ដំណឹងពិភពលោក

ត្រាំ អបអរ​ជ័យជំនះ​ក្រុម​កីឡាការិនី​បាល់ទាត់​អាមេរិក… ជាង​ពីរម៉ោង​ក្រោយ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានប្រើពេលដល់ទៅ ជាង​ពីរម៉ោង​ក្រោយ ដើម្បីអបអរសាទរជ័យជំនះ របស់ក្រុមជម្រើសជាតិអាមេរិក ដែលបានលើកពានបាល់ទាត់ពិភពលោក ជាលើកទី៤ ក្នុងយប់ថ្ងៃនេះ បន្ទាប់ពីបានប្រកួតឈ្នះក្រុមបាល់ទាត់ហូឡង់ ក្នុងពិន្ទុ២-១។

លោក ត្រាំ បានសរសេរនៅលើទំព័រទ្វីសធើរ របស់លោកថា៖

«អបអរសាទរក្រុមកីឡាការិនីបាល់ទាត់អាមេរិក សម្រាប់ជ័យជំនះរបស់ពួកនាង នៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក។ ជាការប្រកួតដ៏ធំ និងគួរឲ្យស្ងប់ស្ងែងណាស់។ ប្រទេសអាមេរិក ពិតជាមានមោទនភាពក្រៃលែង ចំពោះអ្នក។»

សំណេររបស់ប្រធានាធិបតី នៃប្រទេសមហាអំណាច ចំពោះជ័យជំនះរបស់ក្រុមជម្រើសជាតិខ្លួន បានធ្វើឡើងនៅ​«ជាង​ពីរម៉ោង​ក្រោយ» ពីការប្រកួតរបានបញ្ចប់ ពោលគឺសាររបស់លោក ត្រាំ បង្ហោះនៅម៉ោង២១និង១១នាទី ខណៈការប្រកួតបានបញ្ចប់ទៅ នៅម៉ោង១៨និង៥៥នាទី (ម៉ោងក្នុងប្រទេសបារាំង)។

ផ្ទុយទៅវិញ លោក បារ៉ាក់ អូបាម៉ា អតីប្រធានាធិបតីអាមេរិក មានភាពរហ័សរហួនជាងលោក ត្រាំ ដោយបានបង្ហោះសារអបអរសាទររបស់លោក នៅម៉ោង១៧និង២០នាទី។ លោក អូបាម៉ា បានសរសេរថា៖

«អបអរសាទរ សម្រាប់ក្រុមកីឡាការិនីដ៏ចែងចាំង របស់សហរដ្ឋអាមេរិក ដែលបានបំបែកឯកតកម្ម។ ជាក្រុមបាល់ទាត់ដ៏អស្ចារ្យ ដែលបន្តរីកលូតលាស់ជានិច្ច ក៏ដូចជាពួកយើងទាំងអស់គ្នាដែរ (…) ខ្ញុំស្រឡាញ់ក្រុមបាល់ទាត់មួយនេះ។»

អតីតប្រធានាធិបតីអាមេរិក បានបង្ហោះសារខាងលើ នៅម៉ោង១៩និង២០នាទី ពោលគឺ២៥នាទីក្រោយការប្រកួតបានបញ្ចប់។ តែអ្នកស្រី ម៉េឡានី ត្រាំ (Melania Trump) ភរិយាលោក ត្រាំ បានបង្ហោះសារ ដើម្បីថ្លែងពីការរីករាយរបស់អ្នកស្រី បានមុនលោក អូបាម៉ា ទៅទៀត។

អ្នកស្រី ត្រាំ បានសរសេរសារ នៅម៉ោង១៩និង១២នាទី ដូច្នេះថា៖

«ចូលរួមអបអរសាទរ សម្រាប់ម្ចាស់ជើងឯកបាល់ទាត់ពិភពលោក ផ្នែកស្ត្រី ឆ្នាំ២០១៩៕»



លំអិតបន្ថែមទៀត

ដំណឹង

អង្គការ«OSCE» ចោទ ត្រាំ ថា​«រំលោភអំណាច​យ៉ាងងងើល»

ប្រធានាធិបតីអាមេរិក​ផុតអាណត្តិ លោក ដូណាល់ ត្រាំ (Donald Trump) បាន​និង​កំពុង​«រំលោភអំណាច​យ៉ាងងងើល» នៅចំពោះការទាមទារ ​ឲ្យបញ្ឈប់​ការរាប់សន្លឹកឆ្នោត របស់ពលរដ្ឋម្ចាស់ឆ្នោត នៅក្នុងការបោះឆ្នោត​​ប្រធានាធិបតី ដែលបានប្រព្រឹត្តិទៅ កាលពីថ្ងៃអង្គារទី៤ ...
វប្បធម៌ និងជីវិត

ទូរទស្សន៍​«Téléfoot»បារាំងបិទការផ្សាយ បន្ទាប់ពី​បើកទ្វារ​៦ខែ

បន្ទាប់ពី​បើកទ្វារ​៦ខែ រាប់ពីខែសីហា ឆ្នាំ២០២០មក ទូរទស្សន៍បាល់ទាត់បារាំងឈ្មោះ «Téléfoot» បានបិទ​ការផ្សាយ​របស់ខ្លួន ជាស្ថាពរក្នុងយប់ថ្ងៃអាទិត្យទី៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ។ ការប្រកាសបិទការផ្សាយ ធ្វើឡើង​នៅចុងកម្មវិធី «Vrai Mag» ...
កីឡា និងបច្ចេកវិទ្យា

រ៉ូណាល់ឌីញ៉ូ ប្រតិកម្ម​ជាលើក​ដំបូង បន្ទាប់ពី​ចេញពី​ពន្ធនាគារ​នៅ​ប៉ារ៉ាហ្គាយ

បើទោះជាត្រូវបានអនុញ្ញាត ឲ្យនៅក្រៅឃុំម្ដេចក្ដី តែអតីតកីឡាករបាល់ទាត់ លោក រ៉ូណាល់ឌីញ៉ូ (Ronaldinho) នៅតែស្ថិតក្នុងការឃ្លាំមើល ពីសំណាក់តុលាការ នៃប្រទេសប៉ារ៉ាហ្គាយ នៅឡើយ។ ពីសណ្ឋាគារមួយ (ក្នុងក្រុង «Asuncion») ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.