កីឡា និងបច្ចេកវិទ្យាបាល់ទាត់

ព័រទុយហ្គាល់ និង រ៉ូណាល់ដូ លើកពាន «Nations League» ដំបូងគេ

ក្រុមជម្រើសជាតិ ព័រទុយហ្គាល់ បានលើកពាន «Nations League» របស់សហភាពបាល់ទាត់អ៊ឺរ៉ុប «UEFA» ដែលទើបត្រូវបានបង្កើតឡើង សម្រាប់រដូវកាលទីមួយ (ឆ្នាំ២០១៨-​២០១៩) បន្ទាប់ពីបានប្រកួតឈ្នះក្រុម ហូឡង់ ក្នុងការប្រកួតផ្ដាច់ព្រ័ត្រ កាលពីយប់ថ្ងៃអាទិត្យនេះ។

ជាការប្រកួតដ៏ស្វិតស្វាញ និងប្រកបដោយគោលដៅជាក់លាក់ ពីសំណាក់មិត្តរួមក្រុម របស់កីឡាករ គ្រីស្យាណូ រ៉ូណាល់ដូ (Cristiano Ronaldo) ខ្សែប្រយុទ្ធជាតិព័រទុយហ្គាល់​ដ៏ល្បី នៃពិភពបាល់ទាត់។ ប៉ុន្តែកីឡាករ រ៉ូណាល់ដូ មិនបានរកគ្រាប់បាល់ ដើម្បីឲ្យក្រុមជម្រើសជាតិខ្លួន បានឈ្នះពាននោះទេ។

គេត្រូវរង់ចាំរហូតដលនាទីទី៦០ ក្នុងពាក់កណ្ដាលម៉ោងទីពីរ ទើបកីឡាករ ហ្គុងសាឡូ ហ្គេដេស (Gonçalo Guedes) អតីតខ្សែប្រយុទ្ធថ្មីវ័យក្មេង របស់ក្រុមប៉ារីស រកគ្រាប់បាល់ឲ្យក្រុមជម្រើសជាតិរបស់ខ្លួន បានមួយគ្រាប់ (១-០) ហើយក៏ជាគ្រាប់បាល់តែមួយគត់ នៅក្នុងការប្រកួតនេះដែរ។

ដើម្បីរកគ្រាប់បាល់មួយនេះ កីឡាករ ហ្គេដេស បានពង្រួញខ្លួន ដើម្បីតំឡើងកម្លាំងជើងស្ដាំរបស់ខ្លួន ហើយទាត់បាល់មួយទំហឹង សំដៅផ្នែកខាងឆ្វេង នៃទីរបស់ក្រុមហូឡង់ ដែលធ្វើឲ្យកីឡាករចាំទី «Jasper Cillessen» ពិបាកក្នុងការទះបាល់ចេញ។ 

ចំពោះក្រុមហូឡង់វិញ ហាក់បង្កការខកចិត្តច្រើន សម្រាប់អ្នកគាំទ្រខ្លួន ជាពិសេសនៅក្នុងចង្វាក់បាល់ ដែលកីឡាករត្រូវលេង។ បើទោះជាក្រុម ហូឡង់ បានខិតខំទ្វេរឡើង ដើម្បីតំឡើងការវាយលុករបស់ខ្លួន នៅប៉ុន្មាននាទីជិតចុងបញ្ចប់ក្ដី ដែលខ្សែប្រយុទ្ធរបស់ក្រុមនេះ ពិបាកនឹងរកឱកាសច្រើន ដើម្បីចូលទៅដល់មុខទីរបស់ក្រុម ព័រទុយហ្គាល់ ណាស់។

នៅចំពោះការចាប់បាល់ ឬទះបាល់ចេញ ដ៏មានប្រសិទ្ធិភាព របស់កីឡាករចាំទី របស់ក្រុម ព័រទុយហ្គាល់ កីឡាករ «Rui Patricio» ក្រុមហូឡង់សឹងតែគ្មានសង្ឃឹមសោះឡើយ ក្នុងការរកគ្រាប់បាល់ យកស្មើ ឬយកជ័យជំនះមកវិញ។

គឺជាការប្រកួតផ្ដាច់ព្រ័ត្រ នៃរដូវកាលដំបូងក្របខណ្ឌ «Nations League» របស់សហភាពបាល់ទាត់អ៊ឺរ៉ុប ដែលប្រព្រឹតិទៅក្នុងកីឡដ្ឋាន «Dragon» នៃក្រុងព័រតួ (ប្រទេសព័រទុយហ្គាល់)។ ហើយជ័យជំនះរបស់ក្រុម ព័រទុយហ្គាល់ នឹងចារទុកក្នុងប្រវត្តិសាស្ត្ររបស់ក្រុម ជាពិសេសវាជាជ័យជំនះទីពីរ បន្ទាប់ពីក្រុមនេះ បានលើកពានបាល់ទាត់អ៊ឺរ៉ុប កាលពីឆ្នាំ២០១៦រួចហើយនោះ៕



លំអិតបន្ថែមទៀត

កីឡា និងបច្ចេកវិទ្យា

សង្គ្រាមនៅ​អ៊ុយក្រែន៖ FIFA ដករ៉ុស្ស៊ីពី​បាល់ទាត់ពិភពលោក២០២២

សង្គ្រាមនៅ​អ៊ុយក្រែន៖ សហព័ន្ធបាល់ទាត់ពិភពលោក «FIFA» បានសម្រេចដកប្រទេសរ៉ុស្ស៊ី ចេញពីការប្រកួតបាល់ទាត់ ជាលក្ខណៈអន្តរជាតិទាំងឡាយ ជាពិសេសពីការប្រកួតបាល់ទាត់ពិភពលោក ២០២២ ដែលនឹងត្រូវរៀបចំធ្វើ នៅក្នុងប្រទេសកាតា។ មិនត្រឹមតែក្រុមបាល់ទាត់ជម្រើសជាតិរ៉ុស្ស៊ីប៉ុណ្ណោះទេ ដែលរងផលប៉ះពាល់ ក្រុមបាល់ទាត់អាជីពទាំងអស់ ...
កីឡា និងបច្ចេកវិទ្យា

រ៉ូណាល់ដូ រកគ្រាប់បាល់​បាន១០៩​គ្រាប់ សម្រាប់ក្រុម​ជម្រើសជាតិ

សម្រាប់ក្រុម​ជម្រើសជាតិ កំពូលខ្សែប្រយុទ្ធជាតិព័រទុយហ្គាល់ កីឡាករ គ្រីស្យ៉ាណូ រ៉ូណាល់ដូ (Cristiano Ronaldo) បានក្លាយជាកីឡាករ ដែលរកគ្រាប់បាល់​បាន១០៩គ្រាប់ ស្មើកីឡាករ«Ali Daei» អតីត​ខ្សែប្រយុទ្ធ​ជាតិអៀរ៉ង់ ដែល​មុន​មកដល់ថ្ងៃនេះ ...
កីឡា និងបច្ចេកវិទ្យា

លូកា ម៉ូឌ្រិក ឈ្នះ​ជា​ម្ចាស់​«បាល់មាស»​ឆ្នាំ២០១៨

ខ្សែបម្រើប្រកបដោយទេពកោសល្យ របស់ក្រុមរៀលម៉ាឌ្រីត (Real Madrid) និងក្រុមជម្រើសជាតិ នៃប្រទេសក្រូអាស៊ី កីឡាករ លូកា ម៉ូឌ្រិក (Luka Modric) បានបន្តតំណែង ពីកំពូលខ្សែប្រយុទ្ធ ...

យល់ស៊ីជម្រៅផ្នែក កីឡា និងបច្ចេកវិទ្យា

កីឡា និងបច្ចេកវិទ្យា

អឹមបាពេ ប្រកាសជាផ្លូវការ ចាកចេញពីក្រុម ប៉ារីស

កីឡា និងបច្ចេកវិទ្យា

ថើបមាត់ ៖ ក្រុមកីឡាការិនី​ផ្អាកលេង​​បើប្រធានសហព័ន្ធ​មិនលាឈប់

រឿងអាស្រូវកើតចេញពី «ការចាប់ឱប-ថើបមាត់» របស់លោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ កំពុងបន្តភាគទៅមុខ ដោយសារមេដឹកនាំរូបនេះ បដិសេធមិនលាឈប់ពីតំណែងរបស់ខ្លួន។ នោះគឺដល់វេនក្រុមកីឡាការិនី របស់ក្រុមជម្រើសជាតិអេស្ប៉ាញ ដែលបានប្រកាសផ្អាកលេង ឲ្យក្រុមជម្រើសជាតិ ...
កីឡា និងបច្ចេកវិទ្យា

FIFA ប្រកាសបើក​«នីតិវិធីវិន័យ»​ប្រឆាំងប្រធានសហព័ន្ធ​អេស្ប៉ាញ

សហព័ន្ធបាល់ទាត់អន្តរជាតិ «FIFA» បានប្រកាសបើក«នីតិវិធីវិន័យ»​ទៅលើលោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ ជុំវិញការចាប់ឱប-ថើបមាត់​កីឡាការិនី Jennifer Hermoso ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ ផ្នែកស្ត្រី បន្ទាប់ពីក្រុមកីឡាការិនីទាំងនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស ...

Comments are closed.