ដំណឹងពិភពលោក

ISIS ប្រាប់​សមាជិក​ខ្លួន កុំ​ធ្វើដំណើរ​ចូល​អ៊ឺរ៉ុប ព្រោះ​ខ្លាច​«Covid-19»

ក្រុមសកម្មប្រយុទ្ធ របស់អង្គការភេរវនិយមរដ្ឋអ៊ីស្លាម (ISIS) ទើបទទួលបញ្ជាហាមក្រុមខ្លួន កុំធ្វើដំណើរចូលអ៊ឺរ៉ុប ដែលកំពុងរងការរាតត្បាត ពីមេរោគ«កូរូណា» ឬហៅតាមពាក្យបច្ចេកទេស «Covid-19»។ នេះ បើតាមការផ្សាយ របស់«Al-Naba» ដែលជាព្រឹត្តិប័ត្រឃោសនា របស់អង្គការមួយនេះ កាលពីថ្ងៃអាទិត្យ។

អត្ថបទរបស់ប្រព័ន្ធឃោសនា ត្រូវបានដកស្រង់ ដោយសារព័ត៌មាន «New York Post» នៅអាមេរិក យកទៅចុះផ្សាយបន្ត ដែលមានន័យជាខេមរៈភាសាថា៖

«រាល់មនុស្សដែលមានសុខភាពល្អ មិនត្រូវធ្វើដំណើរ ចូលក្នុងប្រទេស ដែលរងការរាតត្បាតនោះទេ។ អ្នកដែលឆ្លងជំងឺនេះ មិនរស់រាន មានជីវិតឡើយ។»

អង្គការភេរវនិយម បានចាត់ទុករោគរាតត្បាត «Covid-19» ថាជា«បណ្ដាសារ របស់ព្រះជាម្ចាស់»។ ក្រុមនេះបានបន្តទៀតថា៖

«បណ្ដាយុទ្ធជន ដែលកំពុងរស់នៅក្នុងទ្វីបអ៊ឺរ៉ុប ហើយដែលធ្លាក់ខ្លួនឈឺ នឹងជំងឺនេះ ត្រូវរស់នៅទីនោះបន្តទៀត ដើម្បីរ៉ៅឆាន”ពួកក្បត់ព្រះជាម្ចាស់”។»

បើតាមសាកលវិទ្យាល័យ «Johns-Hopkins» (ក្នុងរដ្ឋ”Maryland” សហរដ្ឋអាមេរិក) ដែលបានសិក្សាស្រាវជ្រាវ ពីក្រុមរដ្ឋអ៊ីស្លាម បានឲ្យដឹងថា យុទ្ធជនស្ម័គ្រប្រយុទ្ធ របស់អង្គការនេះ ដែលរស់នៅយ៉ាងច្រើន ក្នុងប្រទេសអៀរ៉ាក់ បានឆ្លងជំងឺ«Covid-19» ចំនួន១១០ករណី។ ពីក្នុងចំណោមនោះ អ្នកជំងឺចំនួន១០នាក់ បានស្លាប់៕



លំអិតបន្ថែមទៀត

កំសាន្ដ

Covid-19៖ តំណាងមេបា​ក្រុង​ញ៉ូយក​​ប្រកាស​ចំណង​មង្គលការ​ ពីជាន់ទី៤

បញ្ហា បណ្ដាលមកពីមេរោក «កូរូណា» ឬ«Covid-19» ! តំណាងមេបាម្នាក់ នៅក្រុងញូយក បានប្រកាស«ពីជាន់ទី៤» នៃអាគារស្នាក់នៅ ដើម្បីរៀបអាពាហ៍ពិពាហ៍ ឲ្យស្ត្រីអាមេរិកាំងពីររូប កាលពីថ្ងៃសុក្រកន្លងមក។ ទស្សនាវដ្ដី ...
កម្ពុជា

ជំនួប កឹម សុខា និង​ឯកអគ្គរដ្ឋទូត​អាមេរិក និយាយពី​«នីតិរដ្ឋ»

«មិត្តភាព​អាមេរិក-កម្ពុជា – នីតិរដ្ឋ និងសុខភាព​និងសុខមាលភាព របស់ពលរដ្ឋ​កម្ពុជា» ទាំងនេះ ជា​ប្រធានបទដ៏សំខាន់ នៅក្នុងជំនួប រវាងឯកអគ្គរដ្ឋទូតអាមេរិក លោក ប៉ាទ្រីក ម័រហ្វី (Patrick ...
ដំណឹង

Covid-19៖ បារាំងរឹតបន្តឹងបម្រាមគោចរ ចាប់ពីម៉ោង១៨ ទូទាំងប្រទេស

រដ្ឋាភិបាលបារាំង បានសម្រេចរឹតបន្តឹងបម្រាមបន្ថែម នៅចំពោះជំងឺរាតត្បាត កូវីដ១៩ (Covid-19) ដោយដាក់បម្រាមគោចរ ចាប់ពីម៉ោង១៨ នៅគ្រប់ស្រុកភូមិទាំងអស់ នៃប្រទេសបារាំងដីគោក។ នាយករដ្ឋមន្ត្រីបារាំង លោក ហ្សង់ កាស្ដិក ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.