ព្រះស្វាមី​របស់​ព្រះមហាក្សត្រីយានី អេលីហ្សាបែដ ទី២ (Elizabeth 2) នៃចក្រភពអង់គ្លេស ព្រះអង្គម្ចាស់ ហ្វីលីព (Philip) បានសោយទិវង្គត​ហើយ ក្នុងព្រះជន្មាយុ ៩៩ព្រះវស្សា។ នេះ បើតាមសេចក្តីប្រកាសព័ត៌មាន របស់ព្រះ​បរមរាជវាំង «Buckingham» របស់ចក្រភពអង់គ្លេស នៅមុននេះបន្តិច។

សេចក្តីប្រកាសព័ត៌មាន បានសរសេរថា៖

«ជាមួយនឹង​រាជហឫទ័យក្រៀមក្រំឥតឧបមា ដែលព្រះមហាក្សត្រីយានីមានព្រះសុវណ្ណី ប្រកាសឲ្យដឹង​អំពី​ការសោយទិវង្គត របស់ព្រះអង្គម្ចាស់ ហ្វីលីព។»

ព្រះបរមរាជវាំង បានអះអាងទៀតថា ព្រះអង្គម្ចាស់បានលាចាកលោក យ៉ាងស្ងប់ស្ងៀម នៅវេលាព្រឹកថ្ងៃសុក្រ ទី៩ ខែមេសា ឆ្នាំ២០២១នេះ ក្នុងរាជដំណាក់ «Windsor» ស្ថិតនៅខាងលិចរាជធានី ឡុងដ៍។

សារព័ត៌មានអង់គ្លេសបានផ្សាយឲ្យដឹងថា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ព្រះអង្គម្ចាស់ត្រូវបានបញ្ជូនជាបន្ទាន់  ទៅកាន់មន្ទីរពេទ្យ ដើម្បីទទួលអន្តរាគមន៍ ពីសំណាក់គ្រូពេទ្យ ជុំវិញអាការៈបេះដូងរបស់ទ្រង់។ ព្រះអង្គម្ចាស់​បាន​ចាកចេញ​ពីមន្ទីរពេទ្យវិញ នៅថ្ងៃទី១៦ ខែមីនា និងបានយាងទៅគង់​ក្នុងរាជដំណាក់ «Windsor» តាំងពី​ពេលនោះ​មក។

រាប់ពីឆ្នាំ២០១៧មក ព្រះអង្គ​ម្ចាស់ ហ្វីលីព បានចូលគង់ព្យាបាលព្រះសុខភាព នៅឯមន្ទីរពេទ្យ​ជាច្រើនដង ដោយ​មានអាការៈ«ជំងឺដដែលៗ»។

ព្រះអង្គម្ចាស់ បានបំបែកឯតទគ្គកម្ម នៃមហេសីឬស្វាមី របស់ព្រះមហាក្សត្រ ឬព្រះមហាក្សត្រីយានីអង់គ្លេស ដែល​មាន​ព្រះជន្មាយុវែងបំផុត បន្ទាប់ពីព្រះអង្គម្ចាស់ក្សត្រី «Charlotte» មហេសីរបស់ព្រះមហាក្សត្រ «George III»។

បន្ទាប់ពីបានរៀបអភិសេក ជាមួយព្រះមហាក្សត្រីយានី អេលីហ្សាប៊ែដទី២ ក្នុងឆ្នាំ១៩៤៧រួច ព្រះអង្គម្ចាស់ ហ្វីលីព បានមានបន្ទូលពន្យល់ ទៅលេខាធិការឯកជនរបស់ព្រះអង្គ គឺលោក «Michael Parker» ថា៖

«កិច្ចការទី១ ទី២ និងកិច្ចការចុងក្រោយរបស់ខ្ញុំ គឺមិនត្រូវទុកព្រះមហាក្សត្រីយានី ឲ្យនៅតែអង្គឯកឡើយ។»

ព្រះមហាក្សត្រីយានី អេលីហ្សាបែដ ទី២ ក៏ធ្លាប់មានព្រះសុវណ្ណី ទទួលស្គាល់​ជាសាធារណៈដែរថា ព្រះស្វាមី​របស់​ព្រះនាង បានផ្ដល់ជា«កម្លាំង» និង«ការគាំទ្រ» ដល់ព្រះនាងយ៉ាងច្រើន។

ព្រះអង្គម្ចាស់ បានប្រសូតនៅក្រុង «Corfou» (នៃប្រទេសក្រិច) ក្នុងថ្ងៃទី១០ ខែមិថុនា ឆ្នាំ១៩២១ ដោយមានងារ​ជាព្រះអង្គម្ចាស់ នៃប្រទេសក្រិក និងដាណឺម៉ាក។

នៅពេលព្រះអង្គម្ចាស់ មានជន្មាយុ១៨ខែ ព្រះមហាក្សត្រនៃប្រទេសក្រិច ដែលត្រូវជាព្រះបិតុលារបស់ទ្រង់ ត្រូវបានបង្ខំឱ្យដាក់រាជ្យ ហើយព្រះបិតារបស់ទ្រង់ ត្រូវបានបណ្តេញចេញពីប្រទេសក្រិច បន្ទាប់ពីសង្គ្រាមរវាងប្រទេសក្រិច និងប្រទេសទួរគី។ នៅពេលនោះ ព្រះអង្គម្ចាស់ ហ្វីលីព បានចាកចេញពីប្រទេសក្រិច តាមនាវារបស់កងទ័ពអង់គ្លេស ជាមួយព្រះបិតា ព្រះមាតា រួមនឹងព្រះជេដ្ឋភគិនី (បងស្រី) ៤អង្គទៀត៕



លំអិតបន្ថែមទៀត

ដំណឹង

យ៉ាងតិច៧ប្រទេសនៅអ៊ឺរ៉ុបទទួលស្គាល់ ហ្គេដូ ជាប្រធានាធិបតីស្ដីទី

បន្ទាប់ពីឱសានវាទបានផុតកំណត់ ប្រទេសនានានៅអ៊ឺរ៉ុប ចាប់ផ្ដើមប្រកាសជាផ្លូវការ និងជាបន្តបន្ទាប់ ទទួលស្គាល់លោក រ៉ន់ ហ្គេដូ (Juan Guaido) មេដឹកនាំប្រឆាំង និងជាប្រធានរដ្ឋសភា ក្នុងប្រទេសវេណេស៊ុយអេឡា ជាប្រធានាធិបតីស្ដីទី ...
ដំណឹង

Covid-19៖ នាយករដ្ឋមន្ត្រី​អង់គ្លេស ត្រូវបាន​ផ្ទេរទៅ​«សង្គ្រោះបន្ទាន់»

លោក បូរីស ចនសុន (Boris Johnson) នាយករដ្ឋមន្ត្រីអង់គ្លេស ដែលបានចូលសម្រាក ក្នុងមន្ទីរពេទ្យ កាលពីយប់ថ្ងៃអាទិត្យ ត្រូវបានផ្ទេរទៅ«សង្គ្រោះបន្ទាន់» ក្នុងរសៀលថ្ងៃចន្ទនេះ។ គួរគូសបញ្ជាក់ដែរថា ក្នុងប្រព័ន្ធព្យាបាល ...
ដំណឹង

នគរបាលអន្តរជាតិ​ ដាក់ស្ត្រី​​ការទូត​អាមេរិកាំង​ម្នាក់ ចូល​ក្នុង​បញ្ជីក្រហម

ក្រុមគ្រួសារជនរងគ្រោះ បានអះអាងថា នគរបាលអន្តរជាតិ (Interpol) ដែលមានទីស្នាក់ការធំ ក្នុងក្រុងលីយ៉ុង (Lyon – បារាំង) បានដាក់អ្នកស្រី «Anne Sacoolas» ដែលជាអតីតមន្ត្រីការទូត ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.