កីឡា និងបច្ចេកវិទ្យាបាល់ទាត់

Champions League ៖ លីយ៉ុង-បាសឺឡូន រកមួយគ្រាប់គ្មាន

បន្ទាប់ពីមិនបានឆ្លងវគ្គ សម្រាប់ក្របខណ្ឌ​ដណ្ដើមជើងឯកអ៊ឺរ៉ុប «Champions League» អស់រយៈពេល​ជាច្រើនឆ្នាំ​កន្លងមក ក្រុមតោបារាំង លីយ៉ុង (Olympique Lyonnais – បារាំង) បានឡើងមកប្រកួត ក្នុងវគ្គ១ភគ៨ផ្ដាច់ព្រ័ត្រ ក្នុងឆ្នាំនេះ កាលពី យប់ម៉ិញ ទល់នឹងក្រុម បាសឺឡូន (FC Barcelona) នាកីឡាដ្ឋាន «Groupama Stadium» របស់ក្រុមលីយ៉ុង។

តែបើទោះជាក្រុម បាសឺឡូន ជាក្រុមបាល់ទាត់យក្សមួយ នៅអ៊ឺរ៉ុបក្ដី តែក្រុម លីយ៉ុង បានប្រកួតយ៉ាងប្ដូរផ្ដាច់ និងទប់ទល់រហូតដល់ទទួលបានលទ្ធផលស្មើ នៅទីបំផុត ហើយក្រុមទាំងសងខាង រកមិនបានសូម្បីតែមួយគ្រាប់។

លទ្ធផលក្នុងការប្រកួត«ទៅ»នេះ (០-០) នឹងអនុញ្ញាតឲ្យក្រុមតោបារាំង នៅមានក្ដីសង្ឃឹម​ច្រើននៅឡើយ ក្នុងការប្រកួត«ត្រឡប់» រវាងក្រុមទាំងពីរ នៅ៣សប្ដាហ៍ខាងមុខ ដោយទម្លាក់ក្រុមអ្នកមានបុណ្យ បាសឺឡូន នៅក្នុងកីឡដ្ឋាន «Champ Nou» របស់ក្រុមនេះ។


សម្រាប់គូប្រកួត​«ទៅ»​មួយទៀត ក្នុងក្របខណ្ឌ«Champions League»តែមួយ រវាងក្រុម លីវើភូល (Liverpool FC – អង់គ្លេស) ទល់នឹងក្រុម បាយ៉ើន (Bayern Munich – អាល្លឺម៉ង់) នៅក្នុងកីឡដ្ឋាន «Anfield» របស់ក្រុមតោក្រហម ក៏រកមិនបានមួយគ្រាប់ ដូចគ្នាដែរ (០-០)។

ក្រុម លីវើភូល បានគ្រប់គ្រងសាច់បាល់បានច្រើន និងមានឱកាសរកគ្រាប់បាល់បានច្រើនដង តែខ្សែប្រយុទ្ធរបស់​ក្រុមតោក្រហមថ្ងៃនេះ មិនបានបង្ហាញថ្វីជើង ប្រកបដោយប្រសិទ្ធិភាព របស់ខ្លួនទេ។

ដូច្នេះ សម្រាប់ការប្រកួត«ត្រឡប់» នៅ៣សប្ដាហ៍ខាងមុខ ក្នុងកីឡដ្ឋាន «Allianz Arena» របស់ក្រុម បាយ៉ើន លទ្ធផលពិតជាពិបាកទាយដឹងណាស់ ហើយរឿងចាញ់ឈ្នះ អាចនឹងកើតមានសម្រាប់ក្រុមទាំងពីរ ដូចការប្រកួត លីយ៉ុង-បាសឺឡូន ដែរ៕



លំអិតបន្ថែមទៀត

កីឡា និងបច្ចេកវិទ្យា

អធិរាជអាវស ម្ចាស់​ជើងឯក​អ៊ឺរ៉ុប​បីជំនាន់ ហាវអាវ​ព្រោះ​ត្រូវ​អាហ្សាក់​បំបាក់

ផែនដីក្រឡាប់ចាក់ នៅរាជធានីម៉ាឌ្រីត! ក្រុមរៀលម៉ាឌ្រីត (Real Madrid – អេស្ប៉ាញ) ហៅ អធិរាជអាវស និងជាម្ចាស់ជើងឯកអ៊ឺរ៉ុប បីជំនាន់ជាប់គ្នា បានដួលបះជើងក្នុងយប់ថ្ងៃអង្គារនេះ ទល់នឹងក្រុមអាហ្សាក់អាមស្ទែដាម ...
កីឡា និងបច្ចេកវិទ្យា

«សំដីរើសអើង»របស់អាជ្ញាកណ្ដាល​ទី៤​ផ្អាកការប្រកួតរវាង ប៉ារីស-​អ៊ីស្តាំប៊ូល

អាជ្ញាកណ្ដាលទី៤ រងការចោទប្រកាន់ថា បានប្រើ«សំដីរើសអើង»ពណ៌សម្បុរ ទៅលើ​ជំនួយការ​គ្រូបង្វឹក របស់ក្រុម អ៊ីស្ដាំប៊ូល (Istanbul Basaksehir – ទួរគី) ដែលធ្វើឲ្យ​ការប្រកួតរវាងក្រុមនេះ ទល់នឹងក្រុម ប៉ារីស ...

យល់ស៊ីជម្រៅផ្នែក កីឡា និងបច្ចេកវិទ្យា

កីឡា និងបច្ចេកវិទ្យា

អឹមបាពេ ប្រកាសជាផ្លូវការ ចាកចេញពីក្រុម ប៉ារីស

កីឡា និងបច្ចេកវិទ្យា

ថើបមាត់ ៖ ក្រុមកីឡាការិនី​ផ្អាកលេង​​បើប្រធានសហព័ន្ធ​មិនលាឈប់

រឿងអាស្រូវកើតចេញពី «ការចាប់ឱប-ថើបមាត់» របស់លោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ កំពុងបន្តភាគទៅមុខ ដោយសារមេដឹកនាំរូបនេះ បដិសេធមិនលាឈប់ពីតំណែងរបស់ខ្លួន។ នោះគឺដល់វេនក្រុមកីឡាការិនី របស់ក្រុមជម្រើសជាតិអេស្ប៉ាញ ដែលបានប្រកាសផ្អាកលេង ឲ្យក្រុមជម្រើសជាតិ ...
កីឡា និងបច្ចេកវិទ្យា

FIFA ប្រកាសបើក​«នីតិវិធីវិន័យ»​ប្រឆាំងប្រធានសហព័ន្ធ​អេស្ប៉ាញ

សហព័ន្ធបាល់ទាត់អន្តរជាតិ «FIFA» បានប្រកាសបើក«នីតិវិធីវិន័យ»​ទៅលើលោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ ជុំវិញការចាប់ឱប-ថើបមាត់​កីឡាការិនី Jennifer Hermoso ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ ផ្នែកស្ត្រី បន្ទាប់ពីក្រុមកីឡាការិនីទាំងនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស ...

Comments are closed.