បន្ទាប់ពីជ័យជំនះ​របស់ក្រុមបាល់ទាត់ចំនួន៨ នៅក្នុងការប្រកួត​​ជុំទី២ ក្នុងយប់ថ្ងៃព្រហស្បត្តិ៍ សប្ដាហ៍នេះរួច ខាង​ក្រោម​ជាបញ្ជីក្រុម​ទាំង​«៨ក្រុម​ចុងក្រោយ» សម្រាប់រដូវកាលឆ្នាំ២០២០-២០២១ នៃក្របខណ្ឌដណ្ដើម​ជើងឯក​រង នៅទ្វីបអ៊ឺរ៉ុប «Europa League» (សរសេរជូន​ជាអក្សរឡាតាំង) ៖

(ឈ្មោះក្រុមបាល់ទាត់ និងឈ្មោះប្រទេស ជាអក្សរកាត់)

  • – Ajax Amsterdam (HOL)
  • – Arsenal (ANG)
  • – Dinamo Zagreb (CRO)
  • – Grenade (ESP)
  • – Manchester United (ANG)
  • – AS Rome (ITA)
  • – Slavia Prague (RTC)
  • – Villarreal (ESP)

ក្រុមទាំង៨ នឹងត្រូវឡើងទៅប្រកួត ក្នុងវគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រ (ឬហៅថា វគ្គ៨ក្រុម) ក្នុងខែខាងមុខ។ ពួកគេ​ត្រូវ​ឆ្លងកាត់​ការចាប់ឆ្នោត រើសដៃគូប្រកួត ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃសុក្រទី១៩ ខែមីនា(ស្អែក) ចាប់ពីវេលា​ថ្ងៃត្រង់​តទៅ ក្នុងទីស្នាក់ការកណ្ដាល នៃសហភាពបាល់ទាត់អ៊ឺរ៉ុប «UEFA» (ក្រុង«Nyon» ប្រទេសស្វីស)។

គួរឲ្យកត់សម្គាល់ដែរថា ក្រុមបាល់ទាំង៨ខាងលើ មាន២ក្រុមមកពីចក្រភពអង់គ្លេស ២ក្រុមមកពីប្រទេស​អេស្ប៉ាញ ១ក្រុមពីប្រទេសហូឡង់ ១ក្រុមមកពីប្រទេសក្រូអាស៊ី ១ក្រុមមកពីប្រទេសអ៊ីតាលី និង១ក្រុមទៀត​មកពីប្រទេស​ឆេក៕



លំអិតបន្ថែមទៀត

កីឡា និងបច្ចេកវិទ្យា

រ៉ូណាល់ឌីញ៉ូ ប្រតិកម្ម​ជាលើក​ដំបូង បន្ទាប់ពី​ចេញពី​ពន្ធនាគារ​នៅ​ប៉ារ៉ាហ្គាយ

បើទោះជាត្រូវបានអនុញ្ញាត ឲ្យនៅក្រៅឃុំម្ដេចក្ដី តែអតីតកីឡាករបាល់ទាត់ លោក រ៉ូណាល់ឌីញ៉ូ (Ronaldinho) នៅតែស្ថិតក្នុងការឃ្លាំមើល ពីសំណាក់តុលាការ នៃប្រទេសប៉ារ៉ាហ្គាយ នៅឡើយ។ ពីសណ្ឋាគារមួយ (ក្នុងក្រុង «Asuncion») ...
កីឡា និងបច្ចេកវិទ្យា

សង្គ្រាមនៅ​អ៊ុយក្រែន៖ FIFA ដករ៉ុស្ស៊ីពី​បាល់ទាត់ពិភពលោក២០២២

សង្គ្រាមនៅ​អ៊ុយក្រែន៖ សហព័ន្ធបាល់ទាត់ពិភពលោក «FIFA» បានសម្រេចដកប្រទេសរ៉ុស្ស៊ី ចេញពីការប្រកួតបាល់ទាត់ ជាលក្ខណៈអន្តរជាតិទាំងឡាយ ជាពិសេសពីការប្រកួតបាល់ទាត់ពិភពលោក ២០២២ ដែលនឹងត្រូវរៀបចំធ្វើ នៅក្នុងប្រទេសកាតា។ មិនត្រឹមតែក្រុមបាល់ទាត់ជម្រើសជាតិរ៉ុស្ស៊ីប៉ុណ្ណោះទេ ដែលរងផលប៉ះពាល់ ក្រុមបាល់ទាត់អាជីពទាំងអស់ ...
កីឡា និងបច្ចេកវិទ្យា

Europa League ៖ «Villarreal»​លើកពាន ដោយបំបាក់«Man U»

ក្រុមបាល់ទាត​«Villarreal» នៃក្រុង«Vila-Real»ដ៏តូចមួយ ភាគខាងកើតប្រទេសអេស្ប៉ាញ បានលើកពាន​«Europa League» ជាលើក​ដំបូងរបស់ខ្លួន បន្ទាប់ពីបានបំបាក់ក្រុម«Manchester United» ដោយ​គ្រាប់បាល់​កាត់សេចក្ដី ១១-១០ នៅក្នុងការប្រកួតផ្ដាច់ព្រ័ត្រ​ដ៏ស្វិតស្វាញ​រវាងក្រុមទាំងពីរ ក្នុងយប់ថ្ងៃពុធទី២៥ ខែឧសភា ...

យល់ស៊ីជម្រៅផ្នែក កីឡា និងបច្ចេកវិទ្យា

កីឡា និងបច្ចេកវិទ្យា

អឹមបាពេ ប្រកាសជាផ្លូវការ ចាកចេញពីក្រុម ប៉ារីស

កីឡា និងបច្ចេកវិទ្យា

ថើបមាត់ ៖ ក្រុមកីឡាការិនី​ផ្អាកលេង​​បើប្រធានសហព័ន្ធ​មិនលាឈប់

រឿងអាស្រូវកើតចេញពី «ការចាប់ឱប-ថើបមាត់» របស់លោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ កំពុងបន្តភាគទៅមុខ ដោយសារមេដឹកនាំរូបនេះ បដិសេធមិនលាឈប់ពីតំណែងរបស់ខ្លួន។ នោះគឺដល់វេនក្រុមកីឡាការិនី របស់ក្រុមជម្រើសជាតិអេស្ប៉ាញ ដែលបានប្រកាសផ្អាកលេង ឲ្យក្រុមជម្រើសជាតិ ...
កីឡា និងបច្ចេកវិទ្យា

FIFA ប្រកាសបើក​«នីតិវិធីវិន័យ»​ប្រឆាំងប្រធានសហព័ន្ធ​អេស្ប៉ាញ

សហព័ន្ធបាល់ទាត់អន្តរជាតិ «FIFA» បានប្រកាសបើក«នីតិវិធីវិន័យ»​ទៅលើលោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ ជុំវិញការចាប់ឱប-ថើបមាត់​កីឡាការិនី Jennifer Hermoso ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ ផ្នែកស្ត្រី បន្ទាប់ពីក្រុមកីឡាការិនីទាំងនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស ...

Comments are closed.