ដំណឹងពិភពលោក

បាតុកម្ម​នៅ​វេណេហ្សុយអេឡា៖ «រថពាសដែក»បើក​បុកហ្វូងបាតុករ

ការប៉ះទង្គិចគ្នា បានកើតឡើងក្នុងថ្ងៃអង្គារទី៣០ ខែមេសានេះ នៅតាមដងផ្លូវនានា ក្នុងរដ្ឋធានីការ៉ាកាស ដែលក្រុមបាតុករប្រឆាំង បានជួបប្រជុំគ្នា។ រថពាសដែក បានបើកបុកចូលហ្វូងបាតុករ និងបានធ្វើមនុស្សជាច្រើន ដួលដេកនៅលើថ្នល់ ខណៈទាហានម្នាក់ ដែលស្និតរដ្ឋអំណាចសព្វថ្ងៃ បានរងរបួស។

កងទ័ពវេណេហ្សុយអេឡាមួយភាគ បានងើបឡើងនៅថ្ងៃអង្គារនេះ ដើម្បីគាំទ្រមេដឹកនាំប្រឆាំង លោក រ៉ន់ ហ្គេដូ (Juan Guaido) ដែលអះអាងថា ពេលវេលាបានមកដល់ហើយ ដើម្បីបណ្ដេញប្រធានាធិបតី​ក្នុងតំណែង លោក នីកូឡា ម៉ាឌូរ៉ូ (Nicolas Maduro) ឲ្យចេញពីអំណាច​ ដ៏ចាក់ឫសរបស់ខ្លួន។

ទិដ្ឋភាពកង់ឡាន ដុតឆេះបញ្ចេញផ្សែងខ្មួលខ្មាញ់ ការចោលដុំថ្ម រួមនឹងផ្សែងគ្រាប់បែកបង្ហូទឹកភ្នែក… បង្ហាញពីការប្រឈមមុខដាក់គ្នាខ្លាំងក្លា រវាងកងកម្លាំងស្មោះស្ម័គ្រ របស់លោក នីកូឡា ម៉ាឌូរ៉ូ នៅក្បែរបន្ទាយយោធា «La Carlota» នៃរដ្ឋធានីការ៉ាកាស ដែលមេដឹកនាំប្រឆាំងបានបង្ហាញវត្តមាន នៅទីនោះ។

» កំណត់សម្គាល់៖ រូបភាពអាចបង្កភាពតក់ស្លុត!

រូបភាពនៅតាមកញ្ចក់ទូរទស្សន៍ បានបង្ហាញឲ្យឃើញ «រថពាសដែក»មួយគ្រឿង បានបើកបុកចូលហ្វូងមនុស្ស។ បន្ទាប់មក គេឃើញមានទាហានជាច្រើនសិបនាក់ ដែលមានពាក់កន្សែងពណ៌ខៀវ (សញ្ញា នៃការគាំទ្រចលនាប្រឆាំង) និងប្រដាប់ដោយអាវុធ កំពុងដាក់ពង្រាយគ្នា នៅជុំវិញតំបន់ ដែលក្រុមបាតុករឈរជើង។

លោក រ៉ន់ ហ្គេឌូ បានថ្លែងតាមបណ្ដាញសង្គមទ្វីសធើរថា «មិនត្រឡប់ក្រោយ​វិញឡើយ» ក្នុងការបណ្ដេញលោក នីកូឡា ម៉ាឌូរ៉ូ ឲ្យចេញពីអំណាច។ អមជុំវិញ ដោយកងទ័ព «ដ៏ក្លាហាន» មេដឹកនាំប្រឆាំងរូបនេះ បានថ្លែងថា៖

«ថ្ងៃនេះ វីរកងទ័ព វីរពលរដ្ឋ និងវីរជន ដែលស្រឡាញ់រដ្ឋធម្មនុញ្ញ បានឆ្លើយតបនឹងការអំពាវនាវរបស់យើង។ ហើយយើង ក៏បានឆ្លើយតបទៅវិញ ថាយើងនឹងជួបគ្នា នៅតាមដងផ្លូវនានា នៃប្រទេសវេណេហ្សុយអេឡា។»

ជាការឆ្លើយតបវិញ លោក នីកូឡា ម៉ាឌូរ៉ូ បានសរសេរ នៅលើទំព័រទ្វីសធើរ បញ្ជាក់ពី​«ភក្ដីភាពទាំងស្រុង» នៃអគ្គមេបញ្ជាការកងទ័ព ខណៈរដ្ឋមន្ត្រីការពារជាតិរបស់លោក គឺលោកឧត្ដមសេនីយ៍ «Vladimir Padrino Lopez» បានអះអាងថា ស្ថានភាពនៅតាមបណ្ដាបន្ទាយទាហាននានា មានលក្ខណៈធម្មតា៕

» រូបភាពផ្សាយផ្ទាល់ ពីតំបន់ធ្វើបាតុកម្ម៖



លំអិតបន្ថែមទៀត

វិភាគ អត្ថាធិប្បាយ

រដ្ឋប្រហារយោធា​នៅភូមា៖ តើហេតុការណ៍​អ្វីខ្លះ បានកើតឡើង?

តើហេតុការណ៍​អ្វីខ្លះ បានកើតឡើង ជុំវិញរដ្ឋប្រហារយោធា ដែលកើតមាននៅភូមា? ចាប់ពីព្រឹកព្រហាម ថ្ងៃចន្ទទី១ ខែកុម្ភៈ ឆ្នាំ២០២១នេះមក យោធាភូមាបានចាប់ឃុំអ្នកស្រី អ៊ុងសាន ស៊ូជី (Aung San ...
ដំណឹង

យ៉ាងតិច៧ប្រទេសនៅអ៊ឺរ៉ុបទទួលស្គាល់ ហ្គេដូ ជាប្រធានាធិបតីស្ដីទី

បន្ទាប់ពីឱសានវាទបានផុតកំណត់ ប្រទេសនានានៅអ៊ឺរ៉ុប ចាប់ផ្ដើមប្រកាសជាផ្លូវការ និងជាបន្តបន្ទាប់ ទទួលស្គាល់លោក រ៉ន់ ហ្គេដូ (Juan Guaido) មេដឹកនាំប្រឆាំង និងជាប្រធានរដ្ឋសភា ក្នុងប្រទេសវេណេស៊ុយអេឡា ជាប្រធានាធិបតីស្ដីទី ...
ដំណឹង

EU តម្លើងសំលេងខ្លាំងៗដាក់ នីកូឡា ម៉ាឌូរ៉ូ បើហ៊ានចាប់ខ្លួន រ៉ន់ ហ្គេដូ

សហភាពអ៊ឺរ៉ុបបានព្រមានរដ្ឋាភិបាលរបស់លោក នីកូឡា ម៉ាឌូរ៉ូ (Nicolas Maduro) នៅថ្ងៃសៅរ៍ទី២ ខែមិនា ឆ្នាំ២០១៩ម្សិលម៉ិញថា បើមានការចាប់ខ្លួនលោក រ៉ន់ ហ្គេដូ (Juan Guaido) ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.