• ព័រទុយហ្គាល់ និង រ៉ូណាល់ដូ លើកពាន «Nations League» ដំបូងគេ

    ក្រុមជម្រើសជាតិ ព័រទុយហ្គាល់ បានលើកពាន «Nations League» របស់សហភាពបាល់ទាត់អ៊ឺរ៉ុប «UEFA» ដែលទើបត្រូវបានបង្កើតឡើង សម្រាប់រដូវកាលទីមួយ (ឆ្នាំ២០១៨-​២០១៩) បន្ទាប់ពីបានប្រកួតឈ្នះក្រុម ហូឡង់ ក្នុងការប្រកួតផ្ដាច់ព្រ័ត្រ កាលពីយប់ថ្ងៃអាទិត្យនេះ។ ជាការប្រកួតដ៏ស្វិតស្វាញ និងប្រកបដោយគោលដៅជាក់លាក់ ពីសំណាក់មិត្តរួមក្រុម របស់កីឡាករ គ្រីស្យាណូ រ៉ូណាល់ដូ (Cristiano Ronaldo) ខ្សែប្រយុទ្ធជាតិព័រទុយហ្គាល់​ដ៏ល្បី នៃពិភពបាល់ទាត់។ ប៉ុន្តែកីឡាករ រ៉ូណាល់ដូ មិនបានរកគ្រាប់បាល់ ដើម្បីឲ្យក្រុមជម្រើសជាតិខ្លួន បានឈ្នះពាននោះទេ។ គេត្រូវរង់ចាំរហូតដលនាទីទី៦០ ក្នុងពាក់កណ្ដាលម៉ោងទីពីរ ទើបកីឡាករ ហ្គុងសាឡូ ហ្គេដេស (Gonçalo ...