ដំណឹងពិភពលោក

ឆ្នោតប្រធានាធិបតី​អាមេរិក៖ រដ្ឋពីរទៀត ផ្លាស់ប្ដូរទំនោរ​ទៅខាង ចូ បៃដេន

ការទន្ទឹងរង់ចាំ ដ៏មហាសែនអន្ទៈសារ ជុំវិញលទ្ធផល នៃការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក ៖ រដ្ឋពីរទៀត គឺរដ្ឋ«Georgia» និងរដ្ឋ«Pennsylvania» បានផ្លាស់ប្ដូរទំនោរ សម្រាប់បេក្ខជន មកពីគណបក្សប្រជាធិបតេយ្យ លោក ចូ បៃដេន (Joe Biden)។ នេះ បើតាមលទ្ធផលស្ទាបស្ទង់ ដែលចេញផ្សាយ ដោយបណ្ដាញ​សារព័ត៌មានធំៗ ដូចយ៉ាង «AP» និង«Fox News» ជាដើម។

រដ្ឋទាំងពីរខាងលើ ដែលការរាប់សន្លឹកឆ្នោត បញ្ចេញលទ្ធផលនាំមុខ ដោយប្រធានាធិបតី​ផុតអាណត្តិ លោក ដូណាល់ ត្រាំ (Donald Trump) តាំងពីការបោះឆ្នោតបានបញ្ចប់ នៅល្ងាចថ្ងៃអង្គារនោះ បានបញ្ចេញលទ្ធផល ក្នុងថ្ងៃសុក្រទី៦ ខែវិច្ឆិកា នៅមុននេះបន្តិច ដោយផ្ដល់ទំនោរ ឲ្យលោក បៃដេន នាំមុខវិញម្ដង។

ខាងក្រោមនេះ ជាតួលេខត្រួសៗ ដែលស្ទាបស្ទង់ដឹង ដោយប្រព័ន្ធផ្សព្វផ្សាយ​អាមេរិក៖

តាំងពីព្រឹកថ្ងៃពុធម្លេះ លទ្ធផលស្ទាបស្ទង់ នៃការរាប់សន្លឹកឆ្នោត (សរុបពីរដ្ឋចំនួន៤៤) បានផ្អៀងទៅខាងលោក បៃដេន  ដោយទទួលបាន២៦៤សម្លេង នៃអង្គបោះឆ្នោត (ឬ អ្នកតំណាងម្ចាស់ឆ្នោត) ទល់នឹង​២១៤សម្លេង ដែលទទួលបានដោយ​ប្រធានាធិបតី​ចប់អាណត្តិ លោក ដូណាល់ ត្រាំ។

ដូច្នេះ លោក បៃដែន គ្រាន់តែត្រូវការ ឲ្យឈ្នះក្នុងរដ្ឋមួយ ពីក្នុងចំណោមរដ្ឋខាងលើ (Georgia, Pennsylvania ឬ Navara) ដើម្បីបង្គ្រប់៦សម្លេង ដែលលោកនៅខ្វះ ក្នុងជំហានទៅទទួលបាន ២៧០សម្លេង ដើម្បីឈ្នះ​ការបោះឆ្នោត​លើកនេះ៕



លំអិតបន្ថែមទៀត

ដំណឹង

អៀរ៉ង់ ចេញ​ដីកា​តាមចាប់ខ្លួន ដូណាល់ ត្រាំ ពីបទ​មនុស្សឃាត​និង​ភេរវកម្ម

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ត្រូវបានប្រទេសអៀរ៉ង់ចោទប្រកាន់ ពីបទមនុស្សឃាតនិងភេរវកម្ម ជុំវិញមរណភាពមេទ័ពអៀរ៉ង់ម្នាក់  កាលពីដើមខែមករា ឆ្នាំ២០២០។ នេះ បើតាមដីកាតាមចាប់ខ្លួនមួយ  ...
កម្ពុជា

សភាអាមេរិក​ភ្ជាប់​មរណភាព ទិត្យ រ៉ន ទៅនឹង​ទង្វើ​«រំលោភអំណាច»​​នៅ​កម្ពុជា

បន្ទាប់ពីក្រសួងការបរទេស រដ្ឋសភាជាតិ​សហរដ្ឋអាមេរិក តាមរយៈប្រធានគណកម្មការកិច្ចការបរទេស លោក «Eliot Engel» ក៏បានសម្ដែងក្ដីកង្វល់​ដ៏ជ្រាលជ្រៅ ចំពោះមរណភាព ប្រកបដោយភាពមន្ទិល របស់សកម្មជនគណបក្សប្រឆាំង លោក ទិត្យ រ៉ន ...
កំសាន្ដ

ការជួយសង្គ្រោះ តាម​ឧទ្ធម្ភាគចក្រ ដែល​ធ្វើឲ្យ​«វិលមុខ»

ស្ត្រីចំណាស់អាយុ៧៥ឆ្នាំមួយរូប បានឆ្លងកាត់ការជួយសង្គ្រោះ ដ៏កម្របានជួបមួយ តាម​ឧទ្ធម្ភាគចក្រ កាលពីថ្ងៃអង្គារមុន ចេញពីជ្រលងភ្នំ «Piestewa» ក្នុងរដ្ឋអារីហ្សូណា (Arizona)។ ជនរងគ្រោះបានដួល និងបានរងរបួសត្រង់មុខ ហើយទទួលបានការជួយសង្គ្រោះភ្លាមៗ ពីក្រុមអ្នកជួយសង្គ្រោះ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.