ដំណឹងពិភពលោក

ប្រធានសភា​អាមេរិក ប្រកាសគាំទ្រ​បេក្ខជន ចូ បៃដេន ជា​ប្រធានាធិបតី

ប្រធានសភាតំណាងរាស្ត្រ នៃសហរដ្ឋអាមេរិក អ្នកស្រី ណេនស៊ី ប៉េឡូស៊ី (Nancy Pelosi) បានប្រកាស ក្នុងថ្ងៃចន្ទទី ២៧ ខែមេសានេះ គាំទ្របេក្ខជនប្រធានាធិបតីអាមេរិក លោក ចូ បៃដេន (Joe Biden) ដែលមកពីគណបក្សប្រជាធិបតេយ្យដូចគ្នា។

អ្នកស្រី ប៉េឡូស៊ី បានប្រកាសដូច្នេះ នៅក្នុងវីដេអូមួយ ដែលអ្នកស្រីធ្វើចេញ ពីក្នុង​គេហដ្ឋាន​របស់អ្នកស្រី ក្រោមហេតុផលជាប់បម្រាម ឲ្យសំងំនៅក្នុងផ្ទះ ដើម្បីបង្ការ​ជំងឺ«Covid-19»។

អ្នកស្រីប្រធានសភាអាមេរិក បានថ្លែងឡើងថា៖

«ថ្ងៃនេះ ខ្ញុំមានមោទនភាព ដោយសូមប្រកាសគាំទ្រ លោក ចូ បៃដេន ក្នុងការ​បោះឆ្នោត​ប្រធានាធិបតីអាមេរិក ព្រោះខ្ញុំជឿជាក់ថា លោកនឹងធ្វើជាប្រធានាធិបតី ដ៏ល្អអស្ចារ្យ​មួយរូប។»

លោក បៃដេន អាយុ៧៧ឆ្នាំ បានក្លាយជាបេក្ខជនតែម្នាក់គត់ របស់គណបក្ស​ប្រជាធិបតេយ្យ បន្ទាប់ពីបេក្ខជនម្នាក់ទៀត មកពីគណបក្សតែមួយ គឺលោក ប៊ែនី សេនឌើរ (Bernie Sanders) បានប្រកាសឈប់ធ្វើយុទ្ធនាការ កាលពីដើមខែកន្លងមក។

ប៉ុន្តែលោក បៃដេន នៅមិនទាន់ក្លាយ ជាបេក្ខជនពេញសិទ្ធិនៅឡើយ ដោយត្រូវរង់ចាំ ឲ្យគណបក្សតែងតាំងលោក ជាផ្លុវការ ក្នុងមហាសន្និបាតគណបក្ស ដែលនឹងត្រូវធ្វើ នៅខែសីហាខាងមុខ។

អតីតអនុប្រធានាធិបតី ជំនាន់ប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama) ត្រូវ​បានគេចាត់ទុកថា ជាបេក្ខជននៃការបង្រួបបង្រួម អ្នកបោះឆ្នោតនិយមឆ្វេង និង​និយម​កណ្ដាល ដើម្បីយកឈ្នះលើលោក ដូណាល់ ត្រាំ (Donald Trump) ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី នៅចុងឆ្នាំ២០២០នេះ។ លោក បារ៉ាក់ អូបាម៉ា ខ្លួនលោក ក៏បាន​ប្រកាស​គាំទ្រលោក បៃដេន កាលពីពីរសប្ដាហ៍ កន្លងទៅដែរ។

វិបត្តិជំងឺ «Covid-19» ដែលកំពុងរាតត្បាតសហរដ្ឋអាមេរិក បានតម្រូវឲ្យ​បណ្ដាជន​អាមេរិក ដាក់ខ្លួនសំងំនៅក្នុងផ្ទះ ហើយយុទ្ធនាការទាំងឡាយ ដែលឈាន​ទៅរក​ការបោះឆ្នោត​ប្រធានាធិបតី ត្រូវបានផ្អាក។ សម្រាប់លោក បៃដេន បានបញ្ចេញ​សម្លេង​របស់លោក ទៅកាន់ពលរដ្ឋម្ចាស់ឆ្នោត តាមរយៈតែវីដេអូ ដែលលោកថតចេញ ពីក្រោម​គេហដ្ឋានរបស់លោក៕



លំអិតបន្ថែមទៀត

កីឡា និងបច្ចេកវិទ្យា

អគ្គនាយក «Google» ពន្យល់​ហេតុអ្វី​ចុច​ពាក្យ​គន្លឹះ«ភ្លើ»​ចេញរូប ត្រាំ!

អគ្គនាយកក្រុមហ៊ុនយក្ស «Google» លោក «Sundar Pichai» បានព្យាយាមពន្យល់ នៅចំពោះគណៈកម្មាធិការមួយ របស់សភាជាតិអាមេរិក អំពីថាហេតុអ្វី បានជាគេចុចពាក្យ «ភ្លើ» នៅក្នុងប្រអប់រុករក របស់ ...
ដំណឹង

ដូណាល់ ត្រាំ ជូនពរ គីម ជុងអ៊ុន ឲ្យ«មានសំណាងល្អ»

នៅចំពោះដំណឹង នៃស្ថានភាពសុខភាព របស់មេដឹកនាំកូរ៉េកុម្មុយនីស្ដិ៍ ប្រធានាធិបតីងអាមេរិក បានថ្លែងជូនពរដៃគូសន្ទនារបស់លោក ឲ្យ«មានសំណាងល្អ»។ ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ក្នុងនោះបណ្ដាញទូរទស្សន៍ «CNN» និងគេហទំព័រព័ត៌មាន «Daily NK» ដ៏ល្បីមួយផង ...
ដំណឹង

តៃវ៉ាន់​បន្តធ្វើសមយុទ្ធ​«វាយបកសត្រូវ» ដោយប្រើគ្រាប់ពិត

«វាយបកសត្រូវ» ជាឈ្មោះសមយុទ្ធ ដោយប្រើគ្រាប់ពិត ដែលកោះតៃវ៉ាន់បានបន្តធ្វើ ក្នុងថ្ងៃព្រហស្បត្តិ៍នេះ បន្ទាប់ពីប្រទេសចិន បានបញ្ចប់សមយុទ្ធដ៏សម្បើមរបស់ខ្លួន នៅជុំវិញកោះ កាលពីមួយថ្ងៃមុន។ ប៉ុន្តែកោះតៃវ៉ាន់ បានថ្លែងយ៉ាងប្រយ័ត្នប្រយែង ថាសមយុទ្ធ​«វាយបកសត្រូវ»​របស់ខ្លួន គ្មានបំណងប្រឆាំង​នឹងសមយុទ្ធរបស់​ចិនកុម្មុយនីស​នោះទេ។ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.