លទ្ធផលនៃការបោះឆ្នោតប្រធានាធិបតី ដែលទីបំផុតបានឈ្នះ ទៅលើលោក ចូ បៃដិន (Joe Biden) ត្រូវបានប្រកាសដោយលោក មៃ ផេន (Mike Pence) ប្រធានអង្គប្រជុំនៃសភាទាំងពីរថ្នាក់ និងជាអនុប្រធានាធិបតី របស់លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីចប់អាណត្តិ ដែលបានចាញ់ឆ្នោត។

សេចក្ដីប្រកាសរបស់លោក មៃ ផេន ធ្វើឡើងក្នុងយប់ថ្ងៃពុធ  ទី៦ ខែមករាចូលមកព្រឹកថ្ងៃព្រហស្បត្តិ ទី៧ ខែមករា ឆ្នាំ២០២១នេះ នៅក្រោយការរាប់សន្លឹកឆ្នោត របស់អង្គបោះឆ្នោត ដែលត្រូវបានបញ្ជូនមក ពីតាមបណ្ដារដ្ឋនានា នៃសហរដ្ឋអាមេរិក។

ក្នុងព្រឹកថ្ងៃពុធ នៅមុនកិច្ចប្រជុំនៃសភាទាំងពីរថ្នាក់ចាប់ផ្ដើម លោក មៃ ផេន បានជូនដំណឹងតាមបណ្ដាញសង្គម ក៏ដូចជាជូនដំណឹង​ទៅលោក ដូណាល់ ត្រាំ ថាលោកបានជ្រើសរើស គោរពតាម​រដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក ក្នុងការប្រកាសលទ្ធផលទាំងនេះ ក្នុងនាមជា​ប្រធានអង្គប្រជុំ។

បើតាមការរាប់សន្លឹកឆ្នោត សរុបមកពីគ្រប់រដ្ឋ បង្ហាញថា លោក ចូ បៃដិន ទទួលបាន៣០៦សម្លេង ឈ្នះដាច់ពីលើលោក ត្រាំ ទទួលបាន២៣២សម្លេង។

អង្គប្រជុំនៃសភាទាំងពីរថ្នាក់ ត្រូវបានរំខាន និងអាក់ខាន នៅវេលារសៀលថ្ងៃពុធ បន្ទាប់ពីការទន្ទ្រានកាប់កាប់ វិមានកាពីតូល (នៃសភាទាំងពីរថ្នាក់) ពីសំណាក់ក្រុមអ្នកគាំទ្រលោក ត្រាំ។ វិមានកាពីតូល ដែលត្រូវបានចាត់ទុកថា ជាសរសរទ្រូង​នៃលទ្ធិប្រជាធិបតេ្យ របស់ប្រទេសមហាអំណាច។

ប៉ុន្តែ បន្ទាប់កងកម្លាំងនគរបាល ដែលមានជំនួយពីយោធាផង បានបណ្ដេញក្រុមនុស្សទាំងនោះចេញ និងគ្រប់គ្រងវិមាន​កាពីតូល​បានឡើងវិញ ក្រុមអ្នកតំណាងរាស្ត្រ សមាជិកសភាព និងសមាជិកព្រឹទ្ធសភា បាននាំគ្នាត្រឡប់ចូលមកប្រជុំវិញ និងបានបញ្ចប់​កិច្ច​រាប់សន្លឹកឆ្នោត រហូតដល់ចប់ចុងចប់ដើម៕



លំអិតបន្ថែមទៀត

ដំណឹង

កាម៉ាឡា ហារី អនុប្រធានាធិបតី​ស្ត្រីដំបូងគេ ដែលមិនមែនជា​«ស្ត្រីចុងក្រោយ»

អ្នកស្រី កាម៉ាឡា ហារី (Kamala Harris) នឹងក្លាយជា«អនុប្រធានាធិបតី​ស្ត្រីដំបូងគេ» នៃសហរដ្ឋ​អាមេរិក បន្ទាប់ពីលទ្ធផលស្ទាបស្ទង់ ធ្វើឡើងដោយប្រព័ន្ធផ្សព្វផ្សាយធំៗ បានផ្ដល់​ជ័យជំនះ ឲ្យបេក្ខជន​មកពី​គណបក្ស​ប្រជាធិបតេយ្យ លោក ចូ ...
ដំណឹង

ស្ថិតនៅ​ក្រៅ​ផែនដី អាវកាសយានិកភ្ញាក់ផ្អើល​នឹង​ការរាតត្បាត​«Covid-19»

ស្ត្រីអាវកាសយានិកអាមេរិក អ្នកស្រី «Jessica Meir» ដែលកំពុង ស្ថិតនៅ​ក្រៅ​ផែនដី ក្នុង​ស្ថានីយ៍​អាវកាស​អន្តរជាតិ «ISS» បានបង្ហាញក្ដីតក់ស្លុត និងការភ្ញាក់ផ្អើល នៅ​ចំពោះ​ការរាតត្បាត នៃជំងឺ «Covid-19» ...
ដំណឹង

ត្រាំ បង់ពន្ធប្រកាស ៧៥០​ដុល្លារ តែចំណាយ​៧ម៉ឺនដុល្លារ​ដើម្បី​កាត់សក់

លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីអាមេរិក បានបង់ពន្ធប្រកាស ត្រឺមតែ ៧៥០​ដុល្លារ ប៉ុណ្ណោះ ដែលខុសគ្នាឆ្ងាយ ពីតម្លៃកាត់សក់របស់លោកម្ដងៗ ដែល​មានកម្រិត ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.