កីឡា និងបច្ចេកវិទ្យាប្រដាល់

ផាគីអៅ យកឈ្នះ ប្រ៊ូន័រ ដោយពិន្ទុនិង​ទទួល​ខ្សែក្រវាត់ WBA មកពាក់

កីឡាករប្រដាល់ដ៏ល្បី ជាតិហ្វីលីពីន លោក មានី ផាគីអៅ (Manny Pacquiao) ទទួលបានខ្សែក្រវាត់ «WBA» មកពាក់ទាំងក្ដីរំភើប បន្ទាប់ពីបានវាយឈ្នះកីឡាករ ជាតិអាមេរិក លោក អាឌ្រីអ៊ាង ប្រ៊ូន័រ (Adrien Broner) ក្នុងយប់ថ្ងៃទី១៩ ចូលមកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩នេះ នៅក្រុងឡាសវេហ្គាស សហរដ្ឋអាមេរិក។

ជ័យជំនះរបស់កីឡាករ មកពីទ្វីបអាស៊ី ត្រូវបានកាត់សេចក្ដី ដោយសម្លេងជាឯកច្ឆ័ន្ទ ពីសំណាក់ចៅក្រមទាំងអស់ នៅក្នុងការប្រកួត១២ជុំ ដ៏សម្បើមមួយនេះ។

ការកាត់សេចក្ដី របស់អស់លោកចៅក្រម ក៏មិនខុសប៉ុន្មានឡើយ ពីការកាត់សេចក្ដី របស់បណ្ដាអ្នកទស្សនា នៅផ្ទាល់កន្លែង និងនៅជុំវិញពិភពលោក ដែលមើលឃើញថា កីឡាករជាតិហ្វីលីពី មានប្រៀបយ៉ាងខ្លាំង និងបានវ៉ៃចេញបានច្រើនដៃ ចំកណ្ដាលមុខកីឡាករ ប្រ៊ូន័រ។

គូប្រកួតជាច្រើន របស់កំពូលកីឡាករ ផាគីអៅ តែងរំលឹកប្រាប់គ្នីគ្នាថា ឲ្យប្រយ័ត្នបំផុតចំពោះកណ្ដាប់ដៃសន្ធាប់ នៅពេលកីឡាករហ្វីលីពីនរូបនេះ វាយចេញទៅម្ដងៗ។ នៅក្នុងការប្រកួតលើកនេះ អមដោយសម្លេងហ៊ោរកញ្ជៀវ ពីសំណាក់អ្នកទស្សនា នៅផ្ទាល់កន្លែង​ផង កីឡាករ ផាគីអៅ បើកការវាយចេញជាច្រើនដង ប្រកបដោយសន្ទុះយ៉ាងខ្លាំងក្លា ទៅលើគូប្រកួតខ្លួន។

កីឡាករ ប្រ៊ូន័រ ដែលរងមួយដៃៗ ធ្ងន់ៗពីគូប្រកួត បានស្រវាឱបកីឡាករ ជាតិហ្វីលីពីនវិញ ដើម្បីទប់ស្កាត់ការវាយសន្ធាប់ទាំងនោះ និងដើម្បីចៀសវាង ការដួលចាញ់ (KO) ទាំងមិនទាន់ចប់ការប្រកួត។

បន្ទាប់ពីជ័យជំនះនេះទៅ កំពូលកីឡាករប្រដាល់ មកពីទ្វីបអាស៊ី ដែលមានវ័យ៤០ឆ្នាំរូបនេះ មានបំណងងាក​ទៅរកការប្រកួតមួយទៀត​ ដែលអាចជា​ការប្រកួតចុងក្រោយ នៃជីវិតប្រដាល់​របស់ខ្លួន៖ នោះ គឺការសងសឹក​ តាមរយៈការវិល​​មករកសង្វៀនវិញ ជាមួយកីឡាករ ផ្លយ ម៉ាយវេឌើរ (Floyd Mayweather) ដែលបានវាយកីឡាករ ផាគីអៅ ឲ្យចាញ់ដោយពិន្ទុ កាលពីឆ្នាំ២០១៥៕



លំអិតបន្ថែមទៀត

ដំណឹង

កំពូល​អ្នកប្រដាល់​ហ្វីលីពីន ប្រកាសបេក្ខភាព​ប្រជែងប្រធានាធិបតី ឌូតែតេ

កំពូល​អ្នកប្រដាល់​ហ្វីលីពីន ដ៏មានប្រជាប្រិយភាព លោក មានី ផាគីអៅ (Manny Pacquiao) បានប្រកាសបេក្ខភាពរបស់លោក ក្នុងថ្ងៃអាទិត្យនេះ ដើម្បីឈានទៅប្រកួតប្រជែង ក្នុងការបោះឆ្នោតប្រធានាធិបតី នៅឆ្នាំ២០២២ខាងមុខ។ លោក ...
កីឡា និងបច្ចេកវិទ្យា

«អាថ៌កំបាំង»​របស់ ផាគីអៅ នៅ​មុន​ឡើង​សង្វៀន​ប្រកួត​ទល់នឹង​ ប្រ៊ូន័រ

នៅប៉ុន្មានម៉ោង មុនការប្រកួតទល់នឹងកីឡាករ អាឌ្រីអ៊ាង ប្រ៊ូន័រ (Adrien Broner) នៅក្រុងឡាសវេហ្គាស (ភាគខាងលិចសហរដ្ឋអាមេរិក) កីឡាករប្រដាល់ មានី ផាគីអៅ (Manny Pacquiao) ...
កីឡា និងបច្ចេកវិទ្យា

កីឡាកាស៖ «Silver King» គាំង​បេះដូង​ស្លាប់ នៅក្នុង​ពេល​ប្រកួត

ពិភពកីឡាចំបាប់សេរី ឬហៅថា កីឡាកាស (បារាំងហៅ Catch អង់គ្លេសហៅ Wrestling) បានបាត់បង់កីឡាករល្បីម្នាក់ កាលពីយប់ថ្ងៃសៅរ៍ ចុងសប្ដាហ៍នេះ ក្នុងការប្រកួតបែបមិត្តភាពមួយ នៅរាជធានីឡុងដ៍ នៃចក្រភពអង់គ្លេស។ ...

យល់ស៊ីជម្រៅផ្នែក កីឡា និងបច្ចេកវិទ្យា

កីឡា និងបច្ចេកវិទ្យា

អឹមបាពេ ប្រកាសជាផ្លូវការ ចាកចេញពីក្រុម ប៉ារីស

កីឡា និងបច្ចេកវិទ្យា

ថើបមាត់ ៖ ក្រុមកីឡាការិនី​ផ្អាកលេង​​បើប្រធានសហព័ន្ធ​មិនលាឈប់

រឿងអាស្រូវកើតចេញពី «ការចាប់ឱប-ថើបមាត់» របស់លោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ កំពុងបន្តភាគទៅមុខ ដោយសារមេដឹកនាំរូបនេះ បដិសេធមិនលាឈប់ពីតំណែងរបស់ខ្លួន។ នោះគឺដល់វេនក្រុមកីឡាការិនី របស់ក្រុមជម្រើសជាតិអេស្ប៉ាញ ដែលបានប្រកាសផ្អាកលេង ឲ្យក្រុមជម្រើសជាតិ ...
កីឡា និងបច្ចេកវិទ្យា

FIFA ប្រកាសបើក​«នីតិវិធីវិន័យ»​ប្រឆាំងប្រធានសហព័ន្ធ​អេស្ប៉ាញ

សហព័ន្ធបាល់ទាត់អន្តរជាតិ «FIFA» បានប្រកាសបើក«នីតិវិធីវិន័យ»​ទៅលើលោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ ជុំវិញការចាប់ឱប-ថើបមាត់​កីឡាការិនី Jennifer Hermoso ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ ផ្នែកស្ត្រី បន្ទាប់ពីក្រុមកីឡាការិនីទាំងនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស ...

Comments are closed.