ក្រុមជម្រើសជាតិ អ៊ីតាលី បានលើកពានជើងឯក«អ៊ឺរ៉ុប ឆ្នាំ២០២០» បន្ទាប់ពីបានបំបាក់ក្រុម អង់គ្លេស ដោយ​បាល់​កាត់សេចក្ដី ៣-២ ក្នុង​ការប្រកួត​ផ្ដាច់ព្រ័ត្រ​ដ៏តឹងតែង ដែលទទួលបានលទ្ធផលស្មើ ១-១ ទាំងក្នុង​រយៈពេល​៩០នាទី និងទាំងរយៈពេលបន្ថែមម៉ោង១៥+១៥=៣០នាទី។

ក្នុងកីឡដ្ឋាន «Wembley» នៃរាជធានីឡុងដ៍ ចក្រភពអង់គ្លេស ដែលជាផ្ទះរបស់ខ្លួន ក្រុមតោបីអង់គ្លេស បាន​សង្ឃឹមយ៉ាងមុតមាំ ក្នុងការលើកពាន«អ៊ឺរ៉ុប ឆ្នាំ២០២០» ដែលជាពានរង្វាន់ធំ និងដែលបណ្ដាអ្នកគាំទ្រអង់គ្លេស បានទន្ទឹង​រង់ចាំអស់រយៈពេល៥៥ឆ្នាំ បន្ទាប់ពីពានរង្វាន់«ពិភពលោក ឆ្នាំ១៩៦៦»។

ហើយក្ដីសង្ឃឹមខាងលើ ហាក់បានក្លាយជាការពិត ដោយសារកីឡាករ «Luke Shaw» រកគ្រាប់បាល់បាន​យ៉ាង​រហ័ស (១-០) នៅនាទីទី២ នៃការប្រកួត។

តែបន្ទាប់ពីរកបានគ្រាប់បាល់នេះរួច ក្រុមអង់គ្លេសបានដកឃ្លាមកក្រោយ ដើម្បីពង្រឹកខ្សែការពារ ជាជាងបន្ត​ការវាយសម្រុក និងអនុញ្ញាតឲ្យក្រុម អ៊ីតាលី ដណ្ដើមប្រៀបបាន ជាពិសេស​នៅពាក់កណ្ដាលម៉ោងទី២។ ដោយ​ហេតុនេះហើយ ទើបខ្សែការពារ អ៊ីតាលី កីឡាករ «Leonardo Bonucci» រកគ្រាប់បាល់ស្មើរមកវិញ ១-១ នៅនាទីទី៦៧ ក្នុងឱកាសទាត់បាល់ ចេញពីជ្រុង។

ក្នុងរយៈពេលប្រកួតបន្ថែមម៉ោង ១៥ +១៥នាទី ក្រុមទាំងពីរ​រកមិនបាន​គ្រាប់បាល់ផ្សេងទៀតទេ និងតម្រូវឲ្យ​ទាត់បាល់​កាត់សេចក្ដី ម្ខាង៥គ្រាប់។  លទ្ធផលចុងក្រោយ បានផ្ដល់ជ័យជំនះទៅឲ្យក្រុម អ៊ីតាលី ដោយកីឡាករ​អង់គ្លេស ដល់ទៅបីនាក់ ទាត់មិនបានសម្រេច (ចំនួន៣គ្រាប់) ខណៈកីឡាករអ៊ីតាលី បានទាត់មិនសម្រេច ចំនួនតែ​២គ្រាប់ប៉ុណ្ណោះ។

ក្រុម អ៊ីតាលី បានលើកពាន«អ៊ឺរ៉ុប» ជាលើកទីពីរ នៅក្នុងប្រវត្តិបាល់ទាត់របស់ខ្លួន និងមានរយៈពេល៥៣ឆ្នាំ ក្រោយពី​បានឈ្នះលើកទី១ នៅឆ្នាំ១៩៦៨៕



លំអិតបន្ថែមទៀត

កីឡា និងបច្ចេកវិទ្យា

រ៉ូណាល់ដូ រកគ្រាប់បាល់​បាន១០៩​គ្រាប់ សម្រាប់ក្រុម​ជម្រើសជាតិ

សម្រាប់ក្រុម​ជម្រើសជាតិ កំពូលខ្សែប្រយុទ្ធជាតិព័រទុយហ្គាល់ កីឡាករ គ្រីស្យ៉ាណូ រ៉ូណាល់ដូ (Cristiano Ronaldo) បានក្លាយជាកីឡាករ ដែលរកគ្រាប់បាល់​បាន១០៩គ្រាប់ ស្មើកីឡាករ«Ali Daei» អតីត​ខ្សែប្រយុទ្ធ​ជាតិអៀរ៉ង់ ដែល​មុន​មកដល់ថ្ងៃនេះ ...
កីឡា និងបច្ចេកវិទ្យា

Super Cup ៖ ហង្សក្រហម បំបាក់ ឆែលស៊ី ដោយបាល់១១ម៉ែត្រ

ក្រុមហង្សក្រហម លីវើភូល (Liverpool FC) បានលើកពានអ៊ឺរ៉ុប ក្របខណ្ឌ «Super Cup» ឆ្នាំ២០១៩ក្នុងយប់ថ្ងៃទី១៤ ខែសីហានេះ បន្ទាប់ពីបានប្រកួតឈ្នះក្រុមតោខៀវ ឆែលស៊ី (Chelsea ...
កីឡា និងបច្ចេកវិទ្យា

ចាប់ឆ្នោត ដណ្ដើមជើងឯកអ៊ឺរ៉ុប – មេនស៊ីធីជួបស្ពួរ ខណៈមេនយូជួបបាសា

លទ្ធផលនៃការចាប់ឆ្នោត សម្រាប់ការប្រកួត ក្នុងវគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រ ក្របខណ្ឌ ដណ្ដើមជើងឯកអ៊ឺរ៉ុប «Champions League» ឆ្នាំ២០១៨-២០១៩ បានចេញមកហើយ។ ក្រុមអាហ្សាក់អាមស្ទែដាម (Ajax Amsterdam – ...

Comments are closed.

យល់ស៊ីជម្រៅផ្នែក កីឡា និងបច្ចេកវិទ្យា

កីឡា និងបច្ចេកវិទ្យា

FIFA ធ្វើបច្ចុប្បន្នភាព​​ចំណាត់ថ្នាក់​បាល់ទាត់​ពិភពលោក ចុងឆ្នាំ២០២២

កីឡា និងបច្ចេកវិទ្យា

បាល់ទាត់ពិភពលោក​២០២២៖ ម៉ាក្រុង លួង អឹមបាពេ ដូចម្ដេចខ្លះ?

ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានចូលក្នុងទីលានប្រកួត ដើម្បីជាឱកាសទៅលើកទឹកចិត្ត​កីឡាករបារាំង គីលីយ៉ាន អឹមបាពេ (Kylian Mbappé) ដែលកំពុងខកចិត្តខ្លាំង ...
កីឡា និងបច្ចេកវិទ្យា

បាល់ទាត់ពិភពលោក​២០២២៖ អាហ្សង់ទីន លើកពាន​ជាលើកទី៣

ក្រុមអាហ្សង់ទីន បានសម្រេចក្នុងប្រវត្តិបាល់ទាត់របស់ខ្លួន លើកពាន​ជាលើកទី៣ បន្ទាប់ពីបានប្រកួតឈ្នះ​ក្រុមមាន់គកបារាំង ដោយគ្រាប់បាល់កាត់សេចក្ដី ៤-២ ក្នុងការប្រកួតផ្ដាច់ព្រ័ត្រ យប់ថ្ងៃអាទិត្យទី១៨ ខែធ្នូ នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ក្នុងប្រទេសកាតា ឆ្នាំ២០២២។ នៅក្នុងការប្រកួតដ៏ប្ដូរផ្ដាច់ ...