កីឡា និងបច្ចេកវិទ្យាបាល់ទាត់

វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​ជើងឯក​អ៊ឺរ៉ុប​ឆ្នាំនេះ ជា​ក្រុម​អង់គ្លេស​១០០%

ក្រុមថូថេនហាម (Tottenham FC – អង់គ្លេស) ទើបនឹងបំបាក់ក្រុម អាហ្សាក់ (Ajax Amsterdam – ហូឡង់) ឲ្យដួលបះជើងវិញ ដើម្បីឡើងទៅជួបក្រុម លីវើភូល (Liverpool FC – អង់គ្លេស) នៅវគ្គផ្ដាច់ព្រ័ត្រ សម្រាប់ដណ្ដើមជើងឯកអ៊ឺរ៉ុប «Champions League» ប្រចាំរដូវកាល ២០១៨-២០១៩។ ជាការប្រកួតផ្ដាច់ព្រ័ត្រ ដែលក្រុមទាំងពីរ​សុទ្ធសឹង​«ជា​ក្រុម​អង់គ្លេស​១០០%»។

អ្វីដែលគេត្រូវស្ងើចសរសើរ ក្រុមអង់គ្លេសទាំងពីរ គឺការប្រយុទ្ធតបតរវិញ ទៅលើក្រុមគូប្រកួត ដែលសុទ្ធតែទទួលបានជ័យជំនះ នៅក្នុងការប្រកួត«ទៅ» កាលពីសប្ដាហ៍មុន។

តែនៅក្នុងការប្រកួតត្រឡប់ កាលពីយប់ថ្ងៃអង្គារ​ ទី៧ ខែឧសភាម្សិលម៉ិញ ក្រុមលីវើភូល ហៅហង្សក្រហមអង់គ្លេស បានបំបាក់ក្រុមបាសឺឡូន ដោយពិន្ទុ ៤-០ ដើម្បីឡើងទៅរង់ចាំ នៅវគ្គផ្ដាច់ព្រ័ត្រមុន។ កាលពីសប្ដាហ៍មុន ក្រុមហង្សក្រហម បានចាញ់ក្រុមបាសឺឡូន ក្នុងពិន្ទុ០-៣។

ការប្រកួត «ComeBack»

រីឯការប្រកួត «ត្រឡប់» ក្នុងយប់ថ្ងៃពុធទី៨ ខែឧសភានេះ រវាងក្រុម អាហ្សាក់ ទល់នឹងក្រុមថូថេនហាម ក៏ក្រុមបាល់ទាត់អង់គ្លេស បានបំបាក់ក្រុមបាល់ទាត់ហូឡង់ ក្នុងគ្រាប់បាល់ ២-៣ ដែរ ខណៈលទ្ធផលនៃការប្រកួត «ទៅ» កាលពីសប្ដាហ៍មុន ក្រុម ស្ពឺរ បានចាញ់ក្រុមអាហ្សាក់ ០-១។

ពិន្ទុសរុប ថូថេនហាម-អាហ្សាក់ ទាំងប្រកួត«ទៅ»និង«ត្រឡប់» ទទួលបានស្មើគ្នា ៣-៣។ តែលក្ខន្តិកៈ នៃការប្រកួតក្របខណ្ឌអ៊ឺរ៉ុបមួយនេះ តម្រូវឲ្យផ្ដល់ជ័យជំនះ ទៅក្រុមណា ដែលរកគ្រាប់បាល់ នៅផ្ទះគូប្រកួតបានច្រើនជាង។ វាជាករណីរបស់ក្រុម ថូថេនហាម ដែលយប់នេះ រកគ្រាប់បាល់ បាន៣គ្រាប់ ក្នុងផ្ទះរបស់ក្រុម អាហ្សាក់ ដែលរកបានគ្រាប់បាល់ បានតែមួយគ្រាប់ កាលពីសប្ដាហ៍មុន នៅក្នុងផ្ទះរបស់ក្រុម ថូថេនហាម។

យ៉ាងណា ក៏ទិដ្ឋភាពនៃការប្រកួត រវាងក្រុមទាំងពីរក្នុងយប់នេះ មានសភាពស្វិតស្វាញណាស់ ជាពិសេសនៅពាក់កណ្ដាលម៉ោង ទី២។

បណ្ដាអ្នកតាមដានបាល់ទាត់ បានគិត នៅក្នុងពាក់កណ្ដាលម៉ោងដំបូងថា ក្រុម ថូថេនហាម ហៅក្រុមស្ពឺរ ហាក់ដូចជាចប់ហើយ ព្រោះបានបណ្ដោយឲ្យក្រុមអាហ្សាក់ រកគ្រាប់បាល់នាំមុខ បានរហូតដល់ទៅពីរគ្រាប់ ដែលរកបានដោយកីឡាករ «Matthijs de Ligt» នៅនាទីទី៥ និងកីឡាករ «Hakim Ziyech» នៅនាទីទី ៣៥។

ផ្ទុយគ្នាស្រឡះ ពីពាក់កណ្ដាលម៉ោងដំបូង នៅពេលត្រឡប់ពីការសម្រាក ១៥នាទីរួច ក្រុមថូថេនហាម បានត្រឡប់មកលើទីលានប្រកួតវិញ ដោយកំណត់ក្នុងចិត្ត ពីការវាយលុកឲ្យខាងតែបាន ជាមួយនឹងក្រឡាបាល់ទាត់ថ្មី ដែលត្រូវបានគ្រូបង្វឹក ប្ដូរជាមួយនឹងខ្សែប្រយុទ្ធបន្ថែមទៀត គឺកីឡាករ «Fernando Llorente»។

ដោយហេតុនេះហើយ ទើបក្រុមថូថេនហាម មានកម្លាំងវាយលុកខ្លាំងជាងពាក់កណ្ដាលម៉ោងដំបូង ហើយរកឱកាសបានច្រើន ដែលបើកឲ្យខ្សែប្រយុទ្ធជាតិប្រេស៊ីល កីឡាករ «Lucas Moura» រកគ្រាប់បាល់បានជាបន្តបន្ទាប់ រហូតដល់ទៅ៣គ្រាប់តែឯង (នាទីទី​៥៥ និងនាទីទី៥៩) ហើយជាពិសេស គឺកីឡាកររូបនេះ រកគ្រាប់បាល់បាន នៅជិតចុងម៉ោងបំផុត គឺនៅនាទីទី៩០+៦។

ថូថេនហាម និង លីវើភូល ជា​ក្រុម​អង់គ្លេស​១០០% !

ដូច្នេះ ក្រុមថូថេនហាម និងក្រុម លីវើភូល នឹងត្រូវបានជួបប្រកួតគ្នា នៅវគ្គចុងបញ្ចប់ ដើម្បីដណ្ដើមពាន ជាជើងឯកអ៊ឺរ៉ុប «Champions League» ប្រចាំរដូវកាលនេះ ដែលនឹងប្រព្រឹត្តិតទៅ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ ក្នុងកីឡដ្ឋាន «Metropolitano» នៃរាជធានីម៉ាឌ្រីត ប្រទេសអេស្ប៉ាញ៕

» សង្ខេបការប្រកួត រវាងក្រុមអាហ្សាក់ និងក្រុមថូថេនហាម៖



លំអិតបន្ថែមទៀត

កីឡា និងបច្ចេកវិទ្យា

មេនស៊ីធី លត់ សាលកេ០៤ យ៉ាង​ជូរចត់ និងដើរឆ្លងវគ្គយ៉ាងងាយ

ក្រុមមេនឆេស្ទ័រស៊ីធី (Manchester City – អង់គ្លេស) ខ្លាំងជាក្រុម សាលកេ០៤ (Schalke 04 – អាល្លឺម៉ង់) ឆ្ងាយណាស់។ ក្រុមបាល់ទាត់ ...
កីឡា និងបច្ចេកវិទ្យា

ប៉ារីស​ធ្លាក់​ពីលើ​មេឃ នៅក្នុង​ផ្ទះ​ខ្លួនឯង ទល់នឹង​បីសាចក្រហម

ក្រុមអ្នកមានថ្មី របស់ប្រទេសបារាំង បានយកក្ដីសង្ឃឹមរបស់ខ្លួន ទៅក្រវាត់ចោលក្នុងធុងសម្រាមជាថ្មីទៀត ក្នុងយប់ថ្ងៃទី៦ ខែមិនា ឆ្នាំ២០១៩ បន្ទាប់ពីបានប្រកួតចាញ់ក្រុម មែនឆេស្ទ័រយូណាយធីន (Manchester United – អង់គ្លេស) ...
កីឡា និងបច្ចេកវិទ្យា

ជាមួយក្រុមប៉ារីស ណីម៉ា «សប្បាយចិត្ត​ជាងពេលណា​ទាំងអស់»

ណីម៉ា (Neymar Jr) សប្បាយចិត្ត​ជាងពេលណា​ទាំងអស់ ដែលបានលេង នៅជាមួយក្រុមប៉ារីស (Paris Saint-Germain – បារាំង)។ នេះ ជាការអះអាងឡើង របស់កំពូលកីឡាជាតិប្រេស៊ីល ...

យល់ស៊ីជម្រៅផ្នែក កីឡា និងបច្ចេកវិទ្យា

កីឡា និងបច្ចេកវិទ្យា

អឹមបាពេ ប្រកាសជាផ្លូវការ ចាកចេញពីក្រុម ប៉ារីស

កីឡា និងបច្ចេកវិទ្យា

ថើបមាត់ ៖ ក្រុមកីឡាការិនី​ផ្អាកលេង​​បើប្រធានសហព័ន្ធ​មិនលាឈប់

រឿងអាស្រូវកើតចេញពី «ការចាប់ឱប-ថើបមាត់» របស់លោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ កំពុងបន្តភាគទៅមុខ ដោយសារមេដឹកនាំរូបនេះ បដិសេធមិនលាឈប់ពីតំណែងរបស់ខ្លួន។ នោះគឺដល់វេនក្រុមកីឡាការិនី របស់ក្រុមជម្រើសជាតិអេស្ប៉ាញ ដែលបានប្រកាសផ្អាកលេង ឲ្យក្រុមជម្រើសជាតិ ...
កីឡា និងបច្ចេកវិទ្យា

FIFA ប្រកាសបើក​«នីតិវិធីវិន័យ»​ប្រឆាំងប្រធានសហព័ន្ធ​អេស្ប៉ាញ

សហព័ន្ធបាល់ទាត់អន្តរជាតិ «FIFA» បានប្រកាសបើក«នីតិវិធីវិន័យ»​ទៅលើលោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ ជុំវិញការចាប់ឱប-ថើបមាត់​កីឡាការិនី Jennifer Hermoso ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ ផ្នែកស្ត្រី បន្ទាប់ពីក្រុមកីឡាការិនីទាំងនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស ...

Comments are closed.