ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) បានប្រកាសឲ្យដឹង នៅថ្ងៃព្រហស្បត្តិ៍ ទី២៥ ខែមីនាថា លោក​ពិតជា​​មានគម្រោង​​ឈរឈ្មោះ សម្រាប់​អាណត្តិទី២ ដែលនឹងប្រព្រឹត្តិទៅ ក្នុងការបោះឆ្នោតជ្រើសតាំង​ប្រធានាធិបតី​អាមេរិក ឆ្នាំ២០២៤ខាងមុខ។

ការប្រកាសខាងលើ ធ្វើឡើងក្រោយមន្ទិលជាច្រើន ដែលបានលើកឡើងថា លោក បៃដិន ទំនងជាកាន់ដំណែង ជាប្រធានាធិបតី ត្រឹមតែមួយអាណត្តិប៉ុណ្ណោះ។ នៅចំពោះពាក្យចចាមអារាម ដែលកើតមានតាំងពីច្រើនខែមកនេះ លោក បៃដិន បានជ្រើសរើសមិនឆ្លើយតប ដោយផ្ទាល់មាត់ទេ។

តែនៅថ្ងៃព្រហស្បត្តិ៍ សប្ដាហ៍នេះ លោកប្រធានាធិបតីទី៤៦ នៃប្រទេសមហាអំណាច បានលើកឡើង នៅក្នុង​សន្និសីទ​សារព័ត៌មានលើកដំបូង នាសេតវិមានថា លោកមានគម្រោង ដើម្បីបន្តឈរឈ្មោះជាប្រធានាធិបតី សម្រាប់​អាណត្តិទី២ ហើយអ្នកស្រី កាម៉ាឡា ហារី (Kamala Harris) នឹងនៅតែជា«អនុប្រធានាធិបតី»របស់លោក សម្រាប់អាណត្តិថ្មីនោះដដែលដែរ។

ប្រធានាធិបតីវ័យ៧៨ឆ្នាំ បានថ្លែងទៅកាន់ ក្រុមអ្នកសារព័ត៌មានថា៖

«ចម្លើយរបស់ខ្ញុំ គឺបាទ ប្រាកដហើយថា ខ្ញុំនឹងឈរឈ្មោះសារជាថ្មី នៅក្នុងការបោះឆ្នោតប្រធានាធិបតី។ នេះជាអ្វី ដែលខ្ញុំរំពឹង។»

យ៉ាងណា លោកបានឆ្លើយនឹងសំនួរខាងលើ ដោយអះអាងថា លោកចង់ឲ្យ«វាសនា»ជាអ្នកសម្រេច ហើយលោក​នឹងគោរពតាមលទ្ធផលនោះ។ លោកបន្តថា៖

«ខ្ញុំមិនដែលមានគម្រោងច្បាស់លាស់ អំពីការនៅក្នុងតំណែង សម្រាប់រយៈពេល៤ឆ្នាំកន្លះ ឬ៣ឆ្នាំកន្លះ ជាមុនទេ៕»



លំអិតបន្ថែមទៀត

លោក ចន កេណឺឌី ប្រធានាធិបតីទី៣៥ នៃសហរដ្ឋអាមេរិក។ (រូបថតផ្លូវការ នៃសេតវិមាន)
របាយការណ៍

ឃាតកម្ម​ប្រធានាធិបតីអាមេរិក ចន កេណឺឌី ៖ ១០​ករណី​សង្ស័យ​ធំៗ

៥០ឆ្នាំបន្ទាប់ពីឃាតកម្មបាញ់សម្លាប់ អតីតប្រធានាធិបតីអាមេរិកលោក ចន កេណឺឌី (John F.Kennedy) នៅ​ទីក្រុង​ដាឡាស រដ្ឋតិចសាស សហរដ្ឋអាមេរិក ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមលើក​យកមក​ជម្រាប​ជូន​ប្រិយមិត្តអ្នកអាន អំពីករណីសង្ស័យទាំង១០ ដែលអាចកើតមាននៅពីក្រោយ ...
ដំណឹង

ខ្មាន់កាំភ្លើង​នៅ​តិចសាស់ អាចនឹង​ទទួលទោស​«ប្រហារជីវិត»

ខ្មាន់កាំភ្លើង ដែលបានបាញ់ប្រហារ ក្នុងផ្សារទំនើប នៃក្រុង «El Paso» រដ្ឋតិចសាស់ សហរដ្ឋអាមេរិក និងដែលបណ្ដាលឲ្យមនុស្សស្លាប់ ២០នាក់ របួស១៦នាក់ កាលពីព្រឹកថ្ងៃសៅរ៍ ត្រូវបានចោទប្រកាន់ ...
ដំណឹង

មន្ត្រីជាន់ខ្ពស់នៅសេតវិមាន កំពុង«ដោះដៃ»ចេញពី ដូណាល់ ត្រាំ

មន្ត្រីជាន់ខ្ពស់ នៅសេតវិមាន និងក្រុមការងារឃោសនាបោះឆ្នោត របស់លោក ដូណាល់ ត្រាំ (Donald Trump) កំពុង«ដោះដៃ»បន្តិចម្ដងៗ ចេញពីប្រធានាធិបតីចប់អាណត្តិរូបនេះ នៅចំពោះលទ្ធផលស្ទាបស្ទង់ ដែលផ្ដល់ជ័យជំនះ ឲ្យបេក្ខជនមកពីគណបក្សប្រជាធិបតេយ្យ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.