ...
កីឡា និងបច្ចេកវិទ្យា

បាល់ទាត់​ពិភពលោក​ផ្នែកស្ត្រី ៖ អេស្ប៉ាញ​ឈ្នះអង់គ្លេស​និងលើកពានដំបូង

ប្រទេសអេស្ប៉ាញ បានលើកពាន«បាល់ទាត់​ពិភពលោក​ផ្នែកស្ត្រី» ជាលើកដំបូង នៅក្នុងប្រវត្តិបាល់ទាត់របស់ខ្លួន បន្ទាប់បានបំបាក់ក្រុមបាល់ទាត់ជម្រើសជាតិផ្នែកស្ត្រី របស់ប្រទេសអង់គ្លេស ដោយពិន្ទុ១-០ ក្នុងការប្រកួតផ្ដាច់ព្រ័ត្រ នៅល្ងាច​ថ្ងៃអាទិត្យទី២០ ខែសីហា ឆ្នាំ២០២៣នេះ នាកីឡដ្ឋាន«Australia stadium» ...

Comments are closed.