• អាចម៍ផ្កាយ​ដ៏ធំ​មួយ នឹងហោះ​មក​ប្រផិត​ផែនដី ក្នុងយប់​ថ្ងៃពុធ​នេះ

    អាចម៍ផ្កាយដ៏ធំមួយ ដែលមានឈ្មោះបច្ចេកទេស «1998 OR2» នឹងហោះមកប្រផិត ជាមួយផែនដី ក្នុងយប់ថ្ងៃពុធទី២៩ (ត្រូវនឹងព្រឹកថ្ងៃព្រហស្បត្តិ៍ ទី៣០) ខែមេសា ឆ្នាំ២០២០នេះ។ ចម្ងាយដែលជិតបំផុត រវាងអាចម៍ផ្កាយ និងផែនដី ត្រូវបានគណនាឃើញ មានប្រមាណជា ៦,៣លានគីឡូម៉ែត្រ។ នេះ បើតាមភ្នាក់ងារអវកាសអាមេរិក «NASA» ដែលត្រូវបានដកស្រង់សំដី មកចុះផ្សាយ ដោយសារព័ត៌មានជាច្រើន នៅអាមេរិក និងនៅអ៊ឺរ៉ុប។ អាចម៍ផ្កាយនេះ មានទំហំទទឹងប្រមាណជា ១,៨គីឡូម៉ែត្រ និងបណ្ដោយប្រមាណជា ៤,១គីឡូម៉ែត្រ ហើយហោះក្នុងល្បឿន ៣១ ៣២០គីឡូម៉ែត្រ ក្នុងមួយម៉ោង។ «អាចម៍ផ្កាយ​ដ៏ធំ​មួយ»នេះ ...