លោក ចូ បៃដិន (Joe Biden) បានស្បថចូលកាន់តំណែង ជាប្រធានាធិបតីទី៤៦ នៃសហរដ្ឋអាមេរិក នៅថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០២១នេះ វេលាម៉ោង១១ និង៤៨នាទី (ម៉ោងក្នុងស្រុក)។ សុន្ទរកថាដំបូង របស់លោក បៃដិន ត្រូវបានកត់សម្គាល់ដោយឃ្លា «ថ្ងៃនេះជា ថ្ងៃដ៏ពិសេសរបស់អាមេរិក» និង«ការរួបរួម»។

ប្រធានាធិបតីអាមេរិក ជំនាន់ទី៤៦ បានសង្កត់ធ្ងន់ថា៖

«ថ្ងៃនេះជា ថ្ងៃដ៏ពិសេសរបស់អាមេរិក (…) ជាថ្ងៃនៃលទ្ធិប្រជាធិបតេយ្យ ជាថ្ងៃប្រវត្តិសាស្ត្រ និងជាថ្ងៃនៃក្ដីសង្ឃឹម (…) នេះ មិនមែនជាជ័យជំនះ របស់បេក្ខជនមួយរូបទេ តែជាជ័យជំនះ របស់បុព្វហេតុរួមមួយ។ បំណងប្រាថ្នារបស់ប្រជាពលរដ្ឋ ត្រូវបានស្ដាប់ឮ (…) លទ្ធិប្រជាធិបតេយ្យ មានតម្លៃណាស់ និងមានលក្ខណៈផុយស្រួយ ប៉ុន្តែលទ្ធិប្រជាធិបតេយ្យ បានឈ្នះ។»

លោក ចូ បៃដិន បានរំឭកឡើងវិញ ពីព្រឹត្តិការណ៍ទន្ទ្រានកាប់កាប់វិមានកាពីតូល (Capitole – វិមានសភាអាមេរិក) កាលពីថ្ងៃទី៦ ខែមករា ដោយបញ្ជាក់ថា អំពើហិង្សានេះ បានធ្វើឲ្យរង្គើដល់«គ្រឹះទាំងឡាយ របស់វិមានកាពីតូល»។ លោកបន្តថា៖

«មានរឿងច្រើនណាស់ ដែលត្រូវជួសជុលឡើងវិញ។»

លោកបានសម្ដែងក្ដីអំណរគុណ ទៅដល់ប្រធានាធិបតីមុនៗ ដែលបានធ្វើដំណើរ មកចូលរួម​ក្នុងពិធីស្បថ​របស់លោក ដែលផ្ទុយស្រឡះ ពីប្រធានាធិបតី​ចប់អាណត្តិ លោក ដូណាល់ ត្រាំ (Donald Trump)។ ប្រធានាធិបតីមុន ដែលមានវត្តមាន រួមមានលោក បារ៉ាក់ អូបាម៉ា (Barack Obama) លោក ហ្សក វលឃើ ប៊ូស (George W. Bush) និងលោក ប៊ីល ឃ្លីនតុន (Bill Clinton)។

លោក បៃដិន បានបន្លឺជាច្រើនដង ពីពាក្យ«ការរួបរួម» ដោយទំនងជាលោក ចង់សង្កត់ធ្ងន់អំពី អត្ថន័យដ៏សំខាន់ នៃពាក្យនេះ ដែលអនុញ្ញាត «ឲ្យយកឈ្នះ លើការរើសអើង​ស្បែកសម្បុរ និងភេរវនិយម ក្នុងស្រុក»។ លោកបញ្ជាក់ថា៖

«ខ្ញុំនឹងជា​ប្រធានាធិបតី នៃពលរដ្ឋអាមេរិកាំង​គ្រប់រូប ទាំងពលរដ្ឋ ដែលបានគាំទ្រខ្ញុំ និងទាំងពលរដ្ឋ ដែលមិនបានគាំទ្រខ្ញុំ៕»



លំអិតបន្ថែមទៀត

ដំណឹង

«អាមេរិក​និងអ៊ឺរ៉ុប ដើរទន្ទឹមគ្នា ដើម្បីលើកកម្ពស់​គំរូ​លទ្ធិប្រជាធិបតេយ្យ»

សហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុប ដើរទន្ទឹមគ្នា ក្នុងការគាំទ្រដល់គំរូលទ្ធិប្រជាធិបតេយ្យ ដែលជាមូលដ្ឋានគ្រឹះ នៃគោល​នយោបាយរួម​របស់ពួកគេ។ នេះ​ជាការអះអាងឡើង របស់លោក ឆាល មីឆែល (Charles Michel) ប្រធាន​ក្រុមប្រឹក្សា​អ៊ឺរ៉ុប ...
ដំណឹង

ឆ្នោតប្រធានាធិបតី​អាមេរិក៖ រដ្ឋពីរទៀត ផ្លាស់ប្ដូរទំនោរ​ទៅខាង ចូ បៃដេន

ការទន្ទឹងរង់ចាំ ដ៏មហាសែនអន្ទៈសារ ជុំវិញលទ្ធផល នៃការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក ៖ រដ្ឋពីរទៀត គឺរដ្ឋ«Georgia» និងរដ្ឋ«Pennsylvania» បានផ្លាស់ប្ដូរទំនោរ សម្រាប់បេក្ខជន មកពីគណបក្សប្រជាធិបតេយ្យ លោក ចូ ...
ដំណឹង

ហេតុអ្វី​ជំនួបទី២ ត្រាំ-គីម មិនទទួលបាន​«កិច្ចព្រមព្រៀងអ្វីសោះ»

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានប្រកាសថា ជំនួបរបស់លោក ជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុង-អ៊ុន (Kim ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.