ត្រូវបានបណ្ដាញចេញ ពីក្រុម«Tottenham (អង់គ្លេស)»​មិនដល់១ខែផង លោក ចូហ្សេ ម៉ូរីញ៉ូ (José Mourinho) ហៅ «The Special One» ត្រូវបានតែងតាំង​ជាគ្រូបង្វឹក​របស់ក្រុមរ៉ូម៉ា (AS Roma – អ៊ីតាលី) នៅថ្ងៃអង្គារទី០៤ ខែឧសភា ឆ្នាំ២០២១ កាលពីប៉ុន្មានម៉ោងមុន។ នេះ បើតាម​សេចក្ដីប្រកាស​ព័ត៌មានផ្លូវការ របស់ក្រុមរមាសអ៊ីតាលី នៅលើប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន។

«The Special One» ដែលមានអាយុ៥៨ឆ្នាំ នឹងចូលកាន់តំណែងជាផ្លូវការ បន្តពីលោក «Paulo Fonseca» ដែលបានបញ្ចប់​កិច្ចសន្យា​របស់លោក នៅត្រឹមចុងរដូវកាលនេះ។ លោក ម៉ូរីញ៉ូ បានចុះកិច្ចសន្យា បង្វឹកក្រុមរមាសអ៊ីតាលី ចាប់ពីរដូវកាលក្រោយ (២០២១-២០២២) និងមានរយៈពេល​​រហូតដល់ឆ្នាំ២០២៤ (៣រដូវកាល)។

ក្នុងប្រទេសអ៊ីតាលី លោក ចូហ្សេ ម៉ូរីញ៉ូ បានចូលមកបង្វឹកក្រុម «Inter Milan» រវាងពីឆ្នាំ២០០៨ មកទល់នឹងឆ្នាំ២០១០។ ក្នុងរយៈពេល​២រដូវកាលនោះ លោកបានដឹកនាំក្រុមខាងលើ ឲ្យឈ្នះជាជើងឯក របស់ប្រទេសអ៊ីតាលី ទាំងពីររដូវកាល និងបានឈ្នះជាជើងឯកអ៊ឺរ៉ុប «Champions League» នៅរដូវកាលទីពីរ។

បន្ទាប់មក លោកបានបង្វឹកក្រុម រៀលម៉ាឌ្រីត (Real Madrid – អេស្ប៉ាញ) មុននឹងចាកចេញ ទៅកាន់ចក្រភពអង់គ្លេស ដោយបង្វឹក​ក្រុមបាល់ទាត់នៅទីនោះ ចំនួនបី (Chelsea, Manchester United និង Tottenham)។

លោក ម៉ូរីញ៉ូ ត្រូវបានស្រង់សំដី មកបញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមរមាសអ៊ីតាលីថា៖

«បន្ទាប់ពីបានជួប ជាមួយមេដឹកនាំ របស់ក្រុមរ៉ូម៉ា ខ្ញុំបានយល់ភ្លាមៗ អំពីមហិច្ឆតារបស់ពួកគេ។ វាជាមហិច្ឆិតា និងសក្ដានុពលដូចគ្នា ដែលតែងតែជម្រុញខ្ញុំ និងរួមជាមួយពួកគេ ក្នុងការកសាងគម្រោង សម្រាប់ដណ្ដើមជ័យជំនះ នៅឆ្នាំខាងមុខ៕»



You may also like

កីឡា និងបច្ចេកវិទ្យា

នាគខៀវ ទាញទម្លាក់ រមាសក្រហម ទោះចាញ់​ក្នុង​ការប្រកួត​លើកមុន

ក្នុងយប់នេះ បន្ទាប់ពីក្រុមអ្នកមានថ្មី របស់ប្រទេសបារាំង នៅមានក្រុម រមាសក្រហម របស់ប្រទេសអ៊ីតាលីទៀត ក៏ត្រូវបានទម្លាក់ចេញ ដោយក្រុម នាគខៀវ ពីការប្រកួតដណ្ដើមជើងឯកអ៊ឺរ៉ុប «Champions League» ឆ្នាំ២០១៨-២០១៩នេះ ...
កីឡា និងបច្ចេកវិទ្យា

រវាង មែនញូ និងមូរីញ៉ូ ចប់​ជាស្ថាពរ​ហើយ!

លោក ចូហ្សេ មូរីញ៉ូ (José Mourinho) លែងជាគ្រូបង្វឹករបស់ក្រុម មែនឆេស្ទ័រយូណាយធីត (Manchester United) ទៀតហើយ។ ក្រុមបាល់ទាត់ នៃចក្រភពអង់គ្លេស បានប្រកាសឲ្យដឹងនៅមុននេះបន្តិច ...
កីឡា និងបច្ចេកវិទ្យា

Europa League៖ បីសាចក្រហម លត់​ រមាស​អុីតាលី ​ផ្ទុយពី​​ កាំភ្លើងធំ

ក្រុមមេនយូ (Manchester United) ឬ«បីសាចក្រហម» បានលត់ក្រុមរ៉ូម៉ា (AS Roma) ឬ«រមាស​អុីតាលី» យ៉ាងចាស់ដៃ ដោយគ្រាប់បាល់​៦-២ នៅក្នុងប្រកួតជុំទី១ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្របខណ្ឌ«Europa ...

Comments are closed.

កីឡា និងបច្ចេកវិទ្យា

អឹមបាពេ ប្រកាសជាផ្លូវការ ចាកចេញពីក្រុម ប៉ារីស

កីឡា និងបច្ចេកវិទ្យា

ថើបមាត់ ៖ ក្រុមកីឡាការិនី​ផ្អាកលេង​​បើប្រធានសហព័ន្ធ​មិនលាឈប់

រឿងអាស្រូវកើតចេញពី «ការចាប់ឱប-ថើបមាត់» របស់លោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ កំពុងបន្តភាគទៅមុខ ដោយសារមេដឹកនាំរូបនេះ បដិសេធមិនលាឈប់ពីតំណែងរបស់ខ្លួន។ នោះគឺដល់វេនក្រុមកីឡាការិនី របស់ក្រុមជម្រើសជាតិអេស្ប៉ាញ ដែលបានប្រកាសផ្អាកលេង ឲ្យក្រុមជម្រើសជាតិ ...
កីឡា និងបច្ចេកវិទ្យា

FIFA ប្រកាសបើក​«នីតិវិធីវិន័យ»​ប្រឆាំងប្រធានសហព័ន្ធ​អេស្ប៉ាញ

សហព័ន្ធបាល់ទាត់អន្តរជាតិ «FIFA» បានប្រកាសបើក«នីតិវិធីវិន័យ»​ទៅលើលោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ ជុំវិញការចាប់ឱប-ថើបមាត់​កីឡាការិនី Jennifer Hermoso ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ ផ្នែកស្ត្រី បន្ទាប់ពីក្រុមកីឡាការិនីទាំងនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស ...