កីឡា និងបច្ចេកវិទ្យាបាល់ទាត់

បណ្ដេញគ្រូបង្វឹកក្រុម ជូវេនទូស បន្ទាប់ពី​ជ្រុះចេញ​ពី «C1»

បន្ទាប់ពី​ជ្រុះចេញ​ពី «Champions League (ហៅកាត់ថា C1)» កាលពីយប់​ថ្ងៃសុក្រ​ម្សិលមិញ លោក ម៉ូរីហ្សីយ៉ូ សារី (Maurizio Sarri) ដែលជាគ្រូបង្វឹក ត្រូវបានក្រុម ជូវេនទូស (Juventus Turin – អ៊ីតាលី) កោះហៅនៅព្រឹក​ថ្ងៃសៅរ៍នេះ និងសម្រេច​ចែកផ្លូវគ្នាជាផ្លូវការ កាលពីប៉ុន្មាននាទីមុននេះ។

បើទោះជាលោក សារី បានដឹកនាំក្រុមសេះបង្កន់អ៊ីតាលី ឲ្យបានឈ្នះជាជើងឯកអ៊ីតាលី ក្នុងឆ្នាំនេះ ជាថ្មីទៀតក្ដី តែអាទិភាពរបស់ថ្នាក់ដឹកនាំ របស់ក្រុមយក្សមួយនេះ គឺការដណ្ដើម​​​ពានរង្វាន់អ៊ឺរ៉ុប ក្របខណ្ឌ «Champions League» ដូចដែលពួកគេ​បានចំណាយប្រាក់ជាច្រើន ដើម្បីទាក់ទាញកំពូលខ្សែប្រយុទ្ធ កីឡាករ គ្រីស្យាណូ រ៉ូណាល់ដូ (Cristiano Ronaldo) ឲ្យចូលមកទាត់ តាំងពីពីរឆ្នាំមុន។

បណ្ដេញចេញ បន្ទាប់ពី​ជ្រុះចេញ​ពី «C1» ប៉ុន្មានម៉ោង…

ប៉ុន្តែលទ្ធផល ដែលចេញពីការប្រកួត ទល់នឹងក្រុម លីយ៉ុង (Olympic Lyonnais)  ក្នុង​វគ្គ១/៨ ជុំទី២ ក្របខណ្ឌ«Champions League» កាលពី យប់ថ្ងៃសុក្រ ទំនងជាពិបាក​ឲ្យក្រុមមេដឹកនាំក្រុម ជូវេនទូស ទទួលយកបាន។ ក្រុមសេះបង្កន់ឈ្នះក្រុមលីយ៉ុង ក្នុងពិន្ទុ​២-១ តែបើបូកនឹងពិន្ទុ នៃការប្រកួតក្នុងជុំទី១ (២-២) ធ្វើឲ្យក្រុមលីយ៉ុង បានឆ្លង​វគ្គ ដោយសារក្រុមនេះ រកគ្រាប់បាល់បាន នៅផ្ទះគូប្រកួត។

លោក សារី បានចុះហត្ថលេខា ធ្វើជាគ្រូបង្វឹករបស់ក្រុម ជូវេនទូស នៅខែមិថុនា ឆ្នាំ​២០១៩។ មក​ទល់​នឹងថ្ងៃនេះ (ដែលលោកត្រូវបានបណ្ដេញចេញ) លោកបាន​ធ្វើការងារ​នេះ ត្រឹមតែ​១រដូវកាលប៉ុណ្ណោះ។

លទ្ធផលដែលក្រុម ជូវេនទូស ទទួលបាន ក្រោម​ការដឹកនាំ​របស់លោក  សារី មិនជាទី​គាប់ចិត្តប៉ុន្មានទេ។ ក្រៅពីជើងឯកអ៊ីតាលី ដែលក្រុមសេះបង្កន់ទទួលបាន យ៉ាង​ប្រផិតប្រផើយ​នោះ ពានរង្វាន់ក្នុងប្រទេសអ៊ីតាលី ចំនួនពីរផ្សេងទៀត ក៏ត្រូវបាន​របូតចេញ​ពីដៃក្រុមដែរ។

តើនរណាផ្សេង នឹងមកដឹកនាំបន្ត?

សារព័ត៌មានក្នុងស្រុក បានបង្ហើបឲ្យដឹងថា លោក ម៉ូរីស៊ីយ៉ូ ប៉ូឆេទីណូ (Mauricio Pochettino) ទំនងជា​បេក្ខជន ដែលមានអាទិភាពជាងគេ ដោយហេតុថា អតីត​គ្រូបង្វឹក​របស់ក្រុម ថូថេនហាម (Tottenham – អង់គ្លេស) រូបនេះ នៅទំនេរ​គ្មានជាប់​កិច្ចសន្យា ជាមួយក្រុមណាឡើយ។

ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលី ក៏បានលើកមកនិយាយដែរ អំពីលោក «Simone Inzaghi» គ្រូបង្វឹកសព្វថ្ងៃ របស់ក្រុម «Lazio» និងលោក «Roberto Mancini» គ្រូបង្វឹករបស់ក្រុមជម្រើសជាតិ​អ៊ីតាលី ដែរ។ សារព័ត៌មានខ្លះថែមទាំងរំឮក ពីឈ្មោះលោក ហ្សីណាឌីន ហ្សីដាន់ (Zinadine Zidanne) ដែលកំពុងបង្វឹកក្រុម រៀលម៉ាឌ្រីត (Real Madrid – អេស្ប៉ាញ) នោះទៀត​ផង៕



លំអិតបន្ថែមទៀត

កីឡាករ គ្រីស្យាណូ រ៉ូណាល់ដូ ក្នុងការប្រកួតរវាងក្រុម ជូវេនទូស និងក្រុម ព័រតូ ក្របខណ្ឌដណ្ដើមជើងឯកអ៊ឺរ៉ុប។ (រូបថត UEFA)
កីឡា និងបច្ចេកវិទ្យា

Champions League៖ រ៉ូណាល់ដូ-ក្រុម​សេះបង្កង់ ហាលអាវត្រឹម១/៨

ក្រុម​សេះបង្កង់ នៃប្រទេសអ៊ីតាលី ដែលមានខ្សែប្រយុទ្ធដ៏ល្បី កីឡាករ គ្រីស្ទាណូ រ៉ូណាល់ដូ (Cristiano Ronaldo) ត្រូវបាន​ជម្រុះចេញ​ជាស្ថាពរ ពីការប្រកួតក្របខណ្ឌ​​«Champions League» បើទោះជាបានប្រកួតឈ្នះ លើក្រុម​នាគខៀវ ...
កីឡា និងបច្ចេកវិទ្យា

អង់ឌ្រេអា ផៀឡូ ឡើងជា​គ្រូបង្វឹក​របស់ក្រុម​សេះបង្កង់​អ៊ីតាលី

ក្នុងថ្ងៃតែមួយ បន្ទាប់ពីគ្រូបង្វឹកមុន ត្រូវបានបណ្ដេញចេញ ក្រុមជូវេនទូស (Juventus Turin) បានតែងតាំងគ្រូបង្វឹកថ្មី នៅប៉ុន្មានក្រោយមក។ គ្រូបង្វឹកថ្មីមានឈ្មោះ អង់ឌ្រេអា ផៀឡូ (Andrea Pirlo) ...
ក្រុមជូវេនទូស អបអរជ័យជំនះខ្លួន បន្ទាប់ពីយកឈ្នះក្រុមអាត្លេទីកូម៉ាឌ្រីត។ (រូបថត UEFA)
កីឡា និងបច្ចេកវិទ្យា

បីគ្រាប់​របស់ រ៉ូណាល់ដូ ជួយ​ក្រុម​សេះបង្កង់ឲ្យ​បំបាក់​ក្រុម​អាត្លេទីកូ

កំពូលខ្សែប្រយុទ្ធរបស់ក្រុម ជូវេនទូស (Juventus – អ៊ីតាលី) កីឡាករ គ្រីស្យាណូ រ៉ូណាល់ដូ (Cristiano Ronaldo) បានព្រមានជាមុនរួចហើយ នៅមុនជំនួបជាមួយក្រុម អាត្លេទីកូ ...

Comments are closed.

យល់ស៊ីជម្រៅផ្នែក កីឡា និងបច្ចេកវិទ្យា

កីឡា និងបច្ចេកវិទ្យា

FIFA ធ្វើបច្ចុប្បន្នភាព​​ចំណាត់ថ្នាក់​បាល់ទាត់​ពិភពលោក ចុងឆ្នាំ២០២២

កីឡា និងបច្ចេកវិទ្យា

បាល់ទាត់ពិភពលោក​២០២២៖ ម៉ាក្រុង លួង អឹមបាពេ ដូចម្ដេចខ្លះ?

ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានចូលក្នុងទីលានប្រកួត ដើម្បីជាឱកាសទៅលើកទឹកចិត្ត​កីឡាករបារាំង គីលីយ៉ាន អឹមបាពេ (Kylian Mbappé) ដែលកំពុងខកចិត្តខ្លាំង ...
កីឡា និងបច្ចេកវិទ្យា

បាល់ទាត់ពិភពលោក​២០២២៖ អាហ្សង់ទីន លើកពាន​ជាលើកទី៣

ក្រុមអាហ្សង់ទីន បានសម្រេចក្នុងប្រវត្តិបាល់ទាត់របស់ខ្លួន លើកពាន​ជាលើកទី៣ បន្ទាប់ពីបានប្រកួតឈ្នះ​ក្រុមមាន់គកបារាំង ដោយគ្រាប់បាល់កាត់សេចក្ដី ៤-២ ក្នុងការប្រកួតផ្ដាច់ព្រ័ត្រ យប់ថ្ងៃអាទិត្យទី១៨ ខែធ្នូ នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ក្នុងប្រទេសកាតា ឆ្នាំ២០២២។ នៅក្នុងការប្រកួតដ៏ប្ដូរផ្ដាច់ ...