ដំណឹងពិភពលោក

អាចម៍ផ្កាយ​ដ៏ធំ​មួយ នឹងហោះ​មក​ប្រផិត​ផែនដី ក្នុងយប់​ថ្ងៃពុធ​នេះ

អាចម៍ផ្កាយដ៏ធំមួយ ដែលមានឈ្មោះបច្ចេកទេស «1998 OR2» នឹងហោះមកប្រផិត ជាមួយផែនដី ក្នុងយប់ថ្ងៃពុធទី២៩ (ត្រូវនឹងព្រឹកថ្ងៃព្រហស្បត្តិ៍ ទី៣០) ខែមេសា ឆ្នាំ២០២០នេះ។ ចម្ងាយដែលជិតបំផុត រវាងអាចម៍ផ្កាយ និងផែនដី ត្រូវបានគណនាឃើញ មានប្រមាណជា ៦,៣លានគីឡូម៉ែត្រ។

នេះ បើតាមភ្នាក់ងារអវកាសអាមេរិក «NASA» ដែលត្រូវបានដកស្រង់សំដី មកចុះផ្សាយ ដោយសារព័ត៌មានជាច្រើន នៅអាមេរិក និងនៅអ៊ឺរ៉ុប។ អាចម៍ផ្កាយនេះ មានទំហំទទឹងប្រមាណជា ១,៨គីឡូម៉ែត្រ និងបណ្ដោយប្រមាណជា ៤,១គីឡូម៉ែត្រ ហើយហោះក្នុងល្បឿន ៣១ ៣២០គីឡូម៉ែត្រ ក្នុងមួយម៉ោង។

«អាចម៍ផ្កាយ​ដ៏ធំ​មួយ»នេះ មិនបង្កគ្រោះដូច«Covid-19»ទេ

បើទោះជា «NASA» ចាត់ទុកថា អាចម៍ផ្កាយមួយដុំនេះ អាចបង្កគ្រោះដល់ផែនដីក្ដី (បើមើលតាមល្បឿន និងទំហំរបស់វា) តែបើមើលតាមចំងាយ ដែលវាហោះមកក្បែរផែនដី (ដូចជម្រាបខាងលើ) អាចម៍ផ្កាយ «1998 OR2» នឹងមិនធ្វើឲ្យមនុស្សសត្វ នៅលើផែនដីបារម្ភភ័យភិតអ្វីឡើយ។

ចំងាយដែលអាចម៍ផ្កាយហោះ មកជិតផិតផែនដីបំផុតនេះ ឆ្ងាយជាង១៦ដង នៃចំងាយរវាងផែនដី និងព្រះចន្ទ។ កាលពីថ្ងៃទី២៤ ខែមីនា អាចម៍ផ្កាយ «1998 OR2» ត្រូវបានថតឃើញ នៅចំងាយប្រមាណជា ២៥លានគីឡូម៉ែត្រ ពីផែនដី។

បើលោកអ្នកមានកែវឆ្លុះអាវកាស លោកអ្នកអាចមើលឃើញអាចម៍ផ្កាយនេះ ហោះមកជិតផែនដី នៅយប់ថ្ងៃពុធ រវាងម៉ោង២១ និងម៉ោង១រំលងអាធ្រាត ដែលត្រូវនឹងម៉ោង២ និងម៉ោង៦ព្រឹកថ្ងៃព្រហស្បត្តិ៍ ម៉ោងនៅកម្ពុជា៕



You may also like

កីឡា និងបច្ចេកវិទ្យា

យាន​«SpaceX»​បាន​ហោះ​ចេញ​​ពី​ផែនដី​ជាមួយ អាវកាសយានិក​២រូប

អាវកាសយានិក​២រូប លោក «Bob Behnken» និងលោក «Doug Hurley» បានហោះ​ចាកចេញពីផែនដី ជាមួយយានអាវកាស របស់ក្រុមហ៊ុន «SpaceX» កាលពី​ប៉ុន្មាន​នាទី​មុន។ យានមួយនេះ ...
កំសាន្ដ

យន្ដហោះ​នាំ​ទេសចរណ៍​ទៅ​កម្សាន្ដ​​ក្នុង​​អាវកាស បាន​ហោះហើរ​លើក​ទីមួយ

យានអាវកាស ឬយន្ដហោះពិសេស «VSS Unity» ដែលនាំទេសចរណ៍ ទៅកម្សាន្ដ​ក្នុងអាវកាស បាន​ហោះហើរ​លើក​ទីមួយ កាលពីថ្ងៃសុក្រកន្លងមកនេះ មុននឹងហោះ​ត្រឡប់មកចុះចត នៅលើផែនដីវិញ ក្នុងរដ្ឋញ៉ូមិចស៊ិក (New Mexico) ...
ដំណឹង

ស្ថិតនៅ​ក្រៅ​ផែនដី អាវកាសយានិកភ្ញាក់ផ្អើល​នឹង​ការរាតត្បាត​«Covid-19»

ស្ត្រីអាវកាសយានិកអាមេរិក អ្នកស្រី «Jessica Meir» ដែលកំពុង ស្ថិតនៅ​ក្រៅ​ផែនដី ក្នុង​ស្ថានីយ៍​អាវកាស​អន្តរជាតិ «ISS» បានបង្ហាញក្ដីតក់ស្លុត និងការភ្ញាក់ផ្អើល នៅ​ចំពោះ​ការរាតត្បាត នៃជំងឺ «Covid-19» ...

Comments are closed.

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...