កីឡា និងបច្ចេកវិទ្យាបាល់ទាត់

ល្បីខ្លាំង! កាយវិការ​«ផឹកតែ»​ដើម្បី​អបអរ​គ្រាប់បាល់​ របស់​ខ្សែប្រយុទ្ធ​អាមេរិក

នៅសហរដ្ឋអាមេរិក និងនៅអ៊ឺរ៉ុបខាងលិច កាយវិការ«ផឹកតែ»ដើម្បីអបអរគ្រាប់បាល់ របស់នាង «Alex Morgan» ខ្សែប្រយុទ្ធក្រុមបាល់ទាត់អាមេរិក បានបង្កឲ្យផ្ទុះភាពសប្បាយរីករាយមិនតិចទេ នៅលើបណ្ដាញសង្គម និងនៅតាមសារព័ត៌មាន។

មូលហេតុ? ព្រោះគ្រាប់បាល់ របស់កីឡាការិនី​ខ្សែប្រយុទ្ធអាមេរិក រកបាននៅក្នុងការប្រកួត វគ្គ១ភាគ២ផ្ដាច់ព្រ័ត្រ ទល់នឹងក្រុមជម្រើសជាតិ របស់ចក្រភពអង់គ្លេស ដែលជាប្រជាជាតិល្បីខាង«ផឹកតែ» ជាជាងប្រទេសណា​ទាំងអស់។

ខាងក្រោមនេះ ជាការជ្រើសរើសរូបភាពទាំងឡាយ ដែលជាការសើចសប្បាយ លាយឡំនឹងការចំអក របស់បណ្ដាញផ្សព្វផ្សាយ និងក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម។

សូមបញ្ជាក់ដែរថា ក្រុមបាល់ទាត់ជម្រើសជាតិស្ត្រី របស់សហរដ្ឋអាមេរិក បានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ នៃបាល់ទាត់ពិភពលោកឆ្នាំនេះ ដែលកំពុងប្រពឹត្តិទៅ ក្នុងប្រទេសបារាំង។ អាមេរិកដែលជាម្ចាស់ពានពិភពលោក ឆ្នាំ២០១៥ បានឡើងទៅដល់វគ្គផ្ដាច់ព្រ័ត្រជាថ្មី បន្ទាប់ពីបានបំបាក់ក្រុមជម្រើសជាតិអង់គ្លេស កាលពីយប់ថ្ងៃទី២ ខែកក្កដា ដោយពិន្ទុ២-១ ក្នុងនោះ​គ្រាប់បាល់ទីពីរ រកបានដោយកីឡាការិនីខាងលើ៕



លំអិតបន្ថែមទៀត

កីឡា និងបច្ចេកវិទ្យា

ពានពិភពលោក​២០២២៖ យក្សបាល់ទាត់ អ៊ីតាលី ជ្រុះចេញ​ជាស្ថាពរ

ជាលើកទី២ជាប់គ្នា ក្នុងប្រវត្តិសាស្ត្របាល់ទាត់ ប្រទេស អ៊ីតាលី ដែលជា«យក្សបាល់ទាត់» និងជាម្ចាស់ពានអ៊ឺរ៉ុប ឆ្នាំ២០២០ មិនបានចូលរួម​ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក នៅប្រទេសកាតា ឆ្នាំ២០២២ខាងមុខទេ បន្ទាប់ត្រូវបានជម្រុះចេញ ដោយប្រទេស ម៉ាសេដ័ន ...
កីឡា និងបច្ចេកវិទ្យា

FIFA ធ្វើបច្ចុប្បន្នភាព​​ចំណាត់ថ្នាក់​បាល់ទាត់​ពិភពលោក ចុងឆ្នាំ២០២២

បន្ទាប់ពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ដែលបានបញ្ចប់ទៅកាលពីយប់ថ្ងៃអាទិត្យមុន សហព័ន្ធបាល់ទាត់អន្តរជាតិ «FIFA» បានចេញផ្សាយបញ្ជីសន្ទស្សន៍ ចុងឆ្នាំ២០២២ ស្ដីពីចំណាត់ថ្នាក់​នៃបណ្ដាសមាជិក ទាំង២១១ប្រទេស និងបង្ហាញថា ប្រទេសប្រេស៊ីល ដែលត្រូវបានជម្រុះចេញ នៅវគ្គ១/៤ផ្ដាច់ព្រ័ត្រនោះ នៅតែបន្តកាន់កាប់ចំណាត់ថ្នាក់កំពូលដដែល។ ...
កីឡា និងបច្ចេកវិទ្យា

អាជ្ញាកណ្ដាល​គាំងបេះដូង​ស្លាប់​ក្នុង​ការ​​ប្រកួត លើ​ភ្នំ​​ខ្ពស់​ជាង​៤គីឡូម៉ែត្រ

អាជ្ញាកណ្ដាលបាល់ទាត់មួយរូប អាយុ៣២ឆ្នាំ បានទទួលមរណភាព នៅខណៈការប្រកួតកំពុងប្រព្រឹត្តិទៅ នៅនាទី​ទី៤៩ រវាងក្រុម «Always Ready» និងក្រុម «Oriente Petrolero» នៅក្នុងក្រុង «El ...

យល់ស៊ីជម្រៅផ្នែក កីឡា និងបច្ចេកវិទ្យា

កីឡា និងបច្ចេកវិទ្យា

អឹមបាពេ ប្រកាសជាផ្លូវការ ចាកចេញពីក្រុម ប៉ារីស

កីឡា និងបច្ចេកវិទ្យា

ថើបមាត់ ៖ ក្រុមកីឡាការិនី​ផ្អាកលេង​​បើប្រធានសហព័ន្ធ​មិនលាឈប់

រឿងអាស្រូវកើតចេញពី «ការចាប់ឱប-ថើបមាត់» របស់លោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ កំពុងបន្តភាគទៅមុខ ដោយសារមេដឹកនាំរូបនេះ បដិសេធមិនលាឈប់ពីតំណែងរបស់ខ្លួន។ នោះគឺដល់វេនក្រុមកីឡាការិនី របស់ក្រុមជម្រើសជាតិអេស្ប៉ាញ ដែលបានប្រកាសផ្អាកលេង ឲ្យក្រុមជម្រើសជាតិ ...
កីឡា និងបច្ចេកវិទ្យា

FIFA ប្រកាសបើក​«នីតិវិធីវិន័យ»​ប្រឆាំងប្រធានសហព័ន្ធ​អេស្ប៉ាញ

សហព័ន្ធបាល់ទាត់អន្តរជាតិ «FIFA» បានប្រកាសបើក«នីតិវិធីវិន័យ»​ទៅលើលោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ ជុំវិញការចាប់ឱប-ថើបមាត់​កីឡាការិនី Jennifer Hermoso ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ ផ្នែកស្ត្រី បន្ទាប់ពីក្រុមកីឡាការិនីទាំងនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស ...

Comments are closed.