ដំណឹងពិភពលោក

ដូណាល់ ត្រាំ ជូនពរ គីម ជុងអ៊ុន ឲ្យ«មានសំណាងល្អ»

នៅចំពោះដំណឹង នៃស្ថានភាពសុខភាព របស់មេដឹកនាំកូរ៉េកុម្មុយនីស្ដិ៍ ប្រធានាធិបតីងអាមេរិក បានថ្លែងជូនពរដៃគូសន្ទនារបស់លោក ឲ្យ«មានសំណាងល្អ»។

ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ក្នុងនោះបណ្ដាញទូរទស្សន៍ «CNN» និងគេហទំព័រព័ត៌មាន «Daily NK» ដ៏ល្បីមួយផង បានចេញសេចក្ដីរាយការណ៍ ជាបន្តបន្ទាប់ ទាក់ទងនឹងស្ថានភាពសុខភាព របស់លោក គីម ជុងអ៊ុន (Kim Jong-un) ដែលបានអវត្តមាន ក្នុងទិវាបុណ្យជាតិ ដ៏ធំមួយ របស់របបកុម្មុយនីស្ដិ៍។ 

នៅចំពោះដំណឹងទាំងនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) មិនចង់ធ្វើអត្ថាធិប្បាយអ្វី វែងឆ្ងាយទេ។ មេដឹកនាំប្រទេសមហាអំណាច បានថ្លែងឡើង ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា៖

«ខ្ញុំគ្រាន់តែចង់និយាយប្រាប់ គីម ជុងអ៊ុន ថាខ្ញុំជូនពរគាត់ ឲ្យ”មានសំណាងល្អ”។ បើស្ថានភាពសុខភាពរបស់គាត់ គឺដូចអ្វីដែលប្រព័ន្ធផ្សព្វផ្សាយ បានអះអាងនោះ វាជាស្ថានភាពគួរឲ្យបារម្ភណាស់។»

លោក ត្រាំ បន្តថា៖

«គ្មាននរណាម្នាក់ អះអាងពីព័ត៌មាននេះទេ។ ខ្ញុំសង្ឃឹមថា នឹងឃើញគាត់ មានសុខភាពល្អ។»

សារព័ត៌មាន «Daily NK» ដែលគេស្គាល់ថា ជារបស់ក្រុមអ្នកផ្ដាច់ខ្លួន ពីប្រទេសកូរ៉េខាងជើង បានរាយការណ៍ថា លោក គឹម ជុងអ៊ុន បានឆ្លងកាត់ការវះកាត់បេះដូង ក្នុងខែមេសានេះ ហើយកំពុងសំងំព្យាបាលជំងឺ ដ៏ធ្ងន់ធ្ងរ នៅក្នុងខេត្តមួយ ស្ថិតនៅភាគខាងជើងប្រទេស។

សារព័ត៌មានបានស្រង់ប្រភព ពីប្រទេសកូរ៉េខាងជើង ដែលមិនបញ្ចេញអត្តសញ្ញាណ មកអះអាងថា៖

«មូលហេតុដែលនាំឲ្យលោក គឹម ត្រូវធ្វើការវះកាត់បេះដូង ជាបន្ទាន់នោះ គឺដោយសារលោក មានបញ្ហា ទាក់ទងនឹងការជក់បារីច្រើនហួស សភាពធាត់ចុះខ្លាញ់ និងការនឿយហត់អស់កម្លាំង របស់គាត់។»

«លោក គីម មានអាការៈរលាក​សរសៃឈាម ដែលពាក់ព័ន្ធនឹងបេះដូង តាំងពីខែសីហា ប៉ុន្តែស្ថានភាពរបស់គាត់ កាន់តែអាក្រក់ទៅ ៗ បន្ទាប់ពីគាត់ធ្វើដំណើរ ចុះឡើងច្រើន ទៅកាន់ភ្នំ “Paektu” កាលពីពេលថ្មីៗនេះ។»

សម្រាប់​បណ្ដាញទូរទស្សន៍ «CNN» របស់អាមេរិកវិញ បានលើកយកប្រភព ដែលជាមន្ត្រីទទួលខុសត្រូវ របស់សហរដ្ឋអាមេរិកមួយរូប មកបញ្ជាក់ថា ក្រុងវ៉ាស៊ីនតោន កំពុងពិនិត្យលើស្ថានភាពសុខភាព របស់លោក គឹម ដែលបានរងការវះកាត់ ជាបន្ទាន់នោះ។ ប៉ុន្តែ «CNN» មិនបានអះអាងថា តើព័ត៌មានខាងលើ ពិតឬយ៉ាងណាទេ។

លោក គីម ជុងអ៊ុន បានអវត្តមាន នៅក្នុងទិវាបុណ្យជាតិ​ដ៏សំខាន់ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ ដែលជាខួបកំណើតទី១០៨ របស់លោក គឹម អ៊ីល-ស៊ុង (Kim Il Sung) ដែលជាជីតារបស់លោក និងជាបីតាស្ថាបនិក «ជាប្រវត្តិសាស្ត្រ» នៃរបបកុម្មុយនីស្ដិ៍កូរ៉េ។

ទិវាមួយនេះ តែងត្រូវបានក្រុងព្យុងយ៉ាង ប្រារព្ធជាទៀតទាត់ និងជារៀងរាល់ឆ្នាំ ដោយមានការចូលរួម មិនដែលខាន ពីមេដឹកនាំកំពូលរបស់ខ្លួន ដែលសុទ្ធសឹងជាកូន និងជាចៅ របស់លោក គឹម អ៊ីល-ស៊ុង៕



លំអិតបន្ថែមទៀត

ដំណឹង

កូរ៉េខាងជើងសាទរខ្លួនឯង អំពី​«ជ័យ​ជម្នះ​ដ៏អស្ចារ្យ»​លើ​«Covid-19»

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុង-អ៊ុន (Kim Jong Un) បានធ្វើការ​កោតសរសើរ​ខ្លួនឯង ដោយអះអាងថា ជា«ជ័យ​ជម្នះ​ដ៏អស្ចារ្យ» ចំពោះការទប់ស្កាត់ និងប្រយុទ្ធទល់​នឹងរោគរាតត្បាត «Covid-19»។ ...
កំសាន្ដ

ត្រាំ ដេញ​នាយកខុទ្ទកាល័យ​ចេញពី​បន្ទប់ ព្រោះ…«ក្អក»

បើគ្មានសុខភាព«មាំមួនពេញបរិបូរណ៍»ទេ ចូរកុំនៅក្បែរលោក ដូណាល់ ត្រាំ (Donald Trump) ឬបើមិនដូច្នេះទេ ឬហ៊ាន«ក្អក» នឹងត្រូវប្រធានាធិបតីអាមេរិករូបនេះ បណ្ដេញចេញពីបន្ទប់ ដូចករណីរបស់លោក «Mick Mulvaney» ...
ដំណឹង

កូរ៉េខាងជើង​ស្នើឲ្យ​ដក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ចេញ​ពី​ការចរចា

ប្រទេសកូរ៉េខាងជើង បានស្នើសុំកាលពីម្សិលម៉ិញ ឲ្យដកលោក ម៉ៃ ភមភីអូ (Mike Pompeo) រដ្ឋមន្ត្រីការបរទេស​អាមេរិក ចេញ​ពី​ការចរចា ស្ដីពីអាវុធនុយក្លេអ៊ែរ រវាងក្រុងវ៉ាស៊ីនតោន និងក្រុងព្យុងយ៉ាង។ សម្រាប់របបកុម្មុយនីស្ដិ៍ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.