ដំណឹងពិភពលោក

Covid-19៖ WHO ឲ្យអ៊ឺរ៉ុប​ត្រៀម​ខ្លួន​ពីការរាតត្បាត នៅ​សិសិររដូវ​ក្រោយ

នៅ​សិសិររដូវ​ក្រោយ បណ្ដាប្រទេសនៅទ្វីបអ៊ឺរ៉ុប ត្រូវត្រៀមខ្លួន ដើម្បីទប់ស្កាត់ការរាតត្បាត នៃជំងឺ«Covid-19» ដែលអាចកើតមានជាថ្មី បើទោះនៅពេលនេះ តួលេខបង្ហាញ​ពីការថមថយ នៃការរាតត្បាតនេះក៏ដោយ។

លោកវេជ្ជបណ្ឌិត «Hans Kluge» នាយកអង្គការសុខភាពពិភពលោក (WHO Europe) ប្រចាំនៅ​ទ្វីបអ៊ឺរ៉ុប បានព្រមានឡើងដូច្នេះ និងបញ្ជាក់បន្ថែមថា ការរាតត្បាត​ជាលើក​ទីពីរ នឹង​កើតមាន ហើយអាច​សម្លាប់មនុស្ស ច្រើនជាងការរាតត្បាត នៅពេលនេះ។

ក្នុងកិច្ចសម្ភាសមួយ ជាមួយសារព័ត៌មាន «Telegraph» នៃចក្រភពអង់គ្លេស មេដឹកនាំ​ជាតិប៊ែលហ្សិក ប្រចាំតំបន់ របស់អង្គការខាងលើ បានលើកឡើងថា ទន្ទឹមនឹង​ការអបអរ ចំពោះ​​តួលេខ​ថយចុះ​នៃការរាតត្បាត រដ្ឋាភិបាលនៃបណ្ដា​ប្រទេស​អ៊ឺរ៉ុប ចាំបាច់​ត្រូវត្រៀមខ្លួន នៅចំពោះការរាតត្បាត ជាលើកទីពីរ ដែលអាចមានសភាពរង្គាល ជាលើកនេះ។

លោកថា៖

«រលកទីពីរ នៃការរាតត្បាត នឹងមកដល់ នៅ​សិសិររដូវ​ក្រោយ ខណៈការថយចុះ នៃ​កម្លាំង​រាតត្បាត ស្ថិតនៅឆ្ងាយនៅឡើយ ពីទីបញ្ចប់របស់វា។ ការរាតត្បាតជាថ្មី នឹងមាន​សភាព​ធ្ងន់ធ្ងរ ហើយអាចសម្លាប់​មនុស្ស ច្រើនជាងពេលនេះ ដោយហេតុថា មេរោគ”Covid-19″ អាចនឹងរួមកម្លាំង ជាមួយជំងឺប្រចាំរដូវផ្សេងទៀត ដូចយ៉ាង ជំងឺ​ផ្ដាសាយ​ធំជាដើម។»

លោក «Kluge» បានស្នើឲ្យបណ្ដាប្រទេស នៅទ្វីបអ៊ឺរ៉ុប មើលគំរូរបស់ប្រទេសមួយចំនួន នៅក្នុងទ្វីបអាស៊ី។ លោកមានប្រសាសន៍ថា៖

«ប្រទេសសិង្ហបូរី និងជប៉ុន បានយល់ថា ពេលនេះ មិនមែនជាពេលស្រែកហ៊ោរកញ្ជៀវ សប្បាយនឹងការថមថយ នៃការរាតត្បាតនោះទេ តែជាពេលវេលា នៃការត្រៀមខ្លួន សម្រាប់ការរាតត្បាត ដែលអាចកើតមាន ជាបន្តបន្ទាប់ នាពេលខាងមុខ៕»



លំអិតបន្ថែមទៀត

កម្ពុជា

មេដឹកនាំសភាអ៊ឺរ៉ុប ទាមទារឲ្យ​ស៊ើបអង្កេត​ករណី​ចាប់ពង្រត់ វ៉ាន់ឆាឡឺម

សភាសហភាពអ៊ឺរ៉ុប (EU Parl) ដែលមានទីតាំងនៅក្រុងស្ត្រាប៊ួរ (Strasbourg) ប្រទេសបារាំង បានស្នើឲ្យកម្ពុជា និងថៃ ត្រូវធ្វើការស៊ើបអង្កេត ឲ្យបានម៉ត់ចត់ និងជាបន្ទាន់ ចំពោះករណីលោក វ៉ាន់ឆាឡឺម ...
កំសាន្ដ

នៅអេស្ប៉ាញ មនុស្សយន្ដ​​«Beer Cart»​ចាក់​ស្រាបៀរ​បម្រើភ្ញៀវ

នៅក្នុងហាង «La Gitana Loca» នៃក្រុងសេវីល (Séville) ប្រទេសអេស្ប៉ាញ មនុស្ស​យន្ដឈ្មោះ «Beer Cart» បានក្លាយជាអ្នកចាក់ស្រាបៀរ ជំនួសឲ្យមនុស្ស។ មនុស្សយន្ដ ...
ដំណឹង

លីប៊ី៖ ការប្រយុទ្ធ​ ដណ្ដើម​កាន់កាប់​រដ្ឋធានី បាន​សម្លាប់​មនុស្ស​ជាង​១២០នាក់

ក្នុងគោលបំណង ដណ្ដើម​កាន់កាប់​រដ្ឋធានី ទ្រីប៉ូលី កងទ័ពរបស់​លោកសនាប្រមុខ «Khalifa Haftar» ដែលតាំងខ្លួនជា«កងទ័ពជាតិលីប៊ី» បានធ្វើការប្រយុទ្ធ តាំងពីដើមខែមេសាមក តទល់នឹងកងទ័ពបង្រួបបង្រួមជាតិ ដែលគ្រប់គ្រងដោយរដ្ឋាភិបាលលីប៊ីបច្ចុប្បន្ន ទទួលស្គាល់ដោយសហគមន៍អន្តរជាតិ។ ស្ថិតក្នុងស្ថានភាពមិនឈ្នះមិនចាញ់ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.