ដំណឹងពិភពលោក

ប្រធានសភា​អាមេរិក ប្រកាសគាំទ្រ​បេក្ខជន ចូ បៃដេន ជា​ប្រធានាធិបតី

ប្រធានសភាតំណាងរាស្ត្រ នៃសហរដ្ឋអាមេរិក អ្នកស្រី ណេនស៊ី ប៉េឡូស៊ី (Nancy Pelosi) បានប្រកាស ក្នុងថ្ងៃចន្ទទី ២៧ ខែមេសានេះ គាំទ្របេក្ខជនប្រធានាធិបតីអាមេរិក លោក ចូ បៃដេន (Joe Biden) ដែលមកពីគណបក្សប្រជាធិបតេយ្យដូចគ្នា។

អ្នកស្រី ប៉េឡូស៊ី បានប្រកាសដូច្នេះ នៅក្នុងវីដេអូមួយ ដែលអ្នកស្រីធ្វើចេញ ពីក្នុង​គេហដ្ឋាន​របស់អ្នកស្រី ក្រោមហេតុផលជាប់បម្រាម ឲ្យសំងំនៅក្នុងផ្ទះ ដើម្បីបង្ការ​ជំងឺ«Covid-19»។

អ្នកស្រីប្រធានសភាអាមេរិក បានថ្លែងឡើងថា៖

«ថ្ងៃនេះ ខ្ញុំមានមោទនភាព ដោយសូមប្រកាសគាំទ្រ លោក ចូ បៃដេន ក្នុងការ​បោះឆ្នោត​ប្រធានាធិបតីអាមេរិក ព្រោះខ្ញុំជឿជាក់ថា លោកនឹងធ្វើជាប្រធានាធិបតី ដ៏ល្អអស្ចារ្យ​មួយរូប។»

លោក បៃដេន អាយុ៧៧ឆ្នាំ បានក្លាយជាបេក្ខជនតែម្នាក់គត់ របស់គណបក្ស​ប្រជាធិបតេយ្យ បន្ទាប់ពីបេក្ខជនម្នាក់ទៀត មកពីគណបក្សតែមួយ គឺលោក ប៊ែនី សេនឌើរ (Bernie Sanders) បានប្រកាសឈប់ធ្វើយុទ្ធនាការ កាលពីដើមខែកន្លងមក។

ប៉ុន្តែលោក បៃដេន នៅមិនទាន់ក្លាយ ជាបេក្ខជនពេញសិទ្ធិនៅឡើយ ដោយត្រូវរង់ចាំ ឲ្យគណបក្សតែងតាំងលោក ជាផ្លុវការ ក្នុងមហាសន្និបាតគណបក្ស ដែលនឹងត្រូវធ្វើ នៅខែសីហាខាងមុខ។

អតីតអនុប្រធានាធិបតី ជំនាន់ប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama) ត្រូវ​បានគេចាត់ទុកថា ជាបេក្ខជននៃការបង្រួបបង្រួម អ្នកបោះឆ្នោតនិយមឆ្វេង និង​និយម​កណ្ដាល ដើម្បីយកឈ្នះលើលោក ដូណាល់ ត្រាំ (Donald Trump) ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី នៅចុងឆ្នាំ២០២០នេះ។ លោក បារ៉ាក់ អូបាម៉ា ខ្លួនលោក ក៏បាន​ប្រកាស​គាំទ្រលោក បៃដេន កាលពីពីរសប្ដាហ៍ កន្លងទៅដែរ។

វិបត្តិជំងឺ «Covid-19» ដែលកំពុងរាតត្បាតសហរដ្ឋអាមេរិក បានតម្រូវឲ្យ​បណ្ដាជន​អាមេរិក ដាក់ខ្លួនសំងំនៅក្នុងផ្ទះ ហើយយុទ្ធនាការទាំងឡាយ ដែលឈាន​ទៅរក​ការបោះឆ្នោត​ប្រធានាធិបតី ត្រូវបានផ្អាក។ សម្រាប់លោក បៃដេន បានបញ្ចេញ​សម្លេង​របស់លោក ទៅកាន់ពលរដ្ឋម្ចាស់ឆ្នោត តាមរយៈតែវីដេអូ ដែលលោកថតចេញ ពីក្រោម​គេហដ្ឋានរបស់លោក៕



លំអិតបន្ថែមទៀត

ដំណឹង

ការស្លាប់របស់ ជច៍ ផ្លយ៖ នគរបាល​ម្នាក់​ត្រូវបាន​ចាប់ខ្លួន និង​ចោទប្រកាន់

«អតីត»ភ្នាក់ងារនគរបាល ដែលបានសង្កត«ក»លោក ជច៍ ផ្លយ (George Floyd) បុរសអាមេរិកាំង-ស្បែកខ្មៅ រហូតបណ្ដាលឲ្យបុរសរូបនេះស្លាប់ កាលពីដើមសប្ដាហ៍ ត្រូវបានចាប់ខ្លួន និង​ចោទប្រកាន់ ពីបទមនុស្សឃាត «ដោយអចេតនា» ...
កំសាន្ដ

សារមន្ទីរ​«Tussaud»​នៅប៊ែរឡាំង ដាក់រូបចម្លាក់ ត្រាំ ចូលក្នុង​ធុងសំរាម

ដាក់រូបចម្លាក់លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីចប់អាណត្តិ ចូលក្នុង​ធុងសំរាម ៖ នោះជាកាយវិការ ដ៏គួរឲ្យអស់សំណើច ដែលត្រូវបានធ្វើឡើង ជា«និមិត្តរូប» តាំងពីថ្ងៃទី១ ...
ដំណឹង

«អាមេរិក​និងអ៊ឺរ៉ុប ដើរទន្ទឹមគ្នា ដើម្បីលើកកម្ពស់​គំរូ​លទ្ធិប្រជាធិបតេយ្យ»

សហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុប ដើរទន្ទឹមគ្នា ក្នុងការគាំទ្រដល់គំរូលទ្ធិប្រជាធិបតេយ្យ ដែលជាមូលដ្ឋានគ្រឹះ នៃគោល​នយោបាយរួម​របស់ពួកគេ។ នេះ​ជាការអះអាងឡើង របស់លោក ឆាល មីឆែល (Charles Michel) ប្រធាន​ក្រុមប្រឹក្សា​អ៊ឺរ៉ុប ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.