កីឡា និងបច្ចេកវិទ្យាបាល់ទាត់

Super Cup ៖ ហង្សក្រហម បំបាក់ ឆែលស៊ី ដោយបាល់១១ម៉ែត្រ

ក្រុមហង្សក្រហម លីវើភូល (Liverpool FC) បានលើកពានអ៊ឺរ៉ុប ក្របខណ្ឌ «Super Cup» ឆ្នាំ២០១៩ក្នុងយប់ថ្ងៃទី១៤ ខែសីហានេះ បន្ទាប់ពីបានប្រកួតឈ្នះក្រុមតោខៀវ ឆែលស៊ី (Chelsea FC) ដោយទាត់បាល់កាត់សេចក្ដី ១១ម៉ែត្រ។

ជាការប្រកួតដោយតឹងតែង ដោយការបន្ថែមម៉ោង (៩០+១៥+១៥) រវាងក្រុមទាំងពីរ ដែលសុទ្ធសឹងបានឈ្នះ ពានរង្វាន់អ៊ឺរ៉ុប កាលពីចុងរដូវកាលកន្លងមក ខណៈក្រុមទាំងសងខាង បានរកគ្រាប់បាល់នាំមុខ ម្ខាងៗមុន។

ខុសពីជំនួបជាមួយ ក្រុមបីសាចក្រហម កាលពីចុងសប្ដាហ៍កន្លងមក ដែលក្រុមតោខៀវ បានចាញ់យ៉ាងចាស់ដៃ (៤-១) នោះ ក្នុងយប់នេះ ក្រុមឆែលស៊ីម្ចាស់ពាន «Europa League» បានរកបាននូវសាច់បាល់របស់ខ្លួន ក្នុងការវាយសន្ធាប់ទៅលើក្រុមលីវើភូល ដែលជាម្ចាស់ពាន «Champions League»។

សន្ទុះសាច់បាល់នោះ បង្ហាញតាមរយៈគ្រាប់បាល់ដំបូង របស់ខ្សែប្រយុទ្ធតោខៀវ កីឡាករ «Olivier Giroud» ដែលបានទាត់បញ្ចូលទី នៅនាទីទី៣៦ បន្ទាប់ពីទទួលបាល់ពីខ្សែបម្រើ គឺកីឡាករ «Pulisic» ដែលបានបណ្ដើរបាល់ និងបញ្ជូនបាល់ចេញ​ពីការឡោមព័ទ្ធ របស់កីឡាករហង្សក្រហមច្រើននាក់។

តែនៅដើមវគ្គពាក់កណ្ដាលម៉ោងទី២ ក្រុមលីវើភូលបានបង្ហាញ ពីមហិទ្ធិរិទ្ធនៃម្ចាស់ពាន «Champions League» វិញម្ដង ដោយបើកការប្រយុទ្ធយ៉ាងសន្ធាប់ ទៅលើក្រុមតោខៀវ រហូតកីឡាករ « Sadio Man» រកបានគ្រាប់បាល់ស្មើ (១-១) នៅនាទីទី៤៧។

ការប្រកួតដណ្ដើមពាន ដែលមិនចាញ់ឈ្នះ តម្រូវឲ្យមានការបន្ថែមម៉ោង ១៥នាទី + ១៥នាទី ហើយម្ដងនេះ គឺខ្សែប្រយុទ្ធដដែលរបស់ក្រុមហង្សក្រហម កីឡាករ «Sadio Mané» ជាអ្នករកគ្រាប់បាល់ ឲ្យក្រុមខ្លួននាំមុខ នៅនាទីទី៩០+៤។

តែនៅប៉ុន្មាននាទីក្រោយមក (នាទីទី៩០+១០) អ្នកចាំទីរបស់ក្រុមលីវើភូល បានបង្កកំហុសនៅតំបន់គ្រោះថ្នាក់ បណ្ដាលឲ្យអាជ្ញាកណ្ដាលស្ត្រីជាតិបារាំង អ្នកស្រី «Stéphanie Frappart» ពិន័យឲ្យទាត់បាល់១១ម៉ែត្រ អនុញ្ញាតឲ្យក្រុមតោខៀវ មានពិន្ទុស្មើជាថ្មី (២-២)។

គេត្រូវរង់ចាំ រហូតដល់នាទីចុងក្រោយ នៃវគ្គទាត់បាល់កាត់សេចក្ដី ១១ម៉ែត្រ ទើបកីឡាការចាំទីរបស់ក្រុមហង្សក្រហម បានទះបាល់ចេញ បានមួយគ្រាប់។ ហើយមួយគ្រាប់នេះ គឺគ្រប់គ្រាន់ដើម្បីឲ្យក្រុម លីវើភូល លើកពានក្របខណ្ឌអ៊ឺរ៉ុប ឆ្នាំ២០១៩មួយនេះ សម្រាប់ដើមរដូវកាលថ្មី។

គួរជ្រាបដែរថា ពាន «Super Cup» ជាក្របខណ្ឌប្រកួត​ប្រចាំឆ្នាំ របស់សហភាពបាល់ទាត់អ៊ឺរ៉ុប «UEFA» ដែលជាការប្រកួត រវាងក្រុមបាល់ទាត់ពីរ ដែលឈ្នះពានអ៊ឺរ៉ុប (Champions League និង Europa League) ក្នុងចុងរដូវកាលកន្លងមក៕



លំអិតបន្ថែមទៀត

កីឡា និងបច្ចេកវិទ្យា

សារព័ត៌មានអេស្ប៉ាញថា អេដេន ហាហ្សា ត្រូវបានផ្ទេរទៅក្រុម រៀល

នៅព្រឹកនេះ សារព័ត៌មានកីឡារបស់ប្រទេសអេស្ប៉ាញ «Marca» បានអះអាង ពីការផ្ទេរកីឡាករ អេដេន ហាហ្សា (Eden Hazard) ពីក្រុមឆែលស៊ី (Chelsea FC – ...
កីឡា និងបច្ចេកវិទ្យា

រ៉ូណាល់ដូ រកគ្រាប់បាល់​បាន១០៩​គ្រាប់ សម្រាប់ក្រុម​ជម្រើសជាតិ

សម្រាប់ក្រុម​ជម្រើសជាតិ កំពូលខ្សែប្រយុទ្ធជាតិព័រទុយហ្គាល់ កីឡាករ គ្រីស្យ៉ាណូ រ៉ូណាល់ដូ (Cristiano Ronaldo) បានក្លាយជាកីឡាករ ដែលរកគ្រាប់បាល់​បាន១០៩គ្រាប់ ស្មើកីឡាករ«Ali Daei» អតីត​ខ្សែប្រយុទ្ធ​ជាតិអៀរ៉ង់ ដែល​មុន​មកដល់ថ្ងៃនេះ ...
កីឡា និងបច្ចេកវិទ្យា

Champions League៖ ក្រុមធំៗ​នៅអ៊ឺរ៉ុប​ជួបគ្នាទៀត ក្នុង​រដូវកាល​ថ្មី

ការប្រកួតសម្រាប់វគ្គជម្រុះ (ពូល) នៃក្របខណ្ឌដណ្ដើមពានអ៊ឺរ៉ុប (Champions League) ក្នុង​រដូវកាល​ថ្មី ២០២០-២០២១ ត្រូវបានចាប់ឆ្នោត ចេញជារូបរាងហើយ កាលពី​ប៉ុន្មាន​នាទី​មុន។ ជាពិធីចាប់ឆ្នោត ស្វែងរកគូប្រកួត នៅក្នុងពូល ...

Comments are closed.

យល់ស៊ីជម្រៅផ្នែក កីឡា និងបច្ចេកវិទ្យា

កីឡា និងបច្ចេកវិទ្យា

FIFA ធ្វើបច្ចុប្បន្នភាព​​ចំណាត់ថ្នាក់​បាល់ទាត់​ពិភពលោក ចុងឆ្នាំ២០២២

កីឡា និងបច្ចេកវិទ្យា

បាល់ទាត់ពិភពលោក​២០២២៖ ម៉ាក្រុង លួង អឹមបាពេ ដូចម្ដេចខ្លះ?

ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានចូលក្នុងទីលានប្រកួត ដើម្បីជាឱកាសទៅលើកទឹកចិត្ត​កីឡាករបារាំង គីលីយ៉ាន អឹមបាពេ (Kylian Mbappé) ដែលកំពុងខកចិត្តខ្លាំង ...
កីឡា និងបច្ចេកវិទ្យា

បាល់ទាត់ពិភពលោក​២០២២៖ អាហ្សង់ទីន លើកពាន​ជាលើកទី៣

ក្រុមអាហ្សង់ទីន បានសម្រេចក្នុងប្រវត្តិបាល់ទាត់របស់ខ្លួន លើកពាន​ជាលើកទី៣ បន្ទាប់ពីបានប្រកួតឈ្នះ​ក្រុមមាន់គកបារាំង ដោយគ្រាប់បាល់កាត់សេចក្ដី ៤-២ ក្នុងការប្រកួតផ្ដាច់ព្រ័ត្រ យប់ថ្ងៃអាទិត្យទី១៨ ខែធ្នូ នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ក្នុងប្រទេសកាតា ឆ្នាំ២០២២។ នៅក្នុងការប្រកួតដ៏ប្ដូរផ្ដាច់ ...