កីឡា និងបច្ចេកវិទ្យាបាល់ទាត់

Champions League៖ ក្រុមធំៗ​នៅអ៊ឺរ៉ុប​ជួបគ្នាទៀត ក្នុង​រដូវកាល​ថ្មី

ការប្រកួតសម្រាប់វគ្គជម្រុះ (ពូល) នៃក្របខណ្ឌដណ្ដើមពានអ៊ឺរ៉ុប (Champions League) ក្នុង​រដូវកាល​ថ្មី ២០២០-២០២១ ត្រូវបានចាប់ឆ្នោត ចេញជារូបរាងហើយ កាលពី​ប៉ុន្មាន​នាទី​មុន។ ជាពិធីចាប់ឆ្នោត ស្វែងរកគូប្រកួត នៅក្នុងពូល សម្រាប់ពូលទាំង៨ ដែលក្នុង​មួយពូលៗ មាន៤ក្រុម និងសុទ្ធសឹងជាក្រុមយក្ស ខ្លាំងៗនៅអ៊ឺរ៉ុប។

ពិធីចាប់ឆ្នោត ធ្វើឡើងក្នុងក្រុង ហ្សឺណែវ នៃប្រទេសស្វីស កាលពីម៉ោង១៧ ម៉ោងក្នុងស្រុក រៀបចំឡើង ដោយសហភាពបាល់ទាត់អ៊ឺរ៉ុប (UEFA) ក្រោមការចូលរួម ពីសំណាក់តំណាង​ របស់ក្រុមបាល់ទាត់ទាំងងអស់ ដែលជាប់ឈ្មោះ ឡើងមកមកប្រកួត ក្នុង​រដូវកាល​ថ្មី ហើយចាប់ផ្ដើមប្រកួត ពីខែតុលា​ឆ្នាំ២០២០​នេះតទៅ។

តាមរយៈការចាប់ឆ្នោតនេះ គេក៏បានឃើញដែរ អំពីគូប្រកួតចាស់ៗ ពីពេលកន្លងមក ដែលនឹងត្រូវមកជួបគ្នាជាថ្មី ក្នុងរដូវកាលថ្មី ដូចយ៉ាង ក្រុម​«Real Madrid» ជួបនឹងក្រុម«Internazionale Milano» ក្នុងពូល«B» – ក្រុម«Juventus» ជួបនឹងក្រុម«FC Barcelone» ក្នុងពូល«G» និងក្រុម«Paris Saint-Germain» ជួបនឹងក្រុម​«Manchester United» ក្នុងពូល«H»ជាដើម។

ខាងក្រោមនេះ ជាតារាងនៃក្រុមទាំង២៤ (នឹងអក្សរកាត់ តំណាងឲ្យប្រទេស) ដែលចែកជា៨ពូល៖

Groupe A :

Bayern Munich (GER)
Atlético de Madrid (ESP)
FC Salzburg (AUT)
FC Lokomotiv Moskva (RUS)

Groupe B :

Real Madrid (ESP)
FC Shakhtar Donetsk (UKR)
FC Internazionale Milano (ITA)
VfL Borussia Mönchengladbach (GER)

Groupe C :

FC Porto (POR)
Manchester City (ENG)
Olympiacos FC (GRE)
Olympique de Marseille (FRA)

Groupe D :

Liverpool FC (ENG)
AFC Ajax (NED)
Atalanta BC (ITA)
FC Midtjylland (DEN)

Groupe E :

Séville FC (ESP)
Chelsea FC (ENG)
FC Krasnodar (RUS)
Stade Rennais FC (FRA)

Groupe F :

FC Zenit (RUS)
Borussia Dortmund (GER)
SS Lazio (ITA)
Club Brugge (BEL)

Groupe G :

Juventus (ITA)
FC Barcelone (ESP)
FC Dynamo Kyiv (UKR)
Ferencvárosi TC (HUN)

Groupe H :

Paris Saint-Germain (FRA)
Manchester United FC (ENG)
RB Leipzig (GER)
İstanbul Başakşehir FK (TUR)



លំអិតបន្ថែមទៀត

កីឡា និងបច្ចេកវិទ្យា

ព័រទុយហ្គាល់ និង រ៉ូណាល់ដូ លើកពាន «Nations League» ដំបូងគេ

ក្រុមជម្រើសជាតិ ព័រទុយហ្គាល់ បានលើកពាន «Nations League» របស់សហភាពបាល់ទាត់អ៊ឺរ៉ុប «UEFA» ដែលទើបត្រូវបានបង្កើតឡើង សម្រាប់រដូវកាលទីមួយ (ឆ្នាំ២០១៨-​២០១៩) បន្ទាប់ពីបានប្រកួតឈ្នះក្រុម ហូឡង់ ក្នុងការប្រកួតផ្ដាច់ព្រ័ត្រ ...
កីឡា និងបច្ចេកវិទ្យា

ផ្អាក​ជាង​៣ខែ​ព្រោះ​«Covid-19» ក្រុមប៉ារីស​វិល​មកលត់​ក្រុម​អាវ្រ ៩-០

តែជ័យជំនះ ៩-០ មួយនេះ មិនគួរត្រូវបានអ្នកផងស្រែកអបអរទេ ដោយហេតុថា ក្រុម​អាវ្រ (Havre) ស្ថិតក្នុងក្របខណ្ឌ «Ligue 2» និងមានកីឡាករចូលទាត់ មិនគ្រប់​ជើង​ធំៗផងទេ ខណៈក្រុមប៉ារីស ...

យល់ស៊ីជម្រៅផ្នែក កីឡា និងបច្ចេកវិទ្យា

កីឡា និងបច្ចេកវិទ្យា

អឹមបាពេ ប្រកាសជាផ្លូវការ ចាកចេញពីក្រុម ប៉ារីស

កីឡា និងបច្ចេកវិទ្យា

ថើបមាត់ ៖ ក្រុមកីឡាការិនី​ផ្អាកលេង​​បើប្រធានសហព័ន្ធ​មិនលាឈប់

រឿងអាស្រូវកើតចេញពី «ការចាប់ឱប-ថើបមាត់» របស់លោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ កំពុងបន្តភាគទៅមុខ ដោយសារមេដឹកនាំរូបនេះ បដិសេធមិនលាឈប់ពីតំណែងរបស់ខ្លួន។ នោះគឺដល់វេនក្រុមកីឡាការិនី របស់ក្រុមជម្រើសជាតិអេស្ប៉ាញ ដែលបានប្រកាសផ្អាកលេង ឲ្យក្រុមជម្រើសជាតិ ...
កីឡា និងបច្ចេកវិទ្យា

FIFA ប្រកាសបើក​«នីតិវិធីវិន័យ»​ប្រឆាំងប្រធានសហព័ន្ធ​អេស្ប៉ាញ

សហព័ន្ធបាល់ទាត់អន្តរជាតិ «FIFA» បានប្រកាសបើក«នីតិវិធីវិន័យ»​ទៅលើលោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ ជុំវិញការចាប់ឱប-ថើបមាត់​កីឡាការិនី Jennifer Hermoso ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ ផ្នែកស្ត្រី បន្ទាប់ពីក្រុមកីឡាការិនីទាំងនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស ...

Comments are closed.